loading...

ជួយស៊ែរចែកគ្នាមើល!!! ម្តាយចិត្តអប្រិយ ចិញ្ចឹមកូនខ្លួនឯង ស្មើនិងសត្វឆ្កែមួយក្បាល ពេលបាយអោយញ៉ាំអាហារឆ្កែ….

ប្រទេសហ្វីលីពីន៖ រឿងដ៏គួរអោយរន្ធត់ចិត្តមួយ បានធ្វើអោយអ្នកលេង បណ្តាញសង្គមមានការក្តៅក្រហាយ ខឹងនិងម្តាយចិត្តខ្មៅមួយរូប ដែលចិញ្ចឹមកូនខ្លួនឯង ប្រៀបដូចសត្វឆ្កែមួយក្បាល ហើយថែមទាំងថតរូប បង្ហោះក្នុងហ្វេសប៊ូកទៀតផង ។
រឿងនេះបានកើតឡើង ក្នុងប្រទេសហ្វីលីពីន ដោយស្ត្រីម្នាក់ បានថតរូបកូនរបស់ខ្លួន កំពុងតែចងប្រឡៅក ប្រៀបដូចជាសត្វឆ្កែ និងបានដាក់អាហារកំប៉ុងរបស់ឆ្កែ អោយកូនញ៉ាំទៀតផង។ គ្រាន់តែស្ត្រីជាម្តាយ ចិត្តអប្រិយ បានបង្ហោះរូបនេះភ្លាម ក៏មានការស៊ែរចែកចាយបន្ត ពីមួយទៅមួយ បានធ្វើអោយកក្រើកប្រជាជននៅក្នុងប្រទេសហ្វីលីពីន ។
មនុស្សរាប់លាននាក់ ដែលបានឃើញរូបនេះ បានបញ្ចេញយោបល់ថ្កោលទោស ម្តាយអប្រិយរូបនេះ និងបាននិយាយថា តើចិត្តនាងធ្វើពីអ្វី បានជាឃោរឃៅដល់ថ្នាក់ យកកូនបង្កើតរបស់ខ្លួន ទៅធ្វើជាសត្វឆ្កែ ??? ទោះជាយ៉ាងណា ប៉ូលិសបានស្រាវជ្រាវចាប់ខ្លួន ម្តាយចិត្តខ្មៅរូបនេះភ្លាមៗផងដែរ បន្ទាប់ពីបែកធ្លាយរូបនេះ ជាសាធារណៈរួចមក៕




ប្រភព៖ ដេលីមែល
ដោយ៖ សហការី KBN-live.com
ជួយស៊ែរចែកគ្នាមើល!!! ម្តាយចិត្តអប្រិយ ចិញ្ចឹមកូនខ្លួនឯង ស្មើនិងសត្វឆ្កែមួយក្បាល ពេលបាយអោយញ៉ាំអាហារឆ្កែ…. ជួយស៊ែរចែកគ្នាមើល!!! ម្តាយចិត្តអប្រិយ ចិញ្ចឹមកូនខ្លួនឯង ស្មើនិងសត្វឆ្កែមួយក្បាល ពេលបាយអោយញ៉ាំអាហារឆ្កែ…. Reviewed by share on March 11, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.