ទាន់សម័យមែន!!! គ្រូទាយគេមើលខ្សែបាតដៃ គ្រូទាយនេះស្ទាបសុដន់ ទើបមើលដឹងពីជីវិត
ជាធម្មតាក្នុងការទស្សន៍ទាយមើលពីជីវិតពេលអនាគត គេជាគ្រូទាយតែងតែមានច្រើនវិធី សម្រាប់ប្រើប្រាស់ក្នុងការប្រមើល មើលដូចជាការមើលបាតដៃ ការមើលមុខជាដើម។ ប៉ុន្តែផ្ទុយពីគេ គ្រូទាយម្នាក់នៅប្រទេសចិន ប្រើប្រាស់នូវវិធីប្លែកខ្លាំងពីគេដោយគាត់ទស្សន៍ទាយ មើលពីជីវិតទៅថ្ងៃមុខតាមរយៈការស្ទាបសុដន់ទៅវិញ។
វីដេអូខ្លីមួយត្រូវបានបង្ហោះឡើងដោយបង្ហាញពីគ្រូទាយ ជាបុរសវ័យចំណាស់ម្នាក់បានយកដៃ ទៅលូកចូលអាវក្នុងនារីម្នាក់ ដើម្បីស្ទាបសុដន់ ព្រោះតែនាងចង់ឲ្យគាត់ទាយឲ្យ។ ពេលគាត់បានប៉ះស្ទាប ហើយគាត់ក៏ស្ងាត់មួយសន្ទុះ ដើម្បីប្រមើលមើលពីជីវិតរបស់នារីម្នាក់នោះទៅថ្ងៃអនាគតខាងមុខ បន្ទាប់មកទើបគាត់ប្រាប់នារីដែលជាអ្នកមកទាយនោះពីដំណើរជីវិតរបស់នាងថា តើត្រូវធ្វើយ៉ាងម៉េច។
ដោយសារតែការទស្សន៍ទាយដោយប្រើប្រាស់នូវវិធីបែបនេះគឺមិន ដែលមានពីមុនមក មនុស្សម្នាជាច្រើនរយនាក់ក៏បាននាំគ្នាមកឈរជុំវិញអ៊ូអរ ដើម្បីមើលពីការទាយនេះដែរ ព្រោះតែចង់ដឹងចង់យល់ពីដំណើរការនៃការទាយដ៏ចម្លែកមួយនេះ។ យ៉ាងណាមិញ មតិជុំវិញការទាយដ៏កម្រមានមួយនេះ ក៏ត្រូវបានអ្នកលេងបណ្ដាញសង្គមផ្តល់ឲ្យជាច្រើនដូចគ្នាដោយអ្នកខ្លះនិយាយថាការទាយបែប នេះប្រហែលជាមិនពិតនោះទេ ប៉ុន្តែគ្រាន់តែជាការចង់កេញចំនេញក្នុងរូបភាពថ្លៃថ្នូរតែប៉ុននោះ។
ចំពោះអ្នកផ្សេងៗទៀតគេបាននិយាយថា បើកមុខរបរទាយប្លែកបែបនេះប្រហែលជារកអតិថិជនមិនបានច្រើននោះទេព្រោះតែគេមិន ហ៊ានសាក។ukk-news

ទាន់សម័យមែន!!! គ្រូទាយគេមើលខ្សែបាតដៃ គ្រូទាយនេះស្ទាបសុដន់ ទើបមើលដឹងពីជីវិត
Reviewed by share
on
March 11, 2017
Rating: