សូមជួយសែផង វាយធ្វើបាបប្រពន្ធនិងកូន១២ឆ្នាំ រហូតបានអានសារដ៏ឈឺចិត្តរបស់កូនស្រី ទើបធ្វើឲ្យគេស្ទើរឆ្កួត
“ពុកកុំវាយម៉ែទៀតអី កូនចាកចេញក៏បាន!”
នេះគឺជាសារចុងក្រោយពីកូនស្រីវ័យ ១២ឆ្នាំរបស់គេ។
នៅដើមសតវត្សទី២១
ប្រជាជនចិនភាគច្រើនចាប់ផ្ដើមផ្លាស់ទីលំនៅមករស់នៅក្នុងទីក្រុង
ឬតំបន់ដែលមានការរីកចម្រើនលូតលាស់
ដើម្បីធ្វើការរកប្រាក់ចិញ្ចឹមគ្រួសារឲ្យមានជីវភាពកាន់តែប្រសើរ
ហើយគ្រួសាររបស់នាយ វ៉ាំង តាណា
ក៏ជាគ្រួសារដែលបានផ្លាស់ទីលំនៅមកទីក្រុងដូចគ្នា។

ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០០៨ ជាថ្ងៃទិវាកុមារអន្តរជាតិ ដែលជាថ្ងៃដែលក្មេងៗទូទាំងប្រទេសរង់ចាំ។ ក្នុងថ្ងៃនេះក្មេងៗគ្រប់គ្នានឹងជួបជុំគ្នាតាមផ្ទះ ឬសាលារៀន ជាថ្ងៃពោរពេញទៅដោយស្នាមញញឹម សំឡេងសើចក្អាកក្អាយ។ ប៉ុន្តែមានក្មេងស្រីអាយុ ១២ឆ្នាំម្នាក់ដែលកំពុងឈរលួចយំនៅជ្រុងមួយ។ នាងទើបតែបោកខោអាវឲ្យឪពុករួច។ តួខ្លួនរបស់នាងពោរពេញដោយស្នាមរបួស។
ក្នុងខណៈនោះដែរ ក៏មានសំឡេងស្រែកថ្ងូរពីផ្ទះរបស់កុមារីរូបនោះ។ សំឡេងនោះគឺសំឡេងរបស់ម្ដាយនាង ឈ្មោះ លី សៀវហុង។ រាល់ដង បន្ទាប់ពីនាយ វ៉ាំង ធ្វើបាបកូនស្រី គេក៏នឹងមកធ្វើវាយដំរាងកាយម្ដាយរបស់នាងបន្ត។ គ្មាននរណាដឹងឡើយថាជីវិតដែលត្រូវធ្លាក់ក្នុងសភាពបែបនេះរយៈពេល ១២ឆ្នាំ នឹងមានអារម្មណ៍វេទនាកម្រិតណា។ បន្ទាប់ពីនាយ វ៉ាំង វាយប្រពន្ធអស់ចិត្តហើយ គេក៏ដើរតម្រង់ទៅទះកំផ្លៀងកូនស្រីទៀត និងនិយាយថា “ធ្វើខ្លួនឲ្យស្រួលបួលតិចទៅ ស្ដាប់សម្ដីអញ អញប្រើឲ្យធ្វើអីត្រូវប្រញាប់ធ្វើ បើមិនតាមអញ ប្រយ័ត្នអញវាយស្លាប់”។
នាង លី ខំប្រឹងងើបដើរពីជ្រុងម្ខាងនៃបន្ទប់ទទួលភ្ញៀវមករកកូនស្រី។ នាងខឹងប្ដីផង ស្អប់ប្ដីផង តែស្អប់ខ្លួនឯងដែលមិនអាចការពារកូនស្រីបាន។ នាងលើកដៃអង្អែលមុខកូនស្រី និងនិយាយថា “កូនអើយ ឲ្យម៉ែសុំទោសណា ម៉ែមិនល្អខ្លួនឯង ម៉ែសមតែស្លាប់”។ គ្រាន់តែនិយាយចប់ នាងក៏សន្លប់បាត់ស្មារតីបាត់ទៅ។ កូនស្រីពេលឃើញបែបនេះក៏ប្រឹងស្រែកដាស់ម្ដាយឲ្យភ្ញាក់ សំឡេងស្រែក និងសំឡេងយំរបស់នាងបានឮទៅដល់ផ្ទះរបស់លោកអ៊ំ ស៊ុន ដែលនៅផ្ទះជាប់គ្នា។ អ៊ំស៊ុនឮដូច្នេះក៏ហៅប្រពន្ធនិងកូនៗឲ្យទៅជួយ។ ពេលទៅដល់ គាត់គោះទ្វារហៅ ប៉ុន្តែមិនមានអ្នកណាមកបើក មានត្រឹមតែសំឡេងស្រែកយំឮៗរបស់ក្មេងស្រីប៉ុណ្ណោះ។ អ៊ំ ស៊ុន ក៏ឲ្យកូនប្រុសទម្លាយទ្វារចូល។ ពេលទ្វាររបើកភ្លាម គ្រប់គ្នាដែលបានឃើញសភាពក្នុងផ្ទះក៏ចំហមាត់ដោយស្លុតចិត្ត។ អ៊ំស្រីជាប្រពន្ធរបស់អ៊ំស៊ុន ស្រាប់តែស្រក់ទឹកភ្នែកដោយសារអាណិតម្ដាយនិងកូនស្រីខ្លាំងពេក។
អ៊ំប្រុសនិងអ៊ំស្រីស្និទ្ធស្នាលនឹងម្ដាយកូននេះណាស់ នៅពេលដែលគ្រប់គ្នាចូលដល់ក្នុងផ្ទះ អ៊ំស្រីក៏អង្រួនម្ដាយរបស់ក្មេងស្រី “អាលី ភ្ញាក់ឡើង!!!” ប៉ុន្តែម្ដាយរបស់ក្មេងស្រីក៏មិនទាន់ដឹងខ្លួន។ គ្រប់គ្នាក៏បែរមកសួររឿងរ៉ាវពីកូនស្រី។ នាងតូចឱបអ៊ំស្រីព្រមទាំងនិយាយថា “ខ្ញុំអត់ចង់នៅផ្ទះនេះទៀតទេ ខ្ញុំខ្លាច”។ ខាងអ៊ំស្រីឮដូច្នេះក៏ទ្រាំមិនអាណិតមិនបាន។ កូនប្រុសរបស់គាត់ក៏ប្រញាប់ទាញទូរសព្ទមកហៅឡានពេទ្យមកទទួលម្ដាយរបស់ក្មេងស្រីទៅព្យាបាល។
នៅមន្ទីរពេទ្យ នាយវ៉ាំង បានទទួលទូរសព្ទពីអ៊ំ ស៊ុន។ គេត្រូវអ៊ំ ស៊ុន ស្ដីបន្ទោសអស់ជាយូរ តែដោយរាងក្រែងចិត្ត គេក៏មិនបានតបតអ្វីទាំងអស់។ ក្រោយពីអ្នកផ្ទះអ៊ំស៊ុនជួយចេញថ្លៃព្យាបាលរួចរាល់ នាយ វ៉ាំង ក៏នៅតែសម្លឹងទៅប្រពន្ធដោយមិនខ្វល់ ទឹកមុខរបស់គេបែរបង្កប់ដោយភាពពេញចិត្ត ហើយខ្សែភ្នែករបស់គេក៏សម្លឹងមើលកូនស្រី ធ្វើឲ្យនាងមានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំង។ ម្ដាយក៏ប្រឹងលោមកូនស្រី។
សម្រាកព្យាបាលខ្លួននៅមន្ទីរពេទ្យរហូតជាសះស្បើយ អ្នកទាំងពីរក៏ត្រលប់មកផ្ទះវិញ។ យប់នោះ នាយវ៉ាំង ត្រលប់មកផ្ទះវិញទាំងស្រវឹងធុំក្លិនស្រាជោគខ្លួន។ គ្រាន់តែឃើញប្រពន្ធនិងកូនស្រី កំហឹងរបស់គេស្រាប់តែផ្ទុះឡើងភ្លាមៗ ហើយក៏លើកកៅអីគប់ទៅប្រពន្ធ។ ពេលនោះទាំងពីរនាក់ម្ដាយកូនមិនទាន់បានប្រយ័ត្នខ្លួនក៏គេចមិនទាន់។ ប្រពន្ធរបស់គេត្រូវកៅអីខ្លាំងរហូតសន្លប់បាត់ស្មារតី។ គេនៅតែខឹងខ្លាំង ក៏នៅតែបន្តវាយប្រពន្ធ រហូតមានហូរឈាម។ ពេលនោះកូនស្រីក៏ស្រែកអង្វរឲ្យឪពុកនាងឈប់ តែមិនត្រឹមតែទប់មិនឈ្នះ នាងក៏ត្រូវឪពុកទះមាត់រហូតចេញឈាម។ ក្មេងស្រីសម្លឹងមើលរូបភាពនៅចំពោះមុខដែលឪពុកកំពុងវាយដំរាងកាយម្ដាយនាងយ៉ាងទារុណ ក៏និយាយថា “ពុក កុំវាយម៉ែអី កូនសុំចាកចេញពីផ្ទះនេះតែម្ដងក៏បាន”។ ក្រោយនិយាយចប់ ពុករបស់នាងក៏នៅតែមិនឈប់វាយប្រពន្ធ ហាក់បីដូចជាមើលមិនឃើញអ្វីសោះក្នុងខ្សែភ្នែក។ វាយរហូតហត់ អស់ចិត្ត គេក៏ដេកដួលលើសាឡុង ដោយមិនចាប់អារម្មណ៍ពីកូនស្រី…
នៅថ្ងៃបន្ទាប់ ក្រោយពីនាយ វ៉ាំង ភ្ញាក់ឡើង ក៏ឃើញប្រពន្ធរបស់ខ្លួននៅតែមិនទាន់កម្រើកដដែល គេក៏ប្រើជើងទៅឆ្កឹះប្រពន្ធ ប៉ុន្តែមិនមានប្រតិកម្មអ្វីតបត។ គេក៏សម្រេចចិត្តយកដៃទៅដាក់នៅច្រមុះនាងដើម្បីពិនិត្យមើលថានាងនៅមានដង្ហើមឬក៏អត់ ទើបដឹងថានាងស្លាប់ហើយ!! នាយវ៉ាំង ទាំងភ័យខ្លាច និងស្ដាយក្រោយ ខណៈដែលកំពុងបម្រុងរត់គេចខ្លួន ក៏បែរមកឃើញក្រដាសតូចមួយសន្លឹកសរសេរថា “ពុក កូនសូមអង្វរពុក កុំធ្វើបាបម៉ែទៀតអី កូនដឹងថាពុកមិនដែលស្រឡាញ់កូនទេ តទៅនេះកូននឹងមិនត្រលប់មកផ្ទះទៀតឡើយ។ ពីកូនស្រីដែលពុកស្អប់”។
បន្ទាប់ពីបានអានសំបុត្រមួយនេះ ធ្វើឲ្យគេមានអារម្មណ៍ថាគ្រប់យ៉ាងត្រូវរលាយ។ អារម្មណ៍ដែលធ្លាប់តែស្អប់ ក៏ប្រែជាការស្ដាយក្រោយ រកពាក្យនិយាយមិនត្រូវ… ខណៈដែលនាយ វ៉ាំង កំពុងអង្គុយយំ អ៊ំស៊ុន ក៏ដើរមកដល់។ ពេលឃើញម្ដាយរបស់ក្មេងស្រីស្លាប់ លោកអ៊ំក៏ទូរសព្ទប្ដឹងប៉ូលិសភ្លាមៗ.. បន្ទាប់ពីនោះនាយវ៉ាំង ក៏ត្រូវចាប់ខ្លួន និងកាត់ទោសឲ្យជាប់ពន្ធនាគារពីបទមនុស្សឃាតដោយចេតនា និងអំពើហិង្សាលើរាងកាយ។
បញ្ហាអំពើហិង្សាក្នុងគ្រួសារគឺជាបញ្ហាធំមួយដែលសង្គមគួរយកចិត្តទុកដាក់ ដោយជនរងគ្រោះភាគច្រើនគឺជាស្ត្រី និងកុមារ។ ពួកយើងសូមឲ្យគ្រប់គ្នាឈឺឆ្អាលអំពីបញ្ហាទាំងនេះ ដើម្បីក្ដីសុខសម្រាប់សង្គមយើង។ ប្រសិនបើជួបហេតុការណ៍មិនប្រក្រតី គួរប្រញាប់ប្ដឹងសមត្ថកិច្ចភ្លាមៗ ឬផ្ដល់ដំណឹងដល់អង្គការគាំពារសិទ្ធិស្ត្រី និងកុមារ។ រួមគ្នាកសាងសង្គមដែលគ្មានអំពើហិង្សាលើស្ត្រី!
ប្រភព៖ Liekr
ប្រភព៖ កញ្ញា

Reviewed by share
on
March 11, 2017
Rating: