ផ្អើលពេញផ្ទះសំណាក់! លួចសាហាយស្មន់រួមរ័កជាប់ប្រដាប់ ភេទដកអត់ចេញភ័យស្រែកយំ
អបិយជំនឿខ្មែរយើងអំពីមន្តអាគមចងផ្អោបគូស្នេហ៍សហាយស្មន់ពេលរួមរ័កមេត្រីបានលេចឮជាយូរលង់ណាស់មកហើយ ប៉ុន្តែគេមិនដែលបានប្រទះឃើញជាក់ស្តែងនៅឡើយនោះទេ ។ ប៉ុន្តែកាលពីពេលថ្មីៗនេះរឿងរ៉ាវប្រពន្ធលួចមានសហាយស្មន់ជាមួយប្រុសស្នេហ៍ ហើយជាប់ប្រដាប់ភេទដកមិនចេញបានកើតឡើងចំពោះបុរសម្នាក់ដែលចូលចិត្តឆីប្រពន្ធគេ ។បុរសកំហូចម្នាក់នេះរស់នៅក្នុងប្រទេសកេនយ៉ា បានឡើងសមរភូមិសិចដ៏ក្តៅគគុកជាមួយស្រីស្នេហ៍ដែលកំពុងមានប្តីនៅក្នុងផ្ទះសំណាក់មួយកន្លែង ។ ប៉ុន្តែមិនដឹងជាចង្រៃអ្វីស្រាប់តែប្តីនាងតាមមកទាន់ ខណៈពេលដែលពួកគេទាំងពីរកំពុងប្រយុទ្ធគ្នាឡើងរង្គើគ្រែ ធ្វើឱ្យភាគីខាងប្រុសស្លេកមុខហើយប្រុងស្ទុះក្រោកឡើង តែពុទ្ធោអើយអាអូនតូចដកចេញពីល្អាងមាសរបស់មីអូនអត់ចេញសោះដូចមានដែកឆក់ស្រូបទាញ ។
ហេតុការណ៍ប្តីតាមទាន់ប្រពន្ធកំពុងរួមសិចជាមួយសហាយ តែដកលិង្គមិនចេញនេះបានធ្វើឱ្យមហាជនទូទៅមានការភ្ញាក់ផ្អើល និងងឿងឆ្ងល់យ៉ាងខ្លាំងពីមូលហេតុដែលមិនអាចដកអាអូនតូចចេញពីប្រដាប់ភេទស្ត្រីបែបនេះ ។ មុនថ្ងៃកើតហេតុបុរសជាប្តីមានការសង្ស័យលើទង្វើនាងជាប្រពន្ធ ប៉ុន្តែនាងជាប្រពន្ធចេះតែប្រកែករហូតមិនដែលទទួលកំហុសខ្លួនឯងម្តងណាឡើយ ។
ដោយមិនអស់ចិត្តនឹងទង្វើផិតក្បត់របស់ប្រពន្ធ បុរសជាប្តីក៏បានទៅពឹងពាក់គ្រូមន្តអាគមម្នាក់ឱ្យធ្វើអំពើចងផ្អោបអ្នកទាំងពីរ ប្រសិនបើពួកគេហ៊ានលួចប្រព្រឹត្តសិច ។ ពិតជាគ្រូមន្តអាគមពូកែមែនគ្រាន់តែស្តោះផ្លុំឆែតៗទៅលើតំណាត់ឈើពីរចងផ្អោបគ្នាតំណាងឱ្យមនុស្សប្រុសស្រីកំពុងរួមរ័កគ្នានោះ ។នៅពេលដែលប្រពន្ធ និងប្រុសសហាយកំពុងរួមរ័កមេត្រី ស្រាប់តែភាគីបុរសមិនអាចដកនាគរាជរបស់ខ្លួនចេញពីស្រស់ស្រីបានឡើយ ទាល់តែបុរសនោះនិយាយអង្វរឡើងចង់ខះទឹកមាត់សុំការលើកលែងទោសពីប្តីនាង ហើយសុខចិត្តសងជំងឺចិត្ត២៥០ដុល្លារទើបភាគីបុរសជាប្តីប្រាប់ថា គ្រូមន្តអាគមន៍ដោះបាលីចេញហើយប្រុសសហាយឱ្យក៏ដកអាអូនតូចចេញយ៉ាងធូរល្ហុយ!៕


ប្រភព៖ kam-news
ផ្អើលពេញផ្ទះសំណាក់! លួចសាហាយស្មន់រួមរ័កជាប់ប្រដាប់ ភេទដកអត់ចេញភ័យស្រែកយំ
Reviewed by share
on
March 09, 2017
Rating:
Reviewed by share
on
March 09, 2017
Rating:
