loading...

បុរសរោគចិត្ត ចាប់រំលោភក្មេងថ្នាក់ទី៣ ក្នុងបន្ទប់ទឹកសាលារៀន … ពេលចាប់ខ្លួន ប្រាប់ប៉ូលិសយ៉ាងខ្លីថាយ៉ាងហួសចិត្ត…


ប្រទេសថៃ៖ ប៉ូលិសខេត្តក្រៈប៊ី បានចាប់ជនល្មោភកាមម្នាក់ ក្រោយពីបានធ្វើសកម្មភាព រំលោភក្មេងស្រីម្នាក់ ។ តាមអ្នកឃើញហេតុការណ៍ បានអោយដឹងថា បុរសរោគចិត្តម្នាក់ បានលោតចូលក្នុងបន្ទប់ទឹកស្រី ក្នុងសាលារៀន ហើយបានពួនសម្ងំនៅក្នុងនោះ ហើយពេលក្មេងស្រីរងគ្រោះ នាំចូលមកដល់ ក៏បានធ្វើសកម្មភាពចាប់រំលោភនាង រហូតបានសម្រេច ។
បុរសរោគចិត្ត បានសារភាពថា មុនពេលធ្វើការចាប់រំលោភ គាត់បានមានអារម្មណ៍ផ្លូវភេទ ខុសពីធម្មតា និងមានអារម្មណ៍កើនឡើងយ៉ាងខ្លាំង ។
តាមសេចក្តីរាយការណ៍ពីសារព័ត៌មាន អ៊ឹមថៃ បានប្រាប់អោយដឹងថា នៅថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៧ កងកំលាំងប៉ូលិសស្រុក អាងលឹក ខេត្តក្រៈប៊ី បានចូលទៅចាប់ខ្លួន ជនល្មោភកាមឈ្មោះ ក្រិដ្ឋា ឬ ថង ស៊ីសុភូត អាយុ២០ឆ្នាំ ក្រោយពីដឹងថា ឈ្មោះខាងលើ ដែលមានអាយុក្រោម១៥ឆ្នាំ មកធ្វើការសាកសួរ នៅស្នងការខេត្ត ។
ជនជាប់ចោទបានសារភាព និងព្រមទទួលកំហុសថា ខ្លួនពិតជាបាន ចាប់រំលោភសិស្សសាលាថ្នាក់ទី៣ នៅក្នុងបន្ទប់ទឹកសាលារៀន ពិតប្រាកដមែន ដោយសារខ្លួនមានអារម្មណ៍ផ្លូវភេទខ្លាំងពេក ទ្រាំពុំបាន ក៏បានរៀបចំផែនការ ពាក់ស្រោមអនាម័យ ហើយបន្លំខ្លួនចូលទៅពួន ក្នុងបន្ទប់ទឹក ហើយបានចាប់រំលោភក្មេងស្រីខាងលើ រហូតបានសម្រេច ។
មុនពេលចាប់ខ្លួនជនជាប់ចោទ ប៉ូលិសបានរកឃើញភស្តុតាងមួយចំនួន មានដូចជា ខោអាវជនល្មើស ស្លៀកពាក់ពេលធ្វើសកម្មភាព មានអាវយឺតពណ៌ផ្ទៃមេឃ កមូល និងខោជើងខ្លីពណ៌ទឹកប៊ិច ហើយជនល្មើសបានប្រមូល បំរុងដុតចោលដើម្បីបំបាត់ភស្តុតាង ។ ប៉ូលិសក៏បានរកឃើញ ជនជាប់ចោទ ជាប់ពាក់ព័ន្ធនិងបញ្ហាគ្រឿងញៀនផងដែរ ៕

បុរសរោគចិត្ត ចាប់រំលោភក្មេងថ្នាក់ទី៣ ក្នុងបន្ទប់ទឹកសាលារៀន … ពេលចាប់ខ្លួន ប្រាប់ប៉ូលិសយ៉ាងខ្លីថាយ៉ាងហួសចិត្ត… បុរសរោគចិត្ត ចាប់រំលោភក្មេងថ្នាក់ទី៣ ក្នុងបន្ទប់ទឹកសាលារៀន … ពេលចាប់ខ្លួន ប្រាប់ប៉ូលិសយ៉ាងខ្លីថាយ៉ាងហួសចិត្ត… Reviewed by share on March 09, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.