អតីតតារាសិចថៃ ថ្ងៃមុនថាធ្វើបុណ្យល្អទើបបានប្តីល្អ ឥឡូវលែងប្តីល្អ មកថត វិញហើយអស់ទាស់ហ្មង…
អតីតតារាសិចថៃដែលបានរៀបការជាមួយសេដ្ឋីអាមេរិកវ័យចំណាស់ម្នាក់ នឹងលែងលះហើយនឹងកែសុដន់ដើម្បីវិលត្រឡប់ទៅទ្រនំចាស់គឺ “ឧស្សាហកម្មភាពយន្តសម្រាប់មនុស្សធំ”។
នាង Nong Nat វ័យ ៣១ ឆ្នាំបានចាកចេញពីពិភពរឿងអាសអាភាសហើយងាកមកកាន់សាសនាព្រះពុទធ ដោយឱ្យតម្លៃលើការ ធ្វើសមាធិនិងអំពើល្អដែលជួយនាងបានប្តីល្អឈ្មោះ Harold Nesland វ័យ ៧២ ឆ្នាំកាលពីឆ្នាំ ២០១២។
ប៉ុន្តែបន្ទាប់ពីផ្តាច់ចំណងអាពាហ៍ពិពាហ៍របស់ពួកគេ នាង Nat បានបង្ហាញឃ្លីបដ៏សិចស៊ីក្នុងសប្តាហ៍នេះហើយបានប្រកាសនូវគម្រោងកែសុដន់របស់នាងដើម្បីជំរុញដល់ការងារថ្មី។
ពីមុននាង Nat បានរអ៊ូថា នាងនិងដៃគូមិនដែលរួមភេទព្រោះនាងបារម្ភលោក Nesland គាំងបេះដូងនៅក្នុងបន្ទប់។
នៅក្នុងការវិលត្រឡប់មកទីអាជីពរបស់ខ្លួនវិញ តារាសិចដ៏លេចធ្លោមួយរូបនេះបានបញ្ចេញវីដេអូងូតទឹករបស់ខ្លួនដ៏គួរឱ្យព្រឺព្រួច។
នាង Nat ដែលមានឈ្មោះពិត Natkejsarin Chaichaleamphol បាននិយាយថា “ខ្ញុំនិង Harold ឥឡូវបែកគ្នាហើយ។ គាត់មិនចង់លែងលះទេប៉ុន្តែខ្ញុំនឹងចាប់ផ្តើមកិច្ចដំណើរការតាមនីតិវិធី។ មានមនុស្សឈ្នានីសច្រើននៅពេលនរណាម្នាក់មានប្តីជាអ្នកមាន។ វាពិតជាពិបាកដើម្បីឆ្លងកាត់រឿងនេះ។ ខ្ញុំនឹងវះកាត់សុដន់ព្រោះវានឹងជួយខ្ញុំក្នុងការងារ។ ខ្ញុំមិនថតរឿងសិចទៀតឡើយព្រោះរឿងទាំងនោះត្រឹមជាអ្វីដែលខ្ញុំបានចូលរួមនៅពេលខ្ញុំនៅក្មេងប៉ុណ្ណោះ”។
នាងបានបន្តថា នាងនឹងថតរឿងបែបសិចស៊ីនិងរូបភាពសិចស៊ីខណៈនាងបានបង្ហើបឱ្យដឹងថា មានកិច្ចព្រមព្រៀងរបស់ទស្សនាវដ្ដីមួយត្រូវបានរៀបចំ។ នាងក៏បានអួតថា នាងមានពេជ្រនិងលុយគ្រប់គ្រាន់ ហើយតាមពិតនាងមិនចង់ធ្វើការអ្វីនោះឡើយប៉ុន្តែនាងត្រូវគាំទ្រខ្លួនឯង៕source:CNNKHMER

អតីតតារាសិចថៃ ថ្ងៃមុនថាធ្វើបុណ្យល្អទើបបានប្តីល្អ ឥឡូវលែងប្តីល្អ មកថត វិញហើយអស់ទាស់ហ្មង…
Reviewed by share
on
March 09, 2017
Rating:
Reviewed by share
on
March 09, 2017
Rating:
