loading...

ប្រជាជន​ កូរ៉េខាងត្បូង​ តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ការ​ដាក់ ​ពង្រាយ​ប្រព័ន្ធ​អាវុធ​ការពារ​មីស៊ីល

ប្រជាជន​ កូរ៉េខាងត្បូង​ រាប់​ម៉ឺន​នាក់​ ជួបជុំគ្នា​ក្នុង​ទីក្រុង គីម​ចាំង​ (Gimcheon)​ ក្រោម​អាកាស​ធាតុ​ត្រជាក់​ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ផែនការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់ ​សហរដ្ឋអាមេរិក​ ដោយ​ដុត​ភ្លើង​ទាន​ នៅ​លើ​ទីលាន​សន្តិភាព​ក្នុង​ទីក្រុង​ ភាគ​ខាងជើង​ខេត្ត​ ក្យុងសាង​ (Gimcheon)​ ដែល​ជា​ការ​ជួបជុំ​ដោយ​សន្តិ​វិធី​នៅ​ពេល​យប់ ។​
នេះ​គឺ​ជា​ការ​ជួប​ជុំ​ជាថ្មី​របស់​ក្រុម​ជំទាស់​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​ក្នុង​ប្រទេស​ កូរ៉េខាងត្បូង​ ដោយ​រដ្ឋាភិបាល​បាន​ផ្លាស់​ប្ដូរ​ទីកន្លែង​ដំឡើង​មីស៊ីល​​កាន់​ទីតាំង​ថ្មី​ស្ថិត​នៅ​ក្បែរ​​ទីប្រជុំជន​ គីមចាំង ។​ អ្នក​ចូលរួម​អះអាង​ថា​ ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​របស់​ អាមេរិក​ នឹង​មិន​បាន​រួម​ចំណែក​ដល់​ការ​កសាង​ទំនាក់​ទំនង​ដោយ​សន្តិវិធី​ជាមួយ​ប្រទេស​ជិត​ខាង​ឡើយ ។​ អ្នក​តវ៉ា​និយាយ​ថា​ សំឡេង​របស់​ពលរដ្ឋ ​កូរ៉េខាងត្បូង​ និង​ពលរដ្ឋ​ ចិន​ នឹង​ជួយ​ឲ្យ​សន្តិភាព​នៅ​អាស៊ី​ខាង​កើត​ស្ថិត​ស្ថេរ​យូរ​អង្វែង​ ចំណែក​ប្រជាជន​ កូរ៉េខាងត្បូង​ ចិន ​និង ​អាមេរិក ​មាន​សង្ឃឹម​ចំពោះ​សន្តិភាព ។​
រដ្ឋាភិបាល​ ចិន​ ក៏​ជំទាស់​ផង​ដែរ​ចំពោះ​ផែនការ​ដាក់​ពង្រាយ​អាវុធ​ប្រឆាំង​មីស៊ីល​នៅ ​កូរ៉េខាងត្បូង​ ដោយ​បញ្ជាក់​ថា​ វា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​របស់​ប្រទេស ​ចិន​ ប៉ុន្តែ​រដ្ឋាភិបាល​ទីក្រុង​ សេអ៊ូល​ និង​រដ្ឋាភិបាល​ទីក្រុង ​វ៉ាស៊ីនតោន ​អះអាង​ថា ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​មីស៊ីល​នោះ​ បំណង​ការពារ​សន្តិសុខ​ កូរ៉េខាងត្បូង ​ទប់ទល់​នឹង​ការ​គំរាម​ដោយ​មីស៊ីល​ពី ​កូរ៉េខាងជើង​ ។​
ប្រភព៖ kqube
ប្រជាជន​ កូរ៉េខាងត្បូង​ តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ការ​ដាក់ ​ពង្រាយ​ប្រព័ន្ធ​អាវុធ​ការពារ​មីស៊ីល ប្រជាជន​ កូរ៉េខាងត្បូង​ តវ៉ា​យ៉ាង​ខ្លាំង​ប្រឆាំង​នឹង​ការ​ដាក់ ​ពង្រាយ​ប្រព័ន្ធ​អាវុធ​ការពារ​មីស៊ីល Reviewed by share on March 11, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.