loading...

អាមេរិក​ ចាប់ផ្ដើម​ដំឡើង​ប្រព័ន្ធ​អាវុធ​ការពារ​មីស៊ីល​នៅ​ កូរ៉េខាងត្បូង​ (Video Clip)


កាល​ពី​ថ្ងៃ​ច័ន្ទ​សប្ដាហ៍​មុន​ កូរ៉េខាងជើង​ បាញ់​មីស៊ីល​មាន​អនុភាព​ខ្លាំង​ឬ​មីស៊ីល​បាឡេស្ទីក​រហូត​ដល់ទៅ​៤​គ្រាប់​ចូល​ទៅ​ក្នុង​សមុទ្រ​ ជប៉ុន​ ព្រមទាំង​អះអាង​ថា​ជា​ការ​សាកល្បង​ដើម្បី​ចង់​ដឹង​ថា​តើ​មីស៊ីល​របស់​ខ្លួន​អាច​វាយប្រហារ​ដល់​ទាហាន​ អាមេរិក​ នៅ​ក្នុង​ប្រទេស​ ជប៉ុន​ ដែរ​ឬ​យ៉ាង​ណា ។​ប៉ុន្មាន​ម៉ោង​ក្រោយ​មក​ សហរដ្ឋ​អាមេរិក ​ប្រកាស​ថា​ អ្នក​ជំនាញ​ចាប់​ផ្ដើម​ដាក់​ពង្រាយ​ប្រព័ន្ធ​អាវុធ​ការពារ​មីស៊ីល​នៅ​លើ​ទឹក​ដី​កូរ៉េខាងត្បូង ។​
ប្រព័ន្ធ​អាវុធ​ការពារ​មីស៊ីល​ត្រូវ​បាន​ផលិត​ឡើង​ដើម្បី​ចាប់​យក​មីស៊ីល​ប៉ាឡេស្ទីក​ដែល​ចូល​ទៅ​ក្នុង​វង់​ប្រតិបត្តិការ​នៃ​ដែន​គ្រប់គ្រង​របស់​អាវុធ​នេះ ។​ អាវុធ​នេះ​ត្រូវ​បាន​ អាមេរិក ​ដាក់​ពង្រាយ​នៅ​លើ​កោះ ​ហ្កាំ​ (Guam) ​ក្នុង​មហាសមុទ្រ​ ប៉ាស៊ីហ្វិក​ និង​កំពុង​ដំឡើង​នៅ ​កូរ៉េខាងត្បូង​ បំណង​ទប់ស្កាត់​មីស៊ីល​មក​ពី​ កូរ៉េខាងជើង ។​ ភ្នាក់ងារ​ការពារ​មីស៊ីល​ អាមេរិក ​បាន​សាកល្បង​ប្រព័ន្ធ​អាវុធ​នេះ​ដោយ​ចាប់​បាន​មីស៊ីល​ ១៣​ លើក​ក្នុងចំណោម​ការ​សាកល្បង​ទាំង​ ១៣ ​លើក ​មាន​ន័យ​ថា ​ជោគជ័យ ​១០០% ។​
ដោយសារ​ប្រព័ន្ធ​អាវុធ​នេះ​ត្រូវ​ អាមេរិក​ និង ​កូរ៉េខាងត្បូង​ អះអាង​ថា​ ដើម្បី​ទប់ទល់​នឹង​មីស៊ីល​ កូរ៉េខាងជើង​ ដូច្នេះ​រ៉ាដា​នៃ​ប្រព័ន្ធ​អាវុធ​នេះ​ប្រាកដ​ជា​បែរ​មុខ​ទៅ​រក​ប្រទេស​ កូរ៉េខាងជើង ​ប៉ុន្តែ​រ៉ាដា​នឹង​តម្រង់​ទៅ​រក​ផ្នែក​ខ្លះ​នៃ​ប្រទេស​ ចិន​ ផង​ដែរ​ គឺ​តំបន់​ព្រំដែន​រវាង​ ចិន​ និង​ កូរ៉េខាងជើង​ ហើយ​ក៏​ជា​មូលហេតុ​ដែល​ប្រទេស​ ចិន​ តែងតែ​ប្រឆាំង​តវ៉ា​រហូត​ចំពោះ​ការ​ដាក់​ពង្រាយ​អាវុធ​នោះ ។​
2
អាមេរិក​ ចាប់ផ្ដើម​ដំឡើង​ប្រព័ន្ធ​អាវុធ​ការពារ​មីស៊ីល​នៅ​ កូរ៉េខាងត្បូង​ (Video Clip) អាមេរិក​ ចាប់ផ្ដើម​ដំឡើង​ប្រព័ន្ធ​អាវុធ​ការពារ​មីស៊ីល​នៅ​ កូរ៉េខាងត្បូង​ (Video Clip) Reviewed by share on March 11, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.