នារីអាយុ១៨ឆ្នាំ ចាត់ទុកព្រហ្មចារីយ៍ជាទ្រព្យសម្បត្ដិ ហើយប្រកាសដេញថ្លៃយកលុយមើលជំងឺម្ដាយ

នារីវ័យ១៨ឆ្នាំដែលដាក់ព្រហ្មចារីយ៍ឱ្យថេញថ្លៃមាន ឈ្មោះ Rebecca Bernardo ជាសិស្ស រៀននៅអនុវិទ្យាល័យ ហើយគោលបំ ណងចាំបាច់ដែលនាងត្រូវការលក់ព្រហ្មចារីយ៍ជាចាំបាច់នោះ ដោយសារតែត្រូវ ការប្រាក់មួយចំនួនធំយកទៅព្យាបាល ម្ដាយកំពុងមានជំងឺពិការអវៈយវៈ ដែល មិនអាចកម្រើកបាន។

នាង Rebecca Bernardo បាននិយាយថា នាងខិតខំធ្វើការក្រៅម៉ោង ដូចជាអ្នករត់តុ បម្រើការងារផ្សេងៗ ប៉ុន្ដែ នាងមិន អាចស្វែងរកប្រាក់គ្រប់គ្រាន់សម្រាប់ ព្យាបាលម្ដាយរបស់ខ្លួននោះទេ។ នាងបាន បន្ដថា ព្រហ្មចារីយ៍របស់នាងគឺនាងបាន ទុកជាទ្រព្យសម្បត្ដិ ហើយនាងក៏ធ្លាប់ មានបងស្រីម្នាក់ដែរ តែបានស្លាប់បាត់ ទៅហើយ។ ចំណែកឪពុករបស់នាងគឺ នាងមិនដែលបានឃើញមុខដូចគ្នា។

នាង Rebecca Bernardo បានបន្ដថាយ៉ាងណាមិញ សម្រាប់មនុស្សពេញវ័យ ឬគ្រប់ការ អាចមានសិទ្ធិក្នុងការធ្វើជាស្រីពេស្យាចារ ឬលក់ខ្លួន ដើម្បីដោះដូរជាមួយ លុយ ដែលទាំងនេះជារឿងស្របច្បាប់ នៅក្នុងប្រទេសប្រេស៊ីល។ តាមប្រភពព័ត៌មានពីខ្លឹមសារនៃ បទសម្ភាសន៍របស់នាង ពុំបានបង្ហាញឱ្យដឹងទេថា តើនាងជាជនជាតិអ្វី ហើយ រៀនអនុវិទ្យាល័យឈ្មោះអ្វី ហើយក្រៅពីប្រាក់ឧបត្ថម្ភការសិក្សារបស់នាង តើ នាងមានមុខរបរអ្វីគត់មត់ ៕

នារីអាយុ១៨ឆ្នាំ ចាត់ទុកព្រហ្មចារីយ៍ជាទ្រព្យសម្បត្ដិ ហើយប្រកាសដេញថ្លៃយកលុយមើលជំងឺម្ដាយ
Reviewed by share
on
March 11, 2017
Rating: