រថយន្តនីសសាន់ដឹកឫស្សី ច្រងេងច្រងាង ត្រូវម៉ូតូបុកដេកដួលចំនួន០២នាក់
ខេត្តបាត់ដំបង៖ មានករណីគ្រោះរវាងម៉ូតូនិងរថយន្ត ធ្វើដំណើច្រាស់ទិសគ្នា ខណះរថយន្តនីសសាន់ ពណ៍ស ពាក់ស្លាកលេខ ភ្នំពេញ 2F-7508 បើកបរដោយឈ្មោះ យោង ស៉ីនេត ភេទ ប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិអូសទូក ឃុំកំពង់ព្រៀង មកដល់កន្លែកើតហេតុ លើផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិអូសទូក ឃុំកំពង់ព្រៀង ស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានម៉ូតូម៉ាកហុងដា សេ125 ពណ៍ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1P-6461 បានបុកឫស្សី នៅខាងក្រោយរថយន្ត។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង ១៣និង៣០នាទីថ្ងៃទី១៦មិនា២០១៧ ចំណែកអ្នកបើកបរម៉ូតូ២នាក់ ទី១-ឈ្មោះ គឹម ដា វិត ភេទប្រុស អាយុ ១៧ឆ្នាំរស់នៅភូមិ/ឃុំ ហប់ស្រុកគាស់ក្រឡខេត្តបាត់ដំបង(របួសស្រាល)។ ទី២-អ្នករួមដំណើរឈ្មោះ សិន សារ៉ាជីវ៉ូ ភេទប្រុស ១៨ឆ្នាំរស់នៅភូមិទួលបាល័ង្គឃុំគាស់ក្រឡស្រុកគាស់ ខេត្តបាត់ដំបង(របួសធ្ងន់បញ្ជូនទៅមន្ទីពេទ្យអ៉ីម័រចិនស៉ី)។ បច្ចុប្បន្ន:ម៉ូតូនិងរថយន្តរក្សាទុកនៅអធិការplស្រុកសង្កែ៕ ដោយ៖ (ច័ន្ទឌី-ភិរម្យ)

រថយន្តនីសសាន់ដឹកឫស្សី ច្រងេងច្រងាង ត្រូវម៉ូតូបុកដេកដួលចំនួន០២នាក់
Reviewed by share
on
March 17, 2017
Rating:
Reviewed by share
on
March 17, 2017
Rating:
