loading...

ក្មេង​ជនជាតិ​(វៀតណាម​)ម្នាក់​ត្រូវ​បាន​ ឆេះស្លាប់​ក្នុង​ភ្លើង​ឆេះ​តូប​មួយ​កន្លែង​...

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោងប្រហែល២រំលងអាធ្រាត្រ ថ្ងៃទី​១៧មិនា២០១៧នេះ នៅចំណុចផ្ទះរបស់ឈ្មោះចាំង យ៉ាំងទៀងភេទប្រុសអាយុ៤០ឆ្នាំជនជាតិវៀតណាម ដែលបានជួលផ្ទះសម្រាប់លក់ដូរ(ជួលផ្ទះពីឈ្មោះសៅ ពោនមន្ត្រីការពារព្រំដែន)នៅភូមិក្អមសំណរក្រោមឃុំក្អមសំណរស្រុកលើកដែក ខេត្តកណ្តាល។ បណ្ដាល​ឲ្យមានជនរងគ្រោះ០១នាក់(ស្លាប់)ឈ្មោះទិន ថាន់ ភេទប្រុសអាយុ១៦ឆ្នាំជនជាតិ(វៀតណាម) មុខរបរកម្មករមានទីលំនៅ ៗភូតឹងប្រទេសវៀតណាម។
សម្ភារៈដែលខូចខាត៖ ផ្ទះនិងកង់ជាច្រើនគ្រឿងព្រមទាំងសម្ភារៈមួយចំនួន(ខូចខាតទាំងស្រុង)
2017-03-17_08.52.41 ប្រភពបានឲ្យដឹងថា នៅថ្ងៃកើតហេតុឈ្មោះជុង ផាងវិននិងជនរងគ្រោះឈ្មោះទិន ថាន់ បានស្នាក់ដេកនៅក្នុងផ្ទះលក់កង់ខាងលើនេះ។ លុះដល់ម៉ោងប្រហែល២រំលងអាធ្រាត្រ ឈ្មោះជុង ផាងវិនបានក្រោកឡើងបត់ជើងក៍ស្រាប់តែឃើញភ្លើងឆេះនៅកន្លែងហ្រ្វីភ្លើង ភ្លាមនោះឈ្មោះជុង ផាងវិនក៏បានយកទឹកទៅជះពន្លត់ ប៉ុន្តែភ្លើងរិតតែឆាបឆេះខ្លាំងទៅៗ ពេលនោះឈ្មោះជុង ផាងវិន ក៍រត់ទៅជួយជនរងគ្រោះឈ្មោះទិន ថាន់ តែដោយសារភ្លើងឆាបឆេះខ្លាំងពេក ឈ្មោះជុង ផាងវិនក៏បានរត់ចេញមកមុខផ្ទះវិញ ភ្លាមៗនោះដែរ ក៏បាន នគរបាលការពារព្រុំដែននិងប្រជាជនជិតខាងនាំគ្នាជួយពន្លត់អស់រយៈពេលប្រហែល២ម៉ោងក៏ភ្លើងរលត់អស់ និងបណ្តាលឲ្យឆេះអស់ផ្ទះទាំងស្រុង និងស្លាប់មនុស្ស០១នាក់នៅក្នុងពេល ភ្លើងឆេះនោះ៕ ដោយ​៖ (សុខសាន្ត​)
FB_IMG_1489715027039 FB_IMG_1489715024139 FB_IMG_1489715009489
ក្មេង​ជនជាតិ​(វៀតណាម​)ម្នាក់​ត្រូវ​បាន​ ឆេះស្លាប់​ក្នុង​ភ្លើង​ឆេះ​តូប​មួយ​កន្លែង​... ក្មេង​ជនជាតិ​(វៀតណាម​)ម្នាក់​ត្រូវ​បាន​ ឆេះស្លាប់​ក្នុង​ភ្លើង​ឆេះ​តូប​មួយ​កន្លែង​... Reviewed by share on March 17, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.