loading...

ប្រពន្ធ​យក​ប្ដី​ទៅ​អោយ​គ្រូ​មន្តអាគម​ស្រោចទឹក​ ត្រឡប់​មកដល់ផ្ទះ​លួច​ចងក​សម្លាប់ខ្លួនបាត់

ខេត្តកណ្ដាល៖ កាលពីវេលាម៉ោង០១និង៤០នាទីរំលងអាធ្រាត្រថ្ងៃទី១៦មិនា២០១៧ នៅចំណុចលើផ្ទះជនរងគ្រោះនៅភូមិត្រពាំងពើក ឃុំពើក ស្រុកអង្គស្នួលខេត្តកណ្តាល។ ដោយមាន​ជនរងគ្រោះម្នាក់ឈ្មោះ សុខ ជា ភេទប្រុស អាយុ៣៤ឆ្នាំជនជាតិខ្មែរ មុខរបរកសិករនៅភូមិ ឃុំកើតហេតុខាងលើ។
យោងតាម​ប្រពន្ធឈ្មោះ ជួង ស្រីប៉ោង ភេទស្រី អាយុ៣៤មុខរបរកម្មកររោងចក្ររស់នៅភូមិត្រពាំងពើកឃុំពើកស្រុកអង្គស្នួលអោយដឹងថា មុនប្តីគាត់ស្លាប់ ធ្លាប់វះបុសថ្លើមរយ:ពេល៥ឆ្នាំហើយ ក្រោយមកទៀតក៏គ្រោះថ្នាក់ចរាចរណ៍វះដៃឆ្វេង រយ:ពេល១ឆ្នាំទៀតលុះមកដល់ថ្ងៃទី១៥ ខែមិនា ឆ្នាំ២០១៧នេះ គាត់ក៏ទៅបើកឡានរោងចក្រដឹកក្រណាត់ហើយពេលព្រឹក ក៏ដុតម៉ូតូរបស់ខ្លួន បានមេគ្រប់គ្រងឡានឃាត់ទាន់ មេនោះក៏ឲ្យអ្នកបើកឡានជាមួយគ្នាយកម៉ូតូមកទុកផ្ទះ ។ គាត់ក៏នៅរោងចក្រនោះ ហើយគាត់ចេះតែរត់ពេញពីរោងចក្រ លុះម៉ោងប្រហែល១៤:០០នាទី មេគាត់ជូនមកផ្ទះជួបប្រពន្ធគាត់ក៏ដេករហូតលុះដល់ម៉ោងប្រហែល២០:០០នាទីក្រោយមកជនរងគ្រោះចេះតែរត់ពីភូមិមួយទៅភូមិមួយបានបងប្អូនចាប់ជាប់ ក៏យកទៅស្រោចទឹកគ្រូនឿនត្រពាំងពើកនេះ លុះដល់ម៉ោងប្រហែល២២:២០នាទី យកពីផ្ទះគ្រូមកផ្ទះវិញ ហើយមកដល់ផ្ទះក៏ឡើងទៅលើផ្ទះខ្លួនឯង ទៅដល់ក្នុងបន្ទប់ក៏ស្រងុំដេក មួយសន្ទុះក្រោយមកក៏ឮសូរ ប្រពន្ធក៏សួរថាធ្វើអី ប្តីគាត់ឆ្លើយថាអាញ់ផឹកទឹកជក់បារី ក៏បាត់មាត់មួយសន្ទុះប្រពន្ធគាត់ក៏ទៅមើលទៀតក៏អើតមើលតាមប្រហោងក្តារឃើញប្តីចងក ក៏ស្រែកហៅកូនមកជួយបើកទ្វារ ដោយសារប្តីរបស់គាត់ខ្ទាស់ពីខាងក្នុងជាប់គាត់នឹងកូនគាស់ចូលទៅឃើញប្តីចងកនឹងឃ្នាបផ្ទះ ដោយខ្សែរអង្រឹងស្លាប់បាត់ទៅហើយ។

ផ្នែកជំនាញនគរបាលបច្ចេកទេសស្រុកបានពិនិត្យសព ដោយមានការចូលរួមលោកប្រធានក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យមេភូមិ បងប្អូនជនរងគ្រោះ នគរបាលប៉ុស្តិ៍។ការសន្និដ្ឋាន៖ ផ្នែកជំនាញនិងលោកគ្រូពេទ្យ ជនរងគ្រោះស្លាប់ដោយសារ ចងក បានប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ (សុខសាន្ត​)
IMG_20170317_092130 IMG_20170317_092217
ប្រពន្ធ​យក​ប្ដី​ទៅ​អោយ​គ្រូ​មន្តអាគម​ស្រោចទឹក​ ត្រឡប់​មកដល់ផ្ទះ​លួច​ចងក​សម្លាប់ខ្លួនបាត់ ប្រពន្ធ​យក​ប្ដី​ទៅ​អោយ​គ្រូ​មន្តអាគម​ស្រោចទឹក​ ត្រឡប់​មកដល់ផ្ទះ​លួច​ចងក​សម្លាប់ខ្លួនបាត់ Reviewed by share on March 17, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.