ម៉ាឡេស៊ី និង កូរ៉េខាងជើង ចាប់ផ្ដើមពិភាក្សា អំពីបញ្ហាពលរដ្ឋ ម៉ាឡេស៊ី ចេញមិនរួចពី កូរ៉េខាងជើង
មន្ត្រីជាន់ខ្ពស់ ម៉ាឡេស៊ី និង កូរ៉េខាងជើង
បានជួបគ្នាជាលើកដំបូងចាប់តាំងពីទំនាស់ការទូតផ្ទុះឡើងកាលពីខែ
មករា ជាការពិភាក្សាអំពីបញ្ហាពលរដ្ឋ ម៉ាឡេស៊ី ជាប់ក្នុងប្រទេស
កូរ៉េខាងជើង ដោយសារអាជ្ញាធរទីក្រុង ព្យុងយ៉ាង
មិនអនុញ្ញាតឲ្យអ្នកទាំងនោះត្រឡប់ទៅ ម៉ាឡេស៊ី វិញ ។
រដ្ឋអាជ្ញា ម៉ាឡេស៊ី លោក ម៉ូហាម៉េត អាប៉ានឌី ប៊ីន អាលី (Mohamed Apandi bin Ali) និយាយថា កិច្ចពិភាក្សារវាងមន្ត្រីនៃប្រទេសទាំងពីរ បានចាប់ផ្ដើម និងកំពុងបន្ត ដោយភាគីទាំងពីរព្រមជួបទល់មុខគ្នា ក្រោយពី កូរ៉េខាងជើង និង ម៉ាឡេស៊ី បានបណ្ដេញឯកអគ្គរដ្ឋទូតភាគីម្ខាងទៀតឲ្យចេញពីប្រទេសរបស់ខ្លួន ក្នុងទំនាស់ពាក់ព័ន្ធនឹងការស៊ើបអង្កេតទៅលើឃាតកម្មលោក គីម ជុងណាម ដែលជាបងប្រុសឪពុកតែមួយម្ដាយផ្សេងគ្នាជាមួយមេដឹកនាំ គីម ជុងអ៊ុន ។
ឧបនាយករដ្ឋមន្ត្រី ម៉ាឡេស៊ី លោក អាម៉ាត ហ្សាហ៊ីត ហាមីឌី (Ahmad Zahid Hamidi) និយាយថា សុវត្ថិភាពពលរដ្ឋ ម៉ាឡេស៊ី ៩ នាក់ ក្នុងប្រទេស កូរ៉េខាងជើង គឺជាអាទិភាពនៃការពិភាក្សា ចំណែកពលរដ្ឋ កូរ៉េខាងជើង ៣១៥ នាក់ កំពុងរស់នៅ និងធ្វើការក្នុងប្រទេស ម៉ាឡេស៊ី ប៉ុន្តែក្នុងចំណោមអ្នកទាំងនោះ មួយចំនួនមានឯកសារផុតកាលកំណត់។
លោក ហាមីឌី បញ្ជាក់ថា រដ្ឋាភិបាលកំពុងពិចារណាថាតើត្រូវចាប់ខ្លួនកម្មករជនជាតិ កូរ៉េខាងជើង ឬ បញ្ជូនពួកគេឲ្យត្រឡប់ទៅស្រុកកំណើតវិញ ។ ចំណែករដ្ឋមន្ត្រីក្រសួងសុខាភិបាល ម៉ាឡេស៊ី និយាយថា គ្រួសាររបស់លោក គីម ជុងណាម មានពេល ពីរទៅបីសប្ដាហ៍ដើម្បីបញ្ជាក់ថាសាកសពនោះគឺពិតជាលោក គីម ជុងណាម ប៉ុន្តែប្រសិនបើគ្រួសារជនរងគ្រោះមិនបញ្ជាក់ដល់ ម៉ាឡេស៊ី ដូច្នេះក្រសួងសុខាភិបាល និងក្រសួងការបរទេស ម៉ាឡេស៊ី នឹងធ្វើការជាមួយគ្នាដើម្បីសម្រេចថាត្រូវធ្វើដូចម្ដេច ។
ប្រភព៖ kqube

Reviewed by share
on
March 14, 2017
Rating:
Reviewed by share
on
March 14, 2017
Rating: