loading...

ទាហាន​ អុីរ៉ាក់​ ជួប​នឹង​ការ​ទប់ទល់​យ៉ាង​ខ្លាំង​ពី​ក្រុម​ ISIS​ ក្នុង​សង្គ្រាម​ដំណាក់​កាល​ចុងក្រោយ​

ទាហាន ​អ៊ីរ៉ាក់​ ជួប​នឹង​ការ​ទប់ទល់​យ៉ាង​ខ្លាំង​ពី​កងកម្លាំង​ក្រុម​ ISIS ​ពិសេស​អ្នក​បាញ់​កាំភ្លើង​ស៊ីប ​និង​ក្រុម​បាញ់​កាំភ្លើង​ត្បាល់​ ក្នុង​ពេល​ដែល​ទាហាន​រដ្ឋាភិបាល​ ព្យាយាម​សម្រុក​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​ទីក្រុង ​មូស៊ុល​ចាស់​ និង​ព្យាយាម​រំដោះ​ស្ពាន​ឆ្លង​កាត់​ទន្លេ​ទីគ្រីស​ ។
ចំណែក​​កងកម្លាំង​ឆ្លើយ​តប​រហ័ស​ជួប​នឹង​ឧសគ្គ​នៅ​ពេល​ដែល​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ ដោយ​អាច​ការ​រុល​ទៅ​មុខ​ត្រឹម​តែ​ ១០០​ ម៉ែត្រ​ប៉ុណ្ណោះ​ ចេញពី​ស្ពានដែក​ភ្ជាប់​ទីក្រុង​មូស៊ុល​ចាស់ ​ទៅ​ត្រើយ​ខាង​កើត ។​ ទោះ​យ៉ាង​ណា​ ប៉ូលិស​សហព័ន្ធ​ កង​កម្លាំង​​ឆ្លើយ​តប​រហ័ស ​និង​អង្គភាព​ក្រសួង​មហាផ្ទៃ​បាន​ចូល​ដល់​​ទីតាំង​ បាប អាល់-ថប់​ នៃ​ទីក្រុង​ចាស់​ គឺ​ជា​កន្លែង​មាន​ការ​ប្រយុទ្ធ​តឹងតែង​បំផុត​ដោយសារ​ជា​តំបន់​មាន​ច្រក​ផ្លូវ​តូច​ៗ​ ធ្វើ​ឲ្យ​រថពាសដែក​ពិបាក​ឆ្លងកាត់ ។​
ទាហាន​បាន​សម្រុក​ចូល​ទៅ​ដល់​ភាគ​ខាងកើត​សាលារៀន​ និង​បន្ត​រុល​ទៅ​មុខ​ឆ្ពោះ​ទៅ​រក​សណ្ឋាគារ​ រួច​ហើយ​បន្ត​ទៅ​ដណ្ដើម​យក​ទីតាំង​ស្ពាន​ ដើម្បី​រំដោះ​តំបន់​ បាប អាល់-ថប់ ​ទាំងស្រុង​ មុន​ពេល​រៀបចំ​យុទ្ធសាស្ត្រ​រំដោះ​តំបន់ ​អាល់-មីដាន ​និង​តំបន់​ផ្សេងទៀត ។​
ទាហាន​អះអាង​ថា ​ពួក​គេ​ត្រូវការ​ពេល​ពីរ​ទៅ​បី​ថ្ងៃ​ទៀត​ដើម្បី​រំដោះ​ទីតាំង​ទាំង​នោះ​ ហើយ​នៅ​ពេល​ដែល​ដណ្ដើម​បាន​ស្ពាន​ដែក​ មាន​ន័យ​ថា ​ទាហាន​ អ៊ីរ៉ាក់​ អាច​គ្រប់គ្រង​ស្ពាន​ ៥​ ផ្សេង​ទៀត​ឆ្លង​កាត់​ទន្លេ​ទីគ្រីស​ ភ្ជាប់​ភាគ​ខាង​កើត​ និង​ភាគ​ខាង​លិច​ទីក្រុង​ មូស៊ុល​ ប៉ុន្តែ​ស្ពាន​ទាំង​នោះ​ត្រូវ​បាន​បំផ្លាញ​ដោយ​ ISIS​ និង​ការ​ទម្លាក់​គ្រាប់​បែក​របស់​យន្តហោះ​អាមេរិក ។​
ប្រភព៖ kqube
ទាហាន​ អុីរ៉ាក់​ ជួប​នឹង​ការ​ទប់ទល់​យ៉ាង​ខ្លាំង​ពី​ក្រុម​ ISIS​ ក្នុង​សង្គ្រាម​ដំណាក់​កាល​ចុងក្រោយ​ ទាហាន​ អុីរ៉ាក់​ ជួប​នឹង​ការ​ទប់ទល់​យ៉ាង​ខ្លាំង​ពី​ក្រុម​ ISIS​ ក្នុង​សង្គ្រាម​ដំណាក់​កាល​ចុងក្រោយ​ Reviewed by share on March 14, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.