បើកអាជីវកម្មដំបូងមានតែ១០ដុល្លាររហូត ពង្រីកដើមទុនបាន៣ម៉ឺនដុល្លារនិងបុគ្គលិក១២នាក់
១០ដុល្លារវាគ្រប់គ្រាន់ហើយសម្រាប់គ្រូបង្រៀនវិទ្យាសាស្រ្ត លោក Cephas
Nshimyumuremyi
ក្នុងការចាប់ផ្ដើមជំនួញរបស់គាត់តាំងពីពីរឆ្នាំមុននោះ។ ស្តាប់ទៅដូចជាមិនជោគជ័យទេ
ប៉ុន្តែ Nshimyumuremyi
បានធ្វើឱ្យការវិនិយោគដំបូងរបស់គាត់ក្លាយទៅជាចម្ងាយផ្លូវដ៏វែងឆ្ងាយ ។
សព្វថ្ងៃនេះ ផលិតផល Uburanga របស់ក្រុមហ៊ុនគាត់ ដែលរួមមាន
ចាហ៊ួយរុក្ខជាតិនិង សាប៊ូរុក្ខជាតិឱសថ មានតម្លៃដល់ទៅ $ 30,000 ហើយ
មានបុគ្គលិកចំនួន 12 នាក់។
ម្ចាស់ពានរង្វាន់ GT Bank Entrepreneurship Award 2014 លោក Nshimyumuremyi បាននិយាយថា” លុយ 10 ដុល្លារបានជួយខ្ញុំដើម្បីទិញដបទទេ ដើម្បីដាក់ផលិតផលរបស់ខ្ញុំនៅលើទីផ្សារ”។ គំនិតរបស់លោកដើម្បីផលិតគ្រឿងសំអាងធម្មជាតិ ដែលព្យាបាលរោគបានមកពីការព្យាយាមបង្រៀនសិស្សរបស់គាត់ តាមរបៀបវិទ្យាសាស្រ្ត ដែលពួកគេបានរៀននៅក្នុងថ្នាក់ និង ការអនុវត្តជាក់ស្តែង។
លោកបន្ថែមថា “ ខ្ញុំបង្រៀនគីមីវិទ្យា ដូច្នេះខ្ញុំបានបង្ហាញសិស្សរបស់ខ្ញុំពីរបៀបដែលយើងអាចធ្វើតេស្តរុក្ខជាតិ ហើយអាចដឹងពីសមត្ថភាពរបស់រុក្ខជាតិនោះក្នុងការសំលាប់បាក់តេរី”។ លោកផ្តល់ដំបូន្មានយ៉ាងដូច្នេះថា “សូមកុំគិតថាអ្នកត្រូវការដើមទុនច្រើន។ ចូរចាប់ផ្តើមពីតិចៗទៅ ប៉ុន្តែសូមប្រើចំណេះដឹង និងធនធានដែលអ្នកមានឱ្យអស់ពីលទ្ធភាព”៕

ប្រភព៖ cool1007
ម្ចាស់ពានរង្វាន់ GT Bank Entrepreneurship Award 2014 លោក Nshimyumuremyi បាននិយាយថា” លុយ 10 ដុល្លារបានជួយខ្ញុំដើម្បីទិញដបទទេ ដើម្បីដាក់ផលិតផលរបស់ខ្ញុំនៅលើទីផ្សារ”។ គំនិតរបស់លោកដើម្បីផលិតគ្រឿងសំអាងធម្មជាតិ ដែលព្យាបាលរោគបានមកពីការព្យាយាមបង្រៀនសិស្សរបស់គាត់ តាមរបៀបវិទ្យាសាស្រ្ត ដែលពួកគេបានរៀននៅក្នុងថ្នាក់ និង ការអនុវត្តជាក់ស្តែង។
លោកបន្ថែមថា “ ខ្ញុំបង្រៀនគីមីវិទ្យា ដូច្នេះខ្ញុំបានបង្ហាញសិស្សរបស់ខ្ញុំពីរបៀបដែលយើងអាចធ្វើតេស្តរុក្ខជាតិ ហើយអាចដឹងពីសមត្ថភាពរបស់រុក្ខជាតិនោះក្នុងការសំលាប់បាក់តេរី”។ លោកផ្តល់ដំបូន្មានយ៉ាងដូច្នេះថា “សូមកុំគិតថាអ្នកត្រូវការដើមទុនច្រើន។ ចូរចាប់ផ្តើមពីតិចៗទៅ ប៉ុន្តែសូមប្រើចំណេះដឹង និងធនធានដែលអ្នកមានឱ្យអស់ពីលទ្ធភាព”៕

ប្រភព៖ cool1007
បើកអាជីវកម្មដំបូងមានតែ១០ដុល្លាររហូត ពង្រីកដើមទុនបាន៣ម៉ឺនដុល្លារនិងបុគ្គលិក១២នាក់
Reviewed by share
on
March 14, 2017
Rating:
Reviewed by share
on
March 14, 2017
Rating:
