loading...

និស្សិត​វិស្វកម្ម​ខ្មែរ​ បួន​រូបជាប់​អាហា រូបករណ៍​រៀន​​សាលា​ ល្បី​លំដាប់​លេខ១ នៅ​បារាំង

ធី វត្ថាណា សាយ ប៊ុនថេត សម្បត្តិ វិបុលរដ្ឋ និងចៅ គឹមឡុង ជា​និស្សិត​ឆ្នាំ​ទី ៣​នៃ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ITC បាន​ប្រឡង​ជាប់​អាហារូបករណ៍​ទៅ​សិក្សា​ជំនាញ​វិស្វកម្ម​ថាមពល​នៅ​សាលា École Polytechnique និង​សាលា ENSTA ParisTech ដែល​ជា​សាលា​វិស្វកម្ម​ល្បី​លំដាប់​លេខ ១ នៅ​ប្រទេស​បារាំង។
យុវតី​ខ្មែរ​តែ​ម្នាក់​គត់​ក្នុង​ចំណោម​និស្សិត​ប្រុស​បី​នាក់​ទៀត សម្បត្តិ វិបុលរដ្ឋ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​កញ្ញា​មាន​អារម្មណ៍​រំភើប​និង​រីករាយ​បំផុត​ដែល​បាន​ធ្វើតេស្ត​ជាប់ ព្រោះ​វា​ជា​ប្រភេទ​អាហារូបករណ៍​អនឡាញ​ដែល​មាន​និស្សិត​មិន​តិច​ជាង ១ មុឺន​នាក់​ទេ​នៅ​ជុំវិញ​ពិភពលោក​ធ្វើការ​ប្រកួត​ប្រជែង​សមត្ថភាព​គ្នា​ដណ្ដើម​យក​កៅអី​អាហារូបករណ៍​ទៅ​រៀន​នៅ​សាលា​វិស្វកម្ម​ដ៏​ល្បី​ប្រចាំ​ប្រទេស​បារាំង​មួយ​នេះ។
ចំណែក​យុវជនសាយ ប៊ុនថេត ក៏បាន​ឲ្យ​ដឹង​ដែរថា ត្បិត​តែ​ទទួល​បាន​ពិន្ទុ​ទាប​បន្តិច មិន​បាន​ចូល​រៀន​នៅ​សាលា École Polytechnique ក៏​ប៉ុន្តែ​លោក​ក៏​បាន​ជាប់​ទៅ​សាលា ENSTA ParisTech​ ដែល​ជា​សាលា​ល្បី​មួយ​ដែរ​បន្ទាប់​ពី​សាលា École Polytechnique នៅ​បារាំង។
អាហារូបករណ៍​អនឡាញ​នេះ​តែង​ផ្ដល់​ជូន​និស្សិត​ទូទាំង​ពិភពលោក ដោយ​វិញ្ញាសា​ធ្វើ​តេស្ដ​ជុំ​ទី​មួយ មាន​ពីរ​មុខ​វិជ្ជា រីឯ​ការ​ធ្វើ​តេស្ត​ជុំ​ទី​ពីរ ធ្វើ​ឡើង​ដោយ​ផ្ទាល់​មាត់​ជាមួយ​គណៈកម្មការ​អាហារូបករណ៍​មាន​ដូចជា ចំណេះ​ដឹង​ទូទៅ​ទាក់​ទង​នឹង​វិទ្យាសាស្រ្ត​ថ្មីៗ ​គណិតវិទ្យា និង​រូបវិទ្យា ជា​ភាសា​បារាំង ឬ​ភាសា​អង់គ្លេស។ ដោយ​ឡែក​ការ​ប្រឡង​​គេ​កំណត់​ចំនួន មានន័យ​ថា អ្នក​ដែល​មាន​ពិន្ទុ​ខ្ពស់​ជាង​គេ​តាម​ប្រទេស​នីមួយៗ​​ក្នុង​ចំណោម ៦០នាក់ គឺ​មាន​អាទិភាព។
ជា​ចុងក្រោយ ក្នុង​នាម​ជា​និស្សិត​ដែល​បាន​ជាប់ និស្សិត​ទាំង​បួន​នាក់​បាន​ប្រាប់​តិចនិក​ដើម្បី​ប្អូនៗ​ដែល​ចង់​ប្រឡង​ទៅ​រៀន​នៅ​ទីនោះ ត្រូវ​ស្វែង​រក​ព័ត៌មាន​ពី​អាហារូបករណ៍​នេះ​តាម​វិបសាយ​សាលា​ដោយ​ផ្ទាល់ ត្រូវ​ខិត​ខំ​ប្រឹងប្រែង​​​រៀន​គណិតវិទ្យា រូបវិទ្យា ​ភាសា​អង់គ្លេស ឬ​ភាសាបារាំង និង​តាម​ដាន​ព័ត៌មាន​វិទ្យាសាស្ត្រ​ថ្មីៗ​ឱ្យ​​បាន​ច្រើន ឬ​អាច​ចូល​ទៅ​ស្វែង​រក​ព័ត៌មាន នៅ​ទី​នេះ
2
សម្បត្តិ វិបុលរដ្ឋ
3
ចៅ គឹមឡុងនិងមិត្តភក្តិ
4
សាយ ប៊ុនថេត
5
ធី វត្ថាណា
ប្រភព៖ sabay
និស្សិត​វិស្វកម្ម​ខ្មែរ​ បួន​រូបជាប់​អាហា រូបករណ៍​រៀន​​សាលា​ ល្បី​លំដាប់​លេខ១ នៅ​បារាំង និស្សិត​វិស្វកម្ម​ខ្មែរ​ បួន​រូបជាប់​អាហា រូបករណ៍​រៀន​​សាលា​ ល្បី​លំដាប់​លេខ១ នៅ​បារាំង Reviewed by share on March 14, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.