loading...

ចិញ្ចឹមមនុស្ស​អន់ជាងចិញ្ចឹមឆ្កែ ឆ្កែវាស្គាល់ម្ចាស់ អាមនុស្សខ្លះ «ខាំវិញ»


ខេត្តឧត្ដរមានជ័យ៖ ទីបំផុត​នៃ​ជនដៃដល់ដែល​សាហាវ​ប្រើ​ពូថៅ​កាប់​រយះ​ជា​ច្រើន​កន្លែង​ទៅ​លើ​ស្ត្រី​ម្នាក់​កាលពី​ថ្ងៃទី១៥ មិនា ឆ្នាំ២០១៧ បណ្ដាលអោយមានការ​ភ្ញាក់ផ្អើល ដោយ​សាកសព​ស្ត្រី​ម្នាក់ ត្រូវបាន​គេ​ប្រទះឃើញ​ស្លាប់​ទាំង​អាក្រាតកាយ និង​ក្នុង​ថ្លុកឈាម​គួរឱ្យ​សង្វេគ ហើយ​មាន​ស្លាកស្នាម​កាប់​ជាច្រើន​ពូថៅ ដែលហេតុការណ៍នេះស្ថិតក្នុង​ភូមិ​អូរ​ជីក ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ ។
មកដល់ថ្ងៃទី​១៦មិនានេះ រំលង​មួយ​សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​ជា​ជនសង្ស័យ​ឈ្មោះ​សិត សារ៉ាត អាយុ​៣៤ឆ្នាំ​ មានទីលំនៅ​ក្នុងភូមិត្រពាំង​ខ្យាង ឃុំ​ស្វាយអំពេ ស្រុកបរសេដ ខេត្ត​​​កំពង់ស្ពឺ ដោយសព្វថ្ងៃស្នាក់នៅផ្ទះជាមួយ​ស្ត្រីរងគ្រោះទើបតែបានជាង១ខែទេ។ រីឯ​សាកសព​ស្ត្រី​រង​គ្រោះ​​ឈ្មោះ​ជុន ច្រឹប អាយុ​៤៥​ឆ្នាំ ស្នាមកាប់១២កន្លែង និងមាន​ប្តី​ឈ្មោះ​នឹ​ប ប៊ុ​ន​ខ្លី អាយុ​៥១​ឆ្នាំ មាន​ទីលំនៅនៅ​​ក្នុងភូមិ​​​​អូរ​ជីក ឃុំ​​ផ្អាវ ស្រុក​​ត្រពាំង​​ប្រាសាទ ខេត្តឧត្តរមានជ័យ ជា​កន្លែងកើតហេតុ។
ចម្លើយដែលជនសង្ស័យសារភាពថា ខ្លួនពិតជាបានកាប់​ស្ត្រីរងគ្រោះ​មែន ដោយខឹងប្តី​ស្ត្រីរង​គ្រោះ​និយាយ​ឌឺដង​ដាក់ថា​ «ចិញ្ចឹមមនុស្ស​អន់ជាងចិញ្ចឹមឆ្កែ ឆ្កែវាស្គាល់ម្ចាស់ អាមនុស្សខ្លះ «ខាំវិញ»»៕​ ដោយ​៖ (ឧត្ដម)
FB_IMG_1489575093506 FB_IMG_1489575090250 FB_IMG_1489575082794
ចិញ្ចឹមមនុស្ស​អន់ជាងចិញ្ចឹមឆ្កែ ឆ្កែវាស្គាល់ម្ចាស់ អាមនុស្សខ្លះ «ខាំវិញ» ចិញ្ចឹមមនុស្ស​អន់ជាងចិញ្ចឹមឆ្កែ ឆ្កែវាស្គាល់ម្ចាស់ អាមនុស្សខ្លះ «ខាំវិញ» Reviewed by share on March 17, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.