រំលោភមិនបានសម្រេច វៃមួយចបប្រកាចស្លាប់ភ្លាមៗ គួអោយអាណិតណាស់
ខេត្តកំពង់ស្ពឺ៖ មានការភ្ញាក់ផ្អើលមួយកើតឡើង
បន្ទាប់ពីកូនប្រុសមកពីសារមងវិញ
ឃើញម្តាយដេកស្លាប់ក្នុងថ្លុកឈាមព្រមទាំងមានចបជីកប្រឡាក់ឈាមនៅក្បែរសពទៀតផង។ការភ្ញាក់ផ្អើលនេះកើតឡើងនៅចំណុចភូមិពាមឃ្លៃ
ឃុំទំព័រមាសស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ស្ត្រីរងគ្រោះមានឈ្មោះយិន ថា
អាយុ៤៨ឆ្នាំ មុខរបរលក់នំចៀន មានកូន៧នាក់ រស់នៅជាមួយជីដូន
ចំណែកប្តីវិកលចរិតដើរមិនដែលចូលផ្ទះ ។

ប្រភពពីសមត្ថកិច្ចស្រង់សំដីកូនប្រុសឈ្មោះមករា អាយុ៩ឆ្នាំ ដែលឃើញមុនគេ បានអោយដឹងថា ពេលរូបគេត្រឡប់មកពីសារមងវិញ ស្រែកហៅម្តាយ ក្នុងគោលបំណងអោយត្រី តែមិនលឺឆ្លើយ ក៏បានរុញទ្វារចូលទៅរកមើល ស្រាប់តែឃើញម្តាយដេកស្លាប់ក្នុងថ្លុកឈាមដោយមានចបជីកនៅក្បែរនោះមួយទៀតផង។ គ្រាន់តែឃើញម្តាយស្លាប់រូបគេបានស្រែកយ៉ាងខ្លាំងលឺដល់អ្នកភូមិមកចោមរោមមើលនិងរាយការណ៍អោយសមត្ថកិច្ចចុះមកពិនិត្យ។

ក្រោយពិនិត្យចប់សមត្ថកិច្ចបានរកឃើញថា ស្ត្រីរងគ្រោះស្លាប់ដោយអំពើឃាតកម្មមិនមានពាក់ព័ន្ឋនឹងករណីផ្សេងឡើយ។ នៅក្បែរសព សមត្ថកិច្ចរកឃើញចបជីកមួយប្រឡាក់ឈាម និងមានស្នាមកាយដីក្បែរជញ្ជាំងផ្ទះសំរាប់លូនចូលទៀតផង។ នៅលើខ្លួនសពមានស្នាមបែកក្បាលដ៏ធំផងដែរ។ សមត្ថកិច្ចសន្និដ្ឋានថា ស្ត្រីរងគ្រោះអាចត្រូវឃាតកសម្លាប់ដោយរឿងគំនំុអ្វីមួយ ។

ក្រោយពិនិត្យចប់ សមត្ថកិច្ចបានប្រគល់សពអោយក្រុមគ្រួសារទទួលយកធ្វើបុណ្យតាមប្រពៃណី ខណៈសមត្ថកិច្ចជំនាញកំពុងដុតដៃជើងតាមស្រាវជ្រាវរកជនដៃដល់ដើម្បីចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។សូមបញ្ជាក់ថា កូនៗរបស់ស្ត្រីរងគ្រោះមិនបានរស់នៅជាមួយម្តាយឡើយ គឺទៅរស់នៅជាមួយជីដូនដែលមានផ្ទះក្នុងភូមិជាមួយគ្នា ចំណែកស្ត្រីរងគ្រោះរស់នៅតែម្នាក់ឯងអំឡុងពេលប្តីវក់ដើរ មិនចូលផ្ទះអស់រយៈពេលច្រើនខែមកហើយ ៕

Reviewed by share
on
March 31, 2017
Rating: