សាហាវណាស់! ប្ដីស្រវឹងស្រាទាញកាំបិតផ្គាក់ កាប់ប្រពន្ធចំកបណ្ដាលអោយស្លាប់ ក្នុងថ្លុកឈាមភ្លាមៗ
រតនគិរី: ផឹកស៊ីស្រវឹង ពេលមកដល់ខ្ទមចម្ការ
ឈ្លោះប្រកែកជាមួយប្រពន្ធ កើតជាអំពើហិង្សា
ប្តីទាញកាំបិតផ្គាក់កាប់ប្រពន្ធប៊ិះដាច់កដេកស្លាប់ក្នុងថ្លុកឈាម។
ហេតុការណ៍ដ៏ឃោរឃៅ និងព្រៃផ្សៃនេះ បានកើតឡើង
នៅចំណុចខ្ទមចម្ការជនរងគ្រោះ ស្ថិតនៅភូមិ ជ្រុង ឃុំកិចុង
ស្រុកបរកែវ ខេត្ត រតនគិរី។
ប្រពន្ធដែលត្រូវប្តីកាប់ប៊ិះដាច់ កស្លាប់ក្នុងថ្លុកឈាមមានឈ្មោះ រចំ ញ៉ាត អាយុ ៤៨ ឆ្នាំ ជនជាតិ ទំពួន មុខរបរ ធ្វើចម្ការ។ ចំណែកជនសង្ស័យជាប្ដីឈ្មោះទីង ហួន អាយុ៦០ ឆ្នាំ ជនជាតិ ទំពួន មុខរបរ ធ្វើចម្ការ។ អ្នកទាំងពីរ មានទីលំនៅ ភូមិ- ឃុំ កើតហេតុខាងលើ។

សមត្ថកិច្ចស្រុកបរកែវបានឲ្យដឹងថា នៅមុនពេលកើតហេតុ បុរសជាប្ដីបានផឹកស៊ីស្រវឹងនៅខាងក្រៅ លុះពេលមកដល់ខ្ទមចម្ការ ក៏ទាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធ រហូតកើតជាអំពើហិង្សាទាញកាំបិតផ្គាក់ កាប់ទៅលើប្រពន្ធចំ.ក ផ្នែកខាងឆ្វេងមួយកាំបិតជិតដាច់បណ្ដាលឲ្យស្លាប់នៅនឹងកន្លែងតែម្តង។ ក្រោយពីធ្វើសកម្មភាពរួច ជនសង្ស័យបានគេចខ្លួន ដោយយកកាំបិត ដែលជាវត្ថុតាងទៅជាមួយផងដែរ។

ក្រោយពីមានករណីនេះ កើតឡើងភ្លាម កម្លាំងសមត្ថកិច្ចមូលដ្ឋាន និងស្រុកបានចុះមកអន្តរាគមន៍ នៅនិងកន្លែងកើតហេតុ រួចបានប្រគល់សាកសពឲ្យទៅសាច់ញាតិចាត់ចែងធ្វើបុណ្យ។ ចំណែកជនដៃដល់ជាប្តី ដែលកំពុងគេចខ្លួននោះ ត្រូវបានកម្លាំងជំនាញ កំពុងតាមប្រម៉ាញ់ និងចាប់យកមកផ្តន្ទាទោសតាមច្បាប់៕

Reviewed by share
on
March 31, 2017
Rating: