loading...

នាំទៅធ្វើការនៅថៃតែចាប់រំលោភ និង បង្ខំឱ្យលេបថ្នាំពន្យារកំណើតកម្រាម កុំអោយអ្នកណាដឹង


មានរឿង​មិន​នឹកស្មាន​ដល់​មួយបានកើត​ឡើង ដោយសារតែ​បុរស​ម្នា​ក់បាន​ធានា​នាំ​នាងក្រមុំ​ឆ្លងដែន ទៅរក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ ស្រាប់តែ​ទៅដល់​ព្រៃ​ស្ងាត់ ក៏​ចាប់​នាង​រំលោភ​រហូត​បានសម្រេច ហើយ​ខ្លា​ចនាង​មាន​ផ្ទៃពោះ ក៏បាន​ទិញថ្នាំ​ពន្យា​កំណើត​ឱ្យ​នាង​លេប​អស់​ ២​ បន្ទះ ដល់ពេល​ត្រលប់មក​ស្រុក​ខ្មែរ​វិញ នាង​បាន​ប្រាប់​ម្តាយ​ពី​រឿងហេតុ​ទាំងអស់នេះ ក៏​ប្តឹង​សមត្ថកិច្ច​ឱ្យ​ចាប់ខ្លួន​ជនកំហូច​ ។
​ជនសង្ស័យ​មានឈ្មោះ ឆាន ពេ​ស់ ភេទ​ប្រុស អាយុ ៣៣ ឆ្នាំ រស់នៅ​ភូមិ​ពាម​កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ចំណែក​នារី​រងគ្រោះ​មានឈ្មោះ រ​.​ដ​.​ល អាយុ ១៧ ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ជាមួយគ្នា ។​
​លោក​វរៈសេនីយ៍​ទោ ព្រហ្ម ថេ​ង ប្រធាន​មន្ទីរ​យុត្តិធម៌​នៃ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ បាន​ឱ្យដឹងថា មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ឆាន ពេ​ស់ គឺ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បានទទួល​បណ្តឹង​ពី​ស្ត្រី​ឈ្មោះ រៀម ជាម ភេទ​ស្រី​អាយុ​ ៤៩​ ឆ្នាំ ត្រូវជា​ម្តាយ​នារី​រងគ្រោះបាន​ប្តឹង​ឈ្មោះ ឆាន ពេ​ស់ ពីបទ​រំលោភ​សេពសន្ថវៈ​កូនស្រី​របស់គាត់កាលពី​អំឡុង​ខែកុម្ភៈ ឆ្នាំ ២០១៦ ដែល​ប្រព្រឹត្ត​នៅក្នុង​ទឹកដី​ថៃ ។​

​ក្រោយពេល​ទទួលបាន​ពាក្យបណ្តឹង កម្លាំង​កងរាជអាវុធហត្ថ​ស្រុក ដឹកនាំ​ដោយ​លោក​វរៈសេនីយ៍ត្រី ស៊ិន រ៉ាស៊ី មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​ព្រះនេត្រព្រះ បានធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ នៅ​ចំណុច​ភូមិ​ពាម​កំពង់​ក្រសាំង ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។​
នារី​រងគ្រោះ​បាន​និយាយប្រាប់​កងរាជអាវុធហត្ថ​ថា នៅពេល​ជនសង្ស័យ​ឈ្មោះ ឆាន ពេ​ស់ ចាប់បង្ខំ​នាង​រំលោភ​គឺ​នៅពេលដែល​នាង​ឆ្លងដែន ដោយ​ខុសច្បាប់​ជាមួយ​ជនសង្ស័យ នៅក្នុង​ព្រៃ​ស្ងាត់ ហើយ​បាន​ចាប់​នាង​រំលោភ​រហូត​បា​នស​ម្រ​ច​ក្នុង​ទឹកដី​ថៃ ។​
ក្រោយពេល​ចាប់រំលោភ​ហើយ ជនសង្ស័យ​រូបនោះ បាន​ទិញ​ថ្នាំ​ពន្យា​រកំណើត ២ បន្ទះ​ឱ្យ​នាង​លេប ព្រោះ​ខ្លា​ចនាង​មាន​ផ្ទៃពោះ ។ លុះដល់​កន្លែងធ្វើការ​ងា​រ​ប្រទេស​ថៃ នាង​បាន​ប្រាប់​សាច់ញាតិ ហើយ​ទូរស័ព្ទ​ប្រាប់​ម្តាយនៅ​ស្រុក​ខ្មែរ​ឱ្យ​ប្តឹង​ទាមទារ​សំណង​ពី​ជនសង្ស័យ​ចំនួន ៤០.០០០ បាត ។​

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ឈ្មោះ ឆាន ពេ​ស់ បាន​សារភាពថា ខ្លួន​ពិតជា​បាន​ចាប់​នាង​រំលោភ​បានសម្រេច ហើយ​ខ្លា​ចនាង​មាន​ផ្ទៃពោះ ក៏បាន​ទិញ​ថ្នាំ​ពន្យា​កំណើត​ ២ ​បន្ទះ​ឱ្យនាង​លេបមែន ហើយម្តាយ​នារី​រងគ្រោះ​ដឹងក៏​ណាត់​មក​ស្រុក​ខ្មែរ​ប្តឹង​ទាមទារ​សំណង​បួន​ម៉ឺន​បាត ខ្លួន​គ្មាន​លុយ​ឱ្យម្តាយ​នារី​រងគ្រោះ ​ក៏បាន​ប្តឹង​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឱ្យ​ឃាត់ខ្លួន​តែម្តង ៕
នាំទៅធ្វើការនៅថៃតែចាប់រំលោភ និង បង្ខំឱ្យលេបថ្នាំពន្យារកំណើតកម្រាម កុំអោយអ្នកណាដឹង នាំទៅធ្វើការនៅថៃតែចាប់រំលោភ និង បង្ខំឱ្យលេបថ្នាំពន្យារកំណើតកម្រាម កុំអោយអ្នកណាដឹង Reviewed by share on March 31, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.