loading...

អុីរ៉ាក់​ប្រកាស​ថា ខ្លួន​នឹង​សម្លាប់​សមាជិក​ ISIS​ រាប់​សិប​នាក់ ដែល​ចាប់​បាន​នៅ Mosul! ​

មន្ត្រី​ទទួល​បន្ទុក​លើ​ក្រុម​ចម្រុះ​អន្តរជាតិ​ប្រយុទ្ធ​ប្រឆាំង​ភេរវកម្ម​បាន​ឲ្យ​ដឹង​ថា កង​ទ័ព​អុីរ៉ាក់​ចាប់​បាន​សមាជិក​ ISIS​ រាប់​សិបនាក់ ​នៅ​ក្នុង​ទីក្រុង​ Mosul ប្រទេស​ស៊ីរី ​បន្ទាប់​ពី​ធ្វើការ​វាយប្រហារ​អស់​រយៈ​ពេល​ជិត​មួយ​ខែ​កន្លង​មក​ ដោយ​​សមាជិក​ទាំង​នោះ​នឹង​ត្រូវ​សម្លាប់​ចោល​ទាំង​អស់​នា​ពេល​ឆាប់​ៗ​នេះ​ យោង​តាម​ការ​ចុះផ្សាយ​របស់សារព័ត៌មាន​​ BBC​។
លោក​ Brett McGurk ​មន្ត្រី​ទទួល​បន្ទុក​លើ​ក្រុម​ចម្រុះ​អន្តរជាតិ​ប្រយុទ្ធ​ឆាំង​ភេរវកម្ម​បាន​លើក​ឡើង​ថា​ “កងទ័ព​អុីរ៉ាក់​​មក​ពី​កង​អង្គភាព​ទី​៩​ បាន​វាយ​កាត់​ផ្ដាច់​ផ្លូវ​ចុង​ក្រោយ​ចេញ​ពី​ទីក្រុង​ Mosul​ ដែល​ពួក​ ISIS​ តែង​តែ​រត់​គេ​ខ្លួន​តាមច្រក​នោះ​ ដោយ​​ទាហានអុីរ៉ាក់​បាន​បាញ់​សម្លាប់​ពួកគេ​ស្ទើរតែ​ទាំង​អស់​ និងបាន​ចាប់​ឃុំឃាំង​សមាជិក​ក្រុម​ជ្រុល​និយម​នេះ​ជាច្រើន​នាក់​ផ្សេង​ទៀត​ ដែល​ប្រុង​នឹង​ប្រហារជីវិត​ជា​បន្ត​បន្ទាប់​”។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ មេបញ្ជាការ​យោធា​អុីរ៉ាក់​ លោក​ Maan al-Saadi ​​គាំទ្រ​ដោយ​ក្រុម​ចម្រុះ​អន្តរជាតិ បច្ចុប្បន្ន​កំពុង​ដឹក​នាំ​កម្លាំង​វាយ​ប្រហារ​ ISIS ​មិន​សម្រាក​ដៃ​នោះ​ឡើយ​ ហើយ​ទឹក​ដី​ប្រមាណ​ជា​មួយ​ភាគ​បី​នៃ​ភាគ​ខាង​លិច​ទីក្រុង ​Mosul ​ត្រូវ​បាន​ដណ្ដើម​យក​មក​វិញ​ដោយ​ជោគជ័យ​ ម្យ៉ាង​ទៀត​ទីក្រុង​ ​Mosul​ ក៏​កំពុង​ឈាន​ទៅ​រក​ការគ្រប់គ្រង​​ទាំង​ស្រុង​ផង​ដែរ​៕
6-13-03-2017--13-39-41.png
ប្រភព៖ kqube
អុីរ៉ាក់​ប្រកាស​ថា ខ្លួន​នឹង​សម្លាប់​សមាជិក​ ISIS​ រាប់​សិប​នាក់ ដែល​ចាប់​បាន​នៅ Mosul! ​ អុីរ៉ាក់​ប្រកាស​ថា ខ្លួន​នឹង​សម្លាប់​សមាជិក​ ISIS​ រាប់​សិប​នាក់ ដែល​ចាប់​បាន​នៅ Mosul! ​ Reviewed by share on March 13, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.