loading...

គម្រោង​ទិញ​យន្តហោះ​​ ទម្លាក់​គ្រាប់បែក​៩២​គ្រឿង​របស់​រុស្ស៊ី​ ពេល​នេះ​បាន​១៦​គ្រឿង​ហើយ​!

ក្រឡេក​មក​មើល​ប្រព័ន្ធ​ការពារ​ជាតិ​របស់​ប្រទេស​មហាអំណាច​រុស្ស៊ី​វិញ​ ឃើញ​ថា​ក្នុង​ឆ្នាំ​២០១៧​នេះ​ យោធា​ជើង​អាកាស​របស់​​ប្រទេស​មួយ​នេះ​មាន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ស៊េរី​ថ្មី​ម៉ាក​​ Sukhoi Su-34 ​រហូត​ដល់​ទៅ​១៦​គ្រឿង​ ដោយ​សព្វាវុធ​ទំនើប​ៗ​ទាំង​នេះ​នឹង​ចេញ​ដំណើរ​ការ​នា​ពេល​ឆាប់​នេះ​ទៀត​ផង​ នេះ​បើ​តាម​ការ​ចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ ស៊ិន​ហួរ​ នា​ពេល​ថ្មីៗ​នេះ​។
លោក​ Yuriy Borisov ​អនុរដ្ឋមន្ត្រី​ក្រសួងការពារជាតិ​រុស្ស៊ី បាន​ឲ្យ​ដឹង​ថា​ ថ្មី​ៗ​នេះ​យោធា​ការពារ​ដែន​អាកាស​រុស្ស៊ី​ ទើប​តែ​ទទួល​បាន​យន្ត​ហោះ​ស៊េរី​ទំនើប​ម៉ាក​ Sukhoi Su-34 ​ចំនួន​១៦​គ្រឿង​ ពី​ក្រុមហ៊ុន​ NAPA ​ដែល​ផលិត​ឡើង​​ដើម្បី​ចេញ​ធ្វើ​ប្រតិបត្តិការ​នៅ​ក្នុង​ឆ្នាំ​២០១៧​នេះ​។ លើស​ពី​នេះ​ទៀត​ NAPA ​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ ក្នុង​ការ​ផលិតសរុប​រហូត​ដល់​៩២​គ្រឿង​ឯណោះ​ ដោយ​ប្រភេទ​យន្តហោះ​ទាំង​នោះ​គឺ​សុទ្ធសឹងតែ​ជា​ម៉ាក​ Su-34 ដែល​ធ្វើ​ប្រតិកម្ម​ទម្លាក់​គ្រាប់​បែក​។
គួរ​បញ្ជាក់​ផង​ដែរ​ថា​ យន្ត​ហោះ​ទម្លាក់​គ្រាប់​បែក​ចំនួន​១៦​គ្រឿង​នេះ​ ទទួល​បាន​ពី​ក្រុមហ៊ុន​ NAPA បន្ទាប់​ពី​លោក ​Borisov ​ធ្វើ​ដំណើរ​ទស្សនកិច្ច​នៅ​កាន់​ទី​នោះ​ ដោយ​រូប​លោក​បាន​បញ្ជាក់​ថា​ នៅ​មាន​៩​គ្រឿង​ផ្សេង​ទៀត​ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ចុង​ក្រោយ​៕
6-13-03-2017--13-39-41.png
ប្រភព៖ kqube
គម្រោង​ទិញ​យន្តហោះ​​ ទម្លាក់​គ្រាប់បែក​៩២​គ្រឿង​របស់​រុស្ស៊ី​ ពេល​នេះ​បាន​១៦​គ្រឿង​ហើយ​! គម្រោង​ទិញ​យន្តហោះ​​ ទម្លាក់​គ្រាប់បែក​៩២​គ្រឿង​របស់​រុស្ស៊ី​ ពេល​នេះ​បាន​១៦​គ្រឿង​ហើយ​! Reviewed by share on March 13, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.