បុរសម្នាក់សង្ស័យថា បានចាប់ឱប ចាប់ក និងស្ទាបសុដន់របស់នាង
កំពង់ស្ពឺ ៖ កាលពីវេលាម៉ោង១០ និង៥០នាទីយប់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៧ នារីវ័យក្មេងស្រស់ស្អាត ម្នាក់បានមកកាន់អធិការដ្ឋាននគរបាលក្រុងច្បារមន ប្តឹងចោទប្រកាន់បុរសម្នាក់ថាបានបៀតបៀនកេរ្តិ៍ខ្មាស់របស់នាង នៅចំណុចផ្សាររាត្រី ស្ថិតក្នុងភូមិទួលគោក សង្កាត់ក្រវ៉ាន់ ក្រុងច្បារមន ។
បន្ទាប់ទទួលពាក្យបណ្ដឹងពីនារីវ័យក្មេងរងគ្រោះសមត្ថកិច្ចបានចុះធ្វើការស្រាវជ្រាវរហូតចាប់ខ្លួនជនសង្ស័យបាន និងនាំមកកាន់អធិការដ្ឋាននគរបាលក្រុងច្បារមនដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ។
បុរសសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ វ៉ែន និច្ច អាយុ២២ឆ្នាំ មានទីលំនៅភូមិស្រែស ឃុំក្រាំងអម្ពិល ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចំណែកនារីវ័យក្មេងរងគ្រោះឈ្មោះ មួយ ស្រីលីស ហៅ ឡា អាយុ១៩ឆ្នាំ រស់នៅភូមិក្រាំងពលទេព សង្កាត់រកាធំ ក្រុងច្បារមន ។ នារីវ័យក្មេងរងគ្រោះបានប្តឹងចោទប្រកាន់បុរសសង្ស័យថា បានចាប់ឱប ចាប់ក និងស្ទាបសុដន់របស់នាង ៕
ប្រភព៖ sensoknews
បុរសម្នាក់សង្ស័យថា បានចាប់ឱប ចាប់ក និងស្ទាបសុដន់របស់នាង
Reviewed by share
on
March 08, 2017
Rating:
Reviewed by share
on
March 08, 2017
Rating:
