គ្រូរំលោភកូនសិស្សរបស់ខ្លួនចំនួន២លើក ទើបបែកការណ៍
ខេត្តបាត់ដំបង ៖ កាលពីថ្ងៃទី១០ កុម្ភ: ឆ្នាំ២០១៧ ស្ថិតចំណុចភូមិដូង ឃុំឈើទាល ស្រុកបាណន់ ដែលសង្ស័យថា បានចាប់រំលោភកូនសិស្សរបស់ខ្លួនចំនួន២លើក ជាបន្តបន្ទាប់។
ជនសង្ស័យឈ្មោះព្រំ សុភាព ហៅភើ អាយុ៤៥ឆ្នាំ ជាគ្រួបង្រៀននៅសាលាបឋមសិក្សាភូមិដូង ។ រីឯកូនសិស្សជាក្មេងស្រីរងគ្រោះអាយុ១៣ឆ្នាំ ។ ជនសង្ស័យរូបនេះ ត្រូវកម្លាំងនគរបាលស្រុកបាណន់ឃាត់ខ្លូន បន្ទាប់ពីមានបណ្ដឹងចោទប្រកាន់ថា បានចាប់កូនសិស្សរបស់ខ្លួនរំលោភរហូតបានសម្រេចចំនួន២លើក ជាបន្តបន្ទាប់ក្នុងអំឡុងខែមករាកន្លងទៅ។
លើកទី១ ជនសង្ស័យបានចាប់នាងរំលោភនៅសាលាក្នុងបន្ទប់ថ្នាក់ទី១ក វេលាម៉ោង៩ព្រឹកថ្ងៃទី១៩ កមរា រហូតបានសម្រេច និងលើកទី២ បានលួងលោមនាង ចាប់រំលោភនៅផ្ទះរបស់ខ្លូន ដែលស្ថិតនៅភូមិដូង ឃុំឈើទាល នៅម៉ោង១១ថ្ងៃត្រង់ ថ្ងៃទី៣០មករា រហូតបានសម្រេចទៀត ។ ប៉ុន្តែសំណុំរឿងនេះ ត្រូវបានជនសង្ស័យព្យាយាមលាក់បាំង ជាមួយនិងការគំរាមកំហែងក្មេងស្រីរងគ្រោះ មិនឱ្យទម្លាយរឿងឡើយ ។ លុះដល់ថ្ងៃទី១០ កុម្ភ: រឿងអាស្រូវនេះ បានបែកធ្លាយ ទើបអាណាព្យាបាលនាងប្ដឹងទៅសមត្ថកិច្ចឲ្យឃាត់ខ្លួនគ្រួបង្រៀនរូបនេះតែម្ដង ៕
ប្រភព៖sensoknews
គ្រូរំលោភកូនសិស្សរបស់ខ្លួនចំនួន២លើក ទើបបែកការណ៍
Reviewed by share
on
March 08, 2017
Rating:
Reviewed by share
on
March 08, 2017
Rating:
