ហួសចិត្ត៖ រួមរក្សថ្ងូរលឺៗពេកដល់ថ្នាក់ត្រូវគេអូសចេញក្រៅបន្ទប់វ៉ៃឡើងផ្អើលសណ្ឋាគារ (វីដេអូ)
បុរសជនជាតិចិនម្នាក់ បានជួបរឿងដ៏ហួសចិត្តមួយ ដោយរូបគេត្រូវបានភ្ញៀវដទៃទៀតនៅក្នុងសណ្ឋាគារ អូសចេញពីបន្ទប់ រួចហើយត្រូវបានគេវាយដំច្រំធាក់យ៉ាងដំណំ ព្រោះរូបគេបានរួមរក្សជាមួយមិត្តស្រីរបស់ខ្លួន បញ្ចេញសំឡេងលឺពេក ដល់ថ្នាក់បណ្ដាលឲ្យភ្ញៀវដ៏ទៃទៀតសម្រាន្តមិនបាន។
ហេតុការណ៍នេះបានកើតឡើងក្នុងអំឡុងថ្ងៃទី១៣ ខែតុលា នៅសណ្ឋាគារ Beihai ក្នុងខេត្ត Guangxi ដែលជាកន្លែងប្រមូលផ្ដុំទៅដោយអ្នកជំនួញទៅស្នាក់អាស្រ័យមួយយប់ មុនពេលកិច្ចប្រជុំផ្សេងៗនៅព្រឹកស្អែកចាប់ផ្ដើម។ តែទោះបីជាយ៉ាងនេះក្ដី អ្នកជំនួញមួយរូបមានត្រកូល Zhang គឺពិតជាមិនអាចបិទភ្នែកសម្រាកបាននោះទេ ដោយរូបលោកត្រូវបានធ្វើឲ្យភ្ញាក់នៅកណ្ដាលអធ្រាត្រ ដោយសារសំឡេងគូស្នេហ៍មួយគូ នៅក្នុងបន្ទប់ជិតលោក។
ដោយមានការមួម៉ៅអត់ទ្រាំមិនបានលោក Zhang បានចាកចេញពីបន្ទប់របស់ខ្លួន រួចហើយទៅគោះទ្វារស្រែកដាក់គូស្នេហ៍មួយគូនោះ កុំឲ្យមាត់លឺពេក តែភ្លាមៗនោះបុរសដែលនៅក្នុងបន្ទប់ ឈ្មោះ Lei បានស្រែកដាក់លោក Zhang វិញដោយគ្មានសីលធម៌ ហើយវាក៏បណ្ដាលឲ្យរឿងក្លាយជាធំឡើងៗតែម្ដង។
តាមរយៈស្ថានភាពចលាចលនេះ បានធ្វើឲ្យអ្នករួមការងាររបស់លោក Zhang ភ្ញាក់ពីដំណេកដូចគ្នា ដែលវាចំពេលដែលលោកប្រុងនឹងធាក់ទ្វារបន្ទប់គូស្នេហ៍នេះ រួចហើយក៏ចាប់អូសលោក Lei ចេញមកខាងក្រៅ បន្ទាប់មកទៀតនោះរូបលោកក៏បានធ្វើការវាយតប់គ្នាពេញសណ្ឋាគារ ដោយលោក Zhang បានដាល់ និងទាត់លោក Lei ពេញទំហឹងតែម្ដង។
គួរបញ្ជាក់ផងដែរថា ការវាយតប់គ្នានេះបានបញ្ចប់នៅពេលក្រុមប៉ូលិសប្រចាំតំបន់ បានចេញមុខមកបំបែកពួកគេទាំងពីរ ហើយនាខណៈនោះលោក Zhang បានទទួលស្គាល់ថា រូបលោកប្រហែលជាប្រតិកម្មជ្រុលពេក ហើយក៏យល់ព្រមសងជំងឺចិត្តដល់លោក Lei ចំនួនមួយម៉ឺនប្រាំពាន់យ័នផងដែរ។
ហួសចិត្ត៖ រួមរក្សថ្ងូរលឺៗពេកដល់ថ្នាក់ត្រូវគេអូសចេញក្រៅបន្ទប់វ៉ៃឡើងផ្អើលសណ្ឋាគារ (វីដេអូ)
Reviewed by share
on
March 06, 2017
Rating: