loading...

សិស្សស្រីអនុវិទ្យាល័យម្នាក់ត្រូវបានមិត្តរួមសាលារបស់ខ្លួននាំគ្នាព្រួតវាយរួចចាប់នាងដោះអាវថតរូបទៀត…

តាមរយះវីដេអូមួយដែលបានបង្ហោះតាំងពីឆ្នាំទៅ បានឲ្យឃើញថាក្មេងស្រីម្នាក់ដែលស្លៀកពាក់សម្លៀកបំពាក់ពណ៌ខៀវកំពុង តែយំ ខណះពេលដែលត្រូវក្មេងស្រីអាយុស្របាលគ្នាមួយក្រុមព័ទ្ធជុំជិត ហើយបង្ខំឲ្យនាងលុតជង្គង់ចុះនៅចំពោះមុខពួកនាង
ដែលជាក្មេងៗអនុវិទ្យាល័យទាំងអស់នោះ។ ក្មេងស្រីដែលមានតែម្នាក់ឯងត្រូវបានគេទាត់និងទះជាច្រើនដង ព្រមទាំងត្រូវគេ
ជេរប្រមាថថែមទៀតផង។ ដោយឃើញថាអ្នកដែលធ្វើបាបនាងគេមានគ្នាច្រើនអ្នក ក្មេងស្រីដែលត្រូវបានគេស្គាល់ថាឈ្មោះ
Huang មិនបានតដៃជាមួយគេនោះទេ នាងលុតជង្គង់នៅស្ងៀមឲ្យពួកគេវាយទាត់ធាក់ និងរុញនាងឲ្យដួលលើដី។
ខណះដែលសមាជិកក្នុងក្រុមបានវាយនិងស្រែកដាក់នាង ម្នាក់នៅក្នុងចំណោមនោះបានថតសកម្មភាពហើយសើចចំអកនូវ
អ្វីដែល Huang បានទទួល។ នៅចុងបញ្ចប់នៃវីដេអូ Huangត្រូវបានគេបង្ខំឲ្យនាងទះកំផ្លៀងខ្លួនឯងជាច្រើនដង មុននឹងពួក
គេទាំងនោះធាក់នាង រួចបន្តវាយធ្វើបាបនាង ៥នាទីទៀតទើបឈប់។ ប៉ុន្តែបើយោងតាមរូបថតដែលបានបង្ហោះនៅក្នុងបណ្ដា
ញសង្គមរបស់ប្រទេសចិននោះ គឺគេឃើញថាក្មេងស្រីរងគ្រោះត្រូវបានគេចាប់ដោះអាវនាងចេញរួចថតរូបនាងថែមទៀត។
ក្មេងស្រីដែលត្រូវបានគេស្គាល់អត្តសញ្ញាណថាឈ្មោះ Huang នេះជាសិស្សអនុវិទ្យាល័យ Siyuan ក្នុងប្រទេសចិន។ លទ្ធផលចុងក្រោយក្មេងស្រីមួយក្រុមដែលវាយធ្វើបាបគេត្រូវបានគេរាយការណ៍ទៅប៉ូលីសដើម្បីឃាត់ខ្លួនធ្វើការសាកសួរ
ចំណែកឯ ក្មេងស្រីដែលត្រូវគេវាយត្រូវបានគ្រូនៅអនុវិទ្យាល័យដែលនាងរៀបជូនទៅមន្ទីរពេទ្យក្នុងតំបន់ដើម្បីធ្វើការពិនិត្យ
រាងកាយ។ រឿងរ៉ាវនូវពីក្រោយអំពើហឹង្សានេះ មិនទាន់ត្រូវបានបកស្រាយឲ្យច្បាស់ថាមានរឿងអ្វីកើតឡើងនៅឡើយនោះ ទេ៕ ទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ Khmer Note
សិស្សស្រីអនុវិទ្យាល័យម្នាក់ត្រូវបានមិត្តរួមសាលារបស់ខ្លួននាំគ្នាព្រួតវាយរួចចាប់នាងដោះអាវថតរូបទៀត… សិស្សស្រីអនុវិទ្យាល័យម្នាក់ត្រូវបានមិត្តរួមសាលារបស់ខ្លួននាំគ្នាព្រួតវាយរួចចាប់នាងដោះអាវថតរូបទៀត… Reviewed by share on March 06, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.