loading...

ក្រុម​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ ចំនួន​អាវុធ​នុយក្លេអ៊ែរ​នៅ​អឺរ៉ុប​ថយ​ចុះ​ ប៉ុន្តែ​នៅ​អាស៊ី​កើន​ឡើង​

វិទ្យាស្ថាន​ស្រាវជ្រាវ​សន្តិភាព​អន្តរជាតិ​មាន​មូលដ្ឋាន​ក្នុង​ប្រទេស​ ស៊ុយអែត​ ដែល​ជា​ប្រភព​ឯកសារ​​សន្តិសុខ​សកល​លោក​ រក​ឃើញ​ថា​ចំនួន​អាវុធ​នុយក្លេអ៊ែរ​នៅ​លើ​ពិភពលោក​ធ្លាក់​ចុះ​មួយ​ភាគ​បី​ គឺ​ថយ​ចុះ​ពី​ចំនួន​ ២២៦០០​ មក​នៅ​ត្រឹម​ចំនួន​ ១៥៣៩៥ ។​ ទោះជា​បរិមាណ​ថយ​ចុះ​ ប៉ុន្តែ​គុណភាព​នៃ​អាវុធ​នុយក្លេអ៊ែរ​មាន​អនុភាព​ខ្លាំង​ជាង​មុន​ឆ្ងាយ​ណាស់​ដោយសារ​តែ​ អាមេរិក​ និង ​រុស្ស៊ី​ បាន​ធ្វើ​ទំនើបកម្ម​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​ ។​
កត្តា​សំខាន់​នៃ​ការ​ធ្លាក់​ចុះ​បរិមាណ​អាវុធ​នុយក្លេអ៊ែរ ​ដោយសារ​ សហរដ្ឋ​អាមេរិក​ និង ​រុស្ស៊ី ​បង្កើត​កិច្ចព្រមព្រៀង​កាត់បន្ថយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ ​និង​បំផ្លាញ​ចោល​សមាសធាតុ​សម្រាប់​ផលិត​អាវុធ​នុយក្លេអ៊ែរ ​ដែល​ជា​កិច្ចព្រមព្រៀង​បង្កើត​ឡើង​ក្នុង​ឆ្នាំ​ ២០០២ ។​ អាមេរិក​ កាត់​បន្ថយ​អាវុធ​នុយក្លេអ៊ែរ​ពី​ចំនួន​ ៩៦០០​ មក​នៅ​ត្រឹម​ ៧០០០​ ហើយ​ រុស្ស៊ី ​បន្ថយ​ពី​ចំនួន​ ១២០០០​ មក​នៅ​ត្រឹម​ ៧២៩០​ ចំណែក ​ចក្រភព​អង់គ្លេស​ បន្ថយ​ពី​ចំនួន ​២២៥ ​មក​នៅ​ត្រឹម​ ២១៥ ។​
ប៉ុន្តែ​ប្រទេស​មា​ន​អាវុធ​នុយក្លេអ៊ែរ​នៅ​ អាស៊ី ​បែរ​ជា​បង្កើន​បរិមាណ​ទៅវិញ​ ។​ គិត​ត្រឹម​ឆ្នាំ​ ២០១៦​ ប្រទេស ​ចិន ​មាន​អាវុធ​នុយក្លេអ៊ែរ ​២៦០​ ប្រៀប​ធៀប​នឹង​ឆ្នាំ ​២០១០ ​មាន​ ២៤០ ។​ បច្ចុប្បន្ន​ប្រទេស​ ឥណ្ឌា​ មាន​អាវុធ​នុយក្លេអ៊ែរ​ចន្លោះ​ពី​ ១០០​ទៅ ​១២០​ ប្រៀប​ធៀប​នឹង​ឆ្នាំ ​២០១០​ មាន​ចន្លោះ​ពី ​៦០​ ទៅ ​៨០ ។​ ប៉ាគីស្ថាន​ មាន​អាវុធ​នេះ​យ៉ាងតិច ​៩០ ​ទៅ​ ១៣០ ។​
ប្រភព៖ kqube
ក្រុម​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ ចំនួន​អាវុធ​នុយក្លេអ៊ែរ​នៅ​អឺរ៉ុប​ថយ​ចុះ​ ប៉ុន្តែ​នៅ​អាស៊ី​កើន​ឡើង​ ក្រុម​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ ចំនួន​អាវុធ​នុយក្លេអ៊ែរ​នៅ​អឺរ៉ុប​ថយ​ចុះ​ ប៉ុន្តែ​នៅ​អាស៊ី​កើន​ឡើង​ Reviewed by share on March 12, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.