អ្នកវិភាគឲ្យដឹងថា៖ កូរ៉េខាងជើងស្ទុះកាន់តែខ្លាំងលើការអភិវឌ្ឍន៍ កម្មវិធីនុយក្លេអ៊ែរបាញ់ឆ្លងទ្វីប!
អ្នកជំនាញផ្នែកសព្វាវុធជាច្រើនរូបនៅមន្ទីរពិសោធន៍ជាតិ (LANL) សហរដ្ឋអាមេរិកបានឲ្យដឹងថា កម្មវិធីនុយក្លេអ៊ែរផ្លោងរំលងទ្វីបធុងថ្មី ដែលរដ្ឋាភិបាលទីក្រុងព្យុងយ៉ាងកំពុងខិតខំអភិវឌ្ឍន៍ឡើង អាចនឹងបង្កឲ្យមានការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរមួយចំពោះរដ្ឋាភិបាលសហរដ្ឋអាមេរិកនាពេលឆាប់ៗនេះ ដោយកូរ៉េខាងជើងកំពុងមានសំទុះកាន់តែខ្លាំងក្នុងការផលិតឡើង ចំពេលអាមេរិក ជប៉ុន និងកូរ៉េខាងត្បូងពួតដៃគ្នាប្រឆាំងនឹងរបបផ្ដាច់ការរបស់លោកប្រធានាធិបតី Kim Jong-Un។
លោក Frank Pabian អ្នកវិភាគផ្នែកសព្វាវុធមួយរូបបានលើកឡើងថា ដោយផ្អែកលើរូបភាពថ្មី របស់ផ្កាយរណប ឃើញថានៅក្នុងខេត្ត Hamgyong ភាគខាងជើងនៃទីក្រុងព្យុងយ៉ាង មានផ្លូវរូងក្រោមដីមួយដែលកំពុងសាងសង់ឡើង ដែលត្រូវបានគេសន្និដ្ឋានថា ជាកន្លែងធ្វើតេស្តនុយក្លេអ៊ែរផ្លោងទ្វីបថ្មី ខណៈដែលកូរ៉េខាងជើងធ្លាប់បានអះអាងថា មីស៊ីលស៊េរីក្រោយនេះអាចបាញ់ដល់ទឹកដីសហរដ្ឋអាមេរិកទៀតផង។
ទន្ទឹមគ្នានេះដែរ ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូងបានរាយការណ៍ឲ្យដឹងថ្មីៗនេះថា ទីក្រុងព្យុងយ៉ាងកំពុងបង្កើនសក្ដានុពលមួយកម្រិតបន្ថែមទៀតទៅលើការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរក្រោមដីរបស់ខ្លួន ដែលអាចបាញ់បានចម្ងាយប្រមាណជា ២៨២ គីឡូតោនឡើងទៅ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Sputnik ។
គួរបញ្ជាក់ផងដែរថា ប្រធានាធិបតីកូរ៉េខាងជើង បានអះអាងថាការអភិវឌ្ឍន៍កម្មវិធីនុយក្លេអ៊ែរទៅលើមីស៊ីល សមត្ថភាពបាញ់ឆ្លងទ្វីបនេះ នឹងបញ្ចប់នៅក្នុងឆ្នាំ២០១៧ ប៉ុន្តែមន្ត្រីជំនាញអាមេរិកជឿជាក់ថា គ្មានកម្មវិធីនុយក្លេអ៊ែរណាមួយអាចបាញ់ដល់ទឹកដីអាមេរិកនោះឡើយ៕

ប្រភព៖ kqube
អ្នកវិភាគឲ្យដឹងថា៖ កូរ៉េខាងជើងស្ទុះកាន់តែខ្លាំងលើការអភិវឌ្ឍន៍ កម្មវិធីនុយក្លេអ៊ែរបាញ់ឆ្លងទ្វីប!
Reviewed by share
on
March 12, 2017
Rating:
Reviewed by share
on
March 12, 2017
Rating:
