loading...

ឡើងឡូយរបស់គេ ! បុរសម្នាក់វាយស្រីម្នាក់ហើយទៅសុំអោយក្រុមហ៊ុនជួយសម្របសម្រួល ក្រោមហេតុផលការឆេវឆាវមួយពេលរបស់​ខ្លួន តែសំណាងអាក្រក់…….

បើទោះបីជាច្បាប់នៃការការពារអំពើហឹង្សា ត្រូវបានផ្សព្វផ្សាយនិងរឹតបន្តឹងយ៉ាងណាក៏ដោយ ក៏ករណីហឹង្សានេះនៅតែបន្តកើតមានឡើងឥតឈប់ឈរដែរ។ការបង្កជាហឹង្សានៅទីសាធារណៈបានកើនឡើងគួរអោយកត់សំគាល់ខ្លាំងណាស់ក្នុងកំឡុងដើមឆ្នាំឺ២០១៧នេះ។អ្វីដែលសំខាន់មនុស្សនៅពេលដែលឃើញមានការកើតឡើងនូវការបង្កហឹង្សាមិនសូវជាមានអ្នកណាយកចិត្តទុកដាក់ក្នុងការជួយឃាត់នោះទេ។ម្នាក់ៗតែងតែប្រាថ្នាសុខរៀងខ្លួន យ៉ាងនេះហើយទើបជនបង្កហេតុរឹតតែបានចិត្តមិនខ្លាចច្បាប់ឡើងចាងហ៊ានប្រព្រឹត្តិកាន់តែផ្តេសផ្តាស។ដូចករណីស្រ្តីម្នាក់ត្រូវបានសន្តិសុខនៅក្នុងក្រុមហ៊ុនជាមួួយគ្នា វាយឡើងទ្រោមខ្លួន។

តាមរយៈកាមេរ៉ាសុវត្ថិភាពមួយនៅក្បែនោះបានបង្ហាញអោយឃើញថាបុរសសន្តិសុខម្នាក់នោះ ដើរមកវាយស្រ្តីរងគ្រោះទាំងគំរោលតែម្តង ដោយស្រ្តីម្នាក់នោះមិនបានដឹងខ្លួនសោះ នៅទីនោះក៏មានបុរសរួមការងារម្នាក់ដែរ តែគេមិនបានជួយហាមឃាត់នោះទេ បែបជារត់យកតែអាយុសខ្លួនទៅវិញ។បុរសម្នាក់នោះវាយរហូតដល់អស់ចិត្តក៏បានដើទៅវិញយ៉ាងសង្ហា ក្រោយពីពេលបុរសនោះទៅបាត់នារីរងគ្រោះក៏បានប្តឹងទៅសមត្ថកិច្ចប៉ូលីស។ក្រុមហ៊ុនរបស់ពួកគេចង់ធ្វើការសម្របសម្រួលរឿងនេះដោយសាហេតុផលថាជាការឆេវឆាវមួយគ្រារបស់បុរសម្នាក់នោះ តែវាជាសំណាងអាក្រក់របស់បុរសចិត្តស្លុយម្នាក់នេះរឿងមួយនេះបានមកដល់ដៃប៉ូលីសទៅហើយ។ប៉ូលីសកំពុងចាត់ការឃាត់ខ្លួនបុរសម្នាក់នេះដើម្បីសាកសួរអោយបានច្បាស់ ហើយចាត់ការតាមផ្លូវច្បាប់៕
ខាងក្រោមនេះជាវីដេអូសកម្មភាពបង្កហឹង្សាលើស្រ្តីម្នាក់នោះ ៖
ឡើងឡូយរបស់គេ ! បុរសម្នាក់វាយស្រីម្នាក់ហើយទៅសុំអោយក្រុមហ៊ុនជួយសម្របសម្រួល ក្រោមហេតុផលការឆេវឆាវមួយពេលរបស់​ខ្លួន តែសំណាងអាក្រក់……. ឡើងឡូយរបស់គេ ! បុរសម្នាក់វាយស្រីម្នាក់ហើយទៅសុំអោយក្រុមហ៊ុនជួយសម្របសម្រួល ក្រោមហេតុផលការឆេវឆាវមួយពេលរបស់​ខ្លួន តែសំណាងអាក្រក់……. Reviewed by share on March 20, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.