ករណីគួរប្រុងប្រយ័ត្ន ! ការចាប់ក្មេងៗ យកទៅជួញដូរបានកក្រើកឡើងម្តងទៀតហើយនៅប្រទេសថៃ
ការរកស៊ីជួញដូរមនុស្សជាមុខរបរមួយដែលត្រូវបានហាមឃាត់ដោយច្បាប់
តែមនុស្សមិនល្អមួយចំនួនតូចនៅតែបន្តរកស៊ីរបៀបនេះតាមរយៈរូបភាពជាច្រើន។កាឹរជួញដូរនេះប្រព្រឹត្តិទៅតាមរយៈការប្រើប្រាស់សំដីលួងលោមបោកប្រាស់
និងការចាប់បង្ខំយកទៅតែម្តង
ករណីទាំងនេះត្រូវបានកើតឡើងជាញឹកកញយ។ភាគច្រើនជនរងគ្រោះជាមនុស្សស្រីពេញវ័យ
កុមារ ពួកមនុស្សអាក្រក់ទាំងនោះតែងធ្វើសកម្មភាពនៅតាមជនបទ
កន្លែងដែលស្ងាត់។វាបានបាត់ទៅមួយរយៈដែលហើយ
តែនាពេលថ្មីៗនេះមានករណីមួយនៅប្រទេសថៃ
ដែលបានធ្វើអោយអ្នកភូមិនៅកន្លែងកើតហេតុនោះទាំងអស់មានការព្រួយបារម្ភយ៉ាងខ្លាំងពីសុវត្ថិភាពរបស់កូនចៅរបស់ខ្លួន។ក្មេងស្រីម្នាក់ត្រូវបានគេចាប់ដាក់ឡាន
យកទៅបាត់ក្រោមក្រសែភ្នែកដ៏ឈឺចាប់ និងសោកស្តាយរបស់ម្តាយកំសត់។
តាមរយៈសំដីម្តាយក្មេងស្រីរងគ្រោះបានអោយដឹងថា នៅពេលកើតហេតុកូនស្រីរបស់គាត់លេងនៅមុខផ្ទះតែម្នាក់ឯង ឯគាត់នៅធ្វើការនៅក្រោយផ្ទះស្រាប់តែមានឡានប្លែកមួយមកឈប់នៅមុខផ្ទះគាត់។ដំបូងគាត់មិនបានជាចាប់អារម្មណ៍ប៉ុន្មាននោះទេ តែរំពេចនោះស្រាប់តែលឺសំលេងកូនគាត់ស្រែក គាត់ក៏ស្ទុះទៅមុខផ្ទះភ្លាមឃើញមនុស្សប្រុសម្នាក់បានចាប់ប្រទាញកូនរបស់គាត់ចូលឡាន តែវាហួសពេលបន្តិចហើយកូនគាត់បានត្រូវប្រុសម្នាក់នោះអូសចូលឡានបាត់ទៅហើយ។ដោយមិនដឹងធ្វើយ៉ាងណាគាត់បានស្រែកយំឆោឡោរហូតផ្អើលអ្នកជិតខាង តែវានៅតែមិនមានប្រយោជន៏ព្រោះឡានបានបោលយ៉ាងលឿនទៅឆ្ងាយហើយ។ឡាននោះបានបោលសំដៅទៅខាងឈៀងម៉ៅ នេះបើតាមការសន្និដ្ឋានរបស់ម្តាយក្មេងស្រីរងគ្រោះ បន្ថែមលើនេះទៀតក្នុងឡាននោះមានមនុស្សប្រុស២នាក់ ពួកគេមានរូបរាងដូចអ្នករស់នៅភាគឦសាន ស្បែកខ្មៅ កាត់សក់ដូចយោធា។ឥឡូវនេះគាត់បានដាក់ពាក្យបណ្តឹងទៅសមត្ថកិច្ចប៉ូលីសហើយ តែប៉ូលីសមិនទាន់បានផ្តល់ពត៌មានអ្វីមកដល់គាត់នោះទេ គាត់មានកាបារម្ភខ្លាំងណាស់ពីកូនរបស់គាត់។រឿងដែលកើតឡើងនេះបានធ្វើអោយអ្នកភូមិទាំងមូលមានការព្រួយបារម្ភពីកូនចៅរបស់ខ្លួនខ្លាំងណាសដែរ៕

Reviewed by share
on
March 20, 2017
Rating: