loading...

ប្រពន្ធ​ជំនួយ​ការ​ស្មៀន​ឃុំ ទួញ​យំ​ប្ដី​ធ្វើ​ការ​ជិត​ ៤០ ​ឆ្នាំ​ ស្លាប់​ទៅ​​គ្មាន​ប្រាក់​ធ្វើ​បុណ្យ​សព

                  ប្រពន្ធ​ជំនួយ​ការ​ស្មៀន​ឃុំ ទួញ​យំ​ប្ដី​ធ្វើ​ការ​ជិត​ ៤០ ​ឆ្នាំ​ ស្លាប់​ទៅ​​គ្មាន​ប្រាក់​ធ្វើ​បុណ្យ​សព
ភ្នំពេញ : សង្វេគ​ពី​ទិដ្ឋភាព​ទី​ជម្រក កូន​ខ្ទម​ស្លឹក​ត្នោត​​ក៏​តូច នៅ​ក្រោម​ដើម​រុក្ខជាតិ នៅ​លើ​ទី​ទួល​ជន​បទ​ភូមិ​​ដូង ឃុំ​ក្បាល​ត្រាច ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ ​ក៏​មាន​ការ​​បញ្ជាក់​ឲ្យ​ដឹង​ថា នេះ​ហើយ​ជា​ទី​​ជម្រក​របស់​ជំនួយ​ការ​ស្មៀន​ឃុំ​ ក្បាល​ត្រាច ដែល​ទើប​នឹង​មច្ចុរាជ​នៃ​មេរោគ​ជំងឺ​មហារីក​ភ្នែក​ផ្តាច់​សង្ខារ ​ចាក​លោក​ចោល​កូន​​ប្រពន្ធ រស់​នឹង​ភាព​ក្រីក្រ ទាំង​​សូម្បី​ប្រាក់​ធ្វើ​បុណ្យ​សព​ក៏​គ្មាន​ផង។ មុន​នេះ​គ្រា​ដែល​ជំនួយ​ការ​ស្មៀនឃុំ​កម្សត់​ទ្រព្យ​នៅ​មាន​ដង្ហើប ​ពី​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ ដែល​បង្ហាញ​ពី​រូប​ភាព​គេង​ទ្រាំ​ការ​ឈឺចាប់​នឹង​ជំងឺ​មហារីក​ភ្នែក​នៅ​លើ​គ្រែ​ក្នុង​ខ្ទម​កម្សត់នោះ​ ក៏​មាន​សាររៀបរាប់​ថា «លោកពូ​ជា​ជំនួយ​ការ​ស្មៀន​ឃុំ​ម្នាក់​នៅ​ឃុំ​ក្បាល​ត្រាច ​កំពុង​រង​ការ​ឈឺ​ចាប់​យ៉ាង​ខ្លាំង ​ដោយ​លោក​ពូ​មាន​ជំងឺ​មហារីក​នៅ​ត្រង់​ភ្នែក​ធ្វើ​ឲ្យ​គាត់​ពិបាក​ក្នុង​ការ​រស់​នៅ ​និង​សម្រាន្ត​ព្រោះ​ភ្នែក​ធ្វើទុ​ក្ខ​ និង​ចេះ​តែ​រីក​ធំទៅៗ ជីវិត​គាត់​គឺ​អស់​សង្ឃឹម​ហើយ​ព្រោះ​គ្រួសារ​ក្រ ​ហើយ​ខ្លួន​ឈឺ​ធ្ងន់​រងចាំ​តែ​សេចក្តី​ស្លាប់​ប៉ុណ្ណោះ​ មិន​ដឹង​ទៅរក​រក​ពេទ្យ​ឬ​ទេវតា​ណា​ជួយ​ទេ​បើ​កន្លែង​ណា​ក៌​ដោយ​ត្រូវ​ការ​តែ​ទេវតា​ប្រាក់»។ ពេលនេះ​បន្ទរ​នឹង​សម្តី​រៀប​រាប់​ពី​សម្តី​ស្រ្តី​ជា​ប្រពន្ធ​ ស្មៀន​ឃុំ ទទួញ​ដង្ហើយ​ដោយ​ពាក្យ​ក្តុក​ក្តួល​ថា៖ «បង​ប្អូន​ជួយ​ខ្ញុំ​ប្តី​ខ្ញុំ​ផង។ ខ្ញុំ​ក្រីក្រ​ណាស់ សូម្បី​តែផ្ទះ​ក៏​គ្មាន​នៅ​ដែរ​ នៅ​តែ​ក្នុង​កូន​ខ្ទម​ស្លឹកត្នោត​ ដំបូង​នឹង​ជញ្ជាំងរហែក​ធ្លុះ​ធ្លាយ​ ហើយ​ពេល​នេះ​ប្តី​ក៏​ឈឺ​ទៀត គ្មាន​ប្រាក់​ព្យាបាល​គាត់​ទេ មាន​តែ​សង្ឃឹម​លើ​បងប្អូន​សប្បុរសធម៌​ជួយ​ទេ»។ បុរសវ័យ​ចំណាស់​ឈ្មោះ ​ឡឹក សុខឿន ដែល​អះអាង​ថា ជា​ជំនួយ​ការ​ស្មៀន​ឃុំ​ក្បាលត្រា​នោះ​ លោក​ក៏ធ្លាប់​​បាន​រៀបរាប់​មុន​ផុត​ដង្ហើម​ផង​ដែរ​ថា៖ «​ជីវិត​ចុង​ក្រោយ ​ដែល​មុន​គាត់​ឈឺ​នេះ​ខ្ញុំ​ខំ​ប្រឹង​ប្រែង​បម្រើ​រាស្ត្រ​ដោយ​ស្មោះត្រង់ ​និង​ជួយ​ជ្រុំ​ជ្រែង​ប្រជាពលរដ្ឋ​មូលដ្ឋាន​មិន​ឲ្យ​​អាក់​ខាន​ឡើយ។ ​ប៉ុន្តែ​ពេល​ខ្ញុំ​ឈឺ​អត់​មាន​នរណា​ជួយ​ខ្ញុំ​បាន​ទេ ​បាន​ត្រឹម​តែ​គេ​ជញ្ជក់​មាត់​អាណិត​ហើយ​ដើរ​ហួស​ប៉ុណ្ណោះ»។គ្រា​​កំពុង​ត្រដរ​រស់​រង​ការ​ឈឺ​ចាប់​ពី​ជំងឺ​ដ៏​កំណាច​នេះ ជំនួយ​ការ​ស្មៀន​ឃុំ​ដ៏​កម្សត់​រូបនេះ​ក៏​ពោល​ទៀត​ថា «ខ្ញុំ​ស្លាប់​ទៅ​មិន​ស្តាប់​ទេ ប៉ុន្តែ​កូនៗ​នៅ​រៀន​វា​រំពឹង​តែ​ខ្ញុំ​ជាង​ម្តាយ​វា ព្រោះ​ប្រពន្ធ​ខ្ញុំគេ​មិន​សូវ​ពូកែ​ទេ មិន​ដឹង​ធ្វើ​អី​កើត​ទេ តើ​អានាគត​វា​ទៅ​ជា​យ៉ាង​ណា អត់​ពី​ខ្ញុំ »។ យ៉ាង​ណា​សង្ខារ​លោក​តា​ជំនួយ​ការ​​ស្មៀន​ឃុំ ក្បាលត្រាច ដែល​បាន​បម្រើ​រាស្រ្តីក្នុង​ឃុំ​ជាង ៣៧ សល់​ទ្រព្យ​ត្រឹម​តែ​ខ្ទម​ស្លឹក​នឹង​ដី​មួយ​ដុំ​សង់​ជម្រកនោះ ក៏​ត្រូវបាន​ប្រពន្ធ​លោក​តា បញ្ជាក់​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​រសៀល​ថ្ងៃ​ទី​១០ មីនា​នេះថា៖​ «ប្តី​ខ្ញុំ​គាត់​បាន​ស្លាប់​ហើយ។ ស្លាប់​នៅ​វេលា​ម៉ោង​ ១២ ថ្ងៃ​ត្រង់​នេះ»។ លោក​យាយ ឃឹម ផល ជាភរិយា​​សព ដែល​ពោល​ថា «ប្តីខ្ញុំ​ធ្វើ​ការ​ជា​ជំនួយ​​ការ​ស្មៀន​ឃុំនេះ ជិត​​ ៤០ ​ឆ្នាំមក​នេះ​គ្មាន​សល់​ទ្រព្យ​​ទេ លុះ​ពេល​ឈឺ​ក៏​គ្មាន​ប្រាក់​ព្យាបាល​ដែរ។ តែ​ពេល​នេះ​គាត់​ស្លាប់​ចោល​កូន​ប្រពន្ធ​រស់​ក្នុង​ជីវភាព​ក្រីក្រ​នេះ​ហើយ»។ លោក​យាយ​ប្រាប់​ថា៖​ «ប្តីខ្ញុំ​ឈ្មោះ ឡឹក សុខឿន អាយុ ៦០ឆ្នាំ និង​មាន​កូន​ចំនួន​ ៣ នាក់​នៅ​រៀន​ហើយ​ពេល​នេះ​គាត់​ទៅ​​ចោល​ពួកខ្ញុំ​​ហើយ ទាំង​ប្រាក់​ធ្វើ​បុណ្យ​សព​គាត់​ក៏​គ្មាន​ផង​ពេល​នេះ»៕
ប្រពន្ធ​ជំនួយ​ការ​ស្មៀន​ឃុំ ទួញ​យំ​ប្ដី​ធ្វើ​ការ​ជិត​ ៤០ ​ឆ្នាំ​ ស្លាប់​ទៅ​​គ្មាន​ប្រាក់​ធ្វើ​បុណ្យ​សព ប្រពន្ធ​ជំនួយ​ការ​ស្មៀន​ឃុំ ទួញ​យំ​ប្ដី​ធ្វើ​ការ​ជិត​ ៤០ ​ឆ្នាំ​ ស្លាប់​ទៅ​​គ្មាន​ប្រាក់​ធ្វើ​បុណ្យ​សព Reviewed by share on March 12, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.