តារាសិចថៃ ទើបលែងប្ដីចាស់ វះកាត់សុដន់ ត្រៀមវិលចូលពិភពកុនក្ដៅសាច់
ក្រុងបាងកក: តារាសិចថៃដែលបោះបង់អាជីពចាប់យកព្រះធម៌មុនពេលរៀបការជាមួយស្វាមីសេដ្ឋីវ័យចាស់
ក្រោយពីលែងលះរួច ពេលនេះ
នឹងធ្វើការវះកាត់កែកុនទម្រង់សុដន់ត្រៀមចូលពិភពសិល្បៈវិញ។
អតីតតួកុនសិច ណុង ណាត់ វ័យ ៣១ ឆ្នាំ បានដើរតាមផ្លូវព្រះពុទ្ធ ព្រះធម៌
ព្រះសង្ឃ សម្អាតកាយមុនរៀបការនឹងសេដ្ឋីអាមេរិក Harold Nesland អាយុ ៧២
ឆ្នាំ ក្នុងឆ្នាំ ២០១២។
តារាថៃរូបនេះបាននិយាយថា ក្រោយចែកផ្លូវពីស្វាមី
នាងនឹងវិលចូលពិភពសិល្បៈភាពយន្ដ និងផលិតរូបភាពបែបស្រើបស្រាលវិញ
តែមិនមែនជាកុនសិចនោះទេ។
ណុង ធ្លាប់បានប្រាប់ថា អ្នកទាំងពីរអត់ដែលរួមភេទនឹងគ្នា
ដោយនាងបារម្ភពីសុវត្ថិភាពសុខភាពស្វាមីវ័យចាស់។ ពេលនេះ
នាងទើបបានបញ្ចេញវីដេអូងូតទឹកបែបបញ្ឆេះអារម្មណ៍មុនពេលប្រកាសវិលមករកអាជីពចាស់។
ណុង ណាត់ នាមដើម ណាត់គេសារីន ឆៃឆាលៀមផុល បាននិយាយថា៖ «ខ្ញុំ និងលោក
Harold ចែកផ្លូវគ្នាហើយ។ គាត់មិនចង់ទេ តែខ្ញុំត្រូវតែធ្វើបែបនេះ។
ខ្ញុំនឹងវះកាត់កែកុនសុដន់ រួចវិលចូលពិភពសិល្បៈវិញ។
មិនមែនជាកុនសិចទេ វាគ្រាន់តែជាភាពយន្ដក្ដៅសាច់ និងរូបថតអាស។
តាមពិតទៅ ខ្ញុំមានពេជ្រ និងប្រាក់ច្រើនសន្ធឹក។
ខ្ញុំមិនចង់ធ្វើការអីទៀតទេ
តែខ្ញុំត្រូវតែធ្វើដើម្បីស្ទួយខ្លួនឯង»៕



ប្រភព៖ ភ្នំពេញប៉ុស្ត៏
តារាសិចថៃ ទើបលែងប្ដីចាស់ វះកាត់សុដន់ ត្រៀមវិលចូលពិភពកុនក្ដៅសាច់
Reviewed by share
on
March 12, 2017
Rating:
Reviewed by share
on
March 12, 2017
Rating:
