ស្អែកនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ ឆ្នាំ ធ្វើការប្រកួតរយៈពេល ១០ ថ្ងៃ ដើម្បីយកពានរង្វាន់អន្តរជាតិ
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៧
ឆ្នាំ នឹងចេញទៅបោះជុំរំហ្វឹកហាត់ ក៏ដូចជាធ្វើការប្រកួតរយៈពេល ១០ ថ្ងៃ
នៅទីក្រុង Kashima នៃប្រទេសជប៉ុន
ដើម្បីជាការត្រៀមប្រកួតក្នុងពានរង្វាន់អន្តរជាតិនានា។
ក្រៅតែពីការហ្វឹកហាត់ ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ១៧
ឆ្នាំក៏នឹងមានការប្រកួតនៅក្នុងព្រឹត្តិការណ៍ ២០១៧ J League U-16 Challenge
League ផងដែរ ដែលគ្រោងនឹងចាប់ផ្ដើមពីថ្ងៃទី ១៧ ខែ មិនា រហូតដល់ថ្ងៃទី ២៧
មិនា ឆ្នាំ ២០១៧។ខាងក្រោមគឺជាបញ្ជីឈ្មោះកីឡាករទាំង ២០ រូបដែលត្រូវធ្វើដំណើរទៅប្រទេសជប៉ុន៖ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ ឆ្នាំ នឹងចាកចេញពីមាតុប្រទេស នៅព្រឹកស្អែកនេះ នាវេលាម៉ោង ១០:៣០ នាទីព្រឹក តាមជើងហោះហើរត្រង់ទៅប្រទេសជប៉ុនផ្ទាល់តែម្ដង៕
ដកស្រង់ពី៖ PAGE.សហព័ន្ធកីឡាបាល់ទាត់កម្ពុជា.កែសម្រួលដោយ៖ ទុយ ហ៊ួត.VD7
ស្អែកនេះក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៧ ឆ្នាំ ធ្វើការប្រកួតរយៈពេល ១០ ថ្ងៃ ដើម្បីយកពានរង្វាន់អន្តរជាតិ
Reviewed by share
on
March 15, 2017
Rating: