រឿងនឹកស្មានពុំដល់៖ មនុស្ស៦នាក់ ដាក់ពាក្យឲ្យវះកាត់ប្ដូរក្បាលនៅវៀតណាម………
នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ
បច្ចេកវិទ្យាវះកាត់ប្ដូរក្បាលកំពុងទទួលការចាប់អារម្មណ៍ខ្លាំងនៅជុំវិញពិភពលោក
ពិសេសតាមប្រទេសអភិវឌ្ឍធំៗដោយកំពុងសិក្សាពិសោធន៍លើកចុងក្រោយ
មុនសម្រេចវះកាត់។ចំណែកក្រុមវេជ្ជបណ្ឌិតប្រទេសវៀតណាមក៏កំពុងឈានទៅរកវិធីខាងលើដែរ
ព្រោះមនុស្សជាច្រើនកំពុងត្រូវការ។ លោក Pham Sy Long អាយុ
២៨ឆ្នាំរស់នៅខេត្តហាទិញ
បានក្លាយជាមនុស្សដំបូងគេដែលចុះឈ្មោះឲ្យវះកាត់ប្ដូរក្បាលដាក់ខ្លួនអ្នកដទៃ។
លោក Long ធ្លាក់ខ្លួនពិការបន្ទាប់ពីជួបគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យរបួសខួរឆ្អឹងខ្នងក្នុងឆ្នាំ ២០០៣។ ពេលនោះគាត់មានអាយុ ១៥ឆ្នាំ និងជាសិស្សរៀនថ្នាក់ទី៩។ មជ្ឈមណ្ឌលសម្របសម្រួលជាតិសម្រាប់ការវះកាត់ប្ដូរសរីរាង្គមនុស្សស្ថិតនៅក្នុងមន្ទីរពេទ្យមិត្តភាពវៀតណាម-អាល្លឺម៉ង់ បានអះអាងថា ក្រៅពី Long មជ្ឈមណ្ឌលបានទទួលពាក្យចុះឈ្មោះវះកាត់ប្ដូរក្បាលពីមនុស្សចំនួន ៥នាក់ផ្សេងទៀត។
ទោះយ៉ាងណា មជ្ឈមណ្ឌលបង្ហើបឲ្យដឹងថា ខ្លួនមិនទាន់ច្បាស់ថាអ្នកជំងឺដំបូងគេនឹងអាចវះកាត់ប្ដូរក្បាលពេលណាទេ ព្រោះក្រុមគ្រូពេទ្យកំពុងសិក្សាបច្ចេកទេសប្ដូរ ហើយក៏មិនទាន់ទទួលបានការបរិច្ចាគរាងកាយដែរ។
លោក Cao Tien Sy ប្រធានផ្នែកច្បាប់ថ្លែងថា មជ្ឈមណ្ឌលស្វាគមន៍មនុស្សដូច Long ប៉ុន្តែហានិភ័យនឹងត្រូវពន្យល់។ ឯ Long ថាខ្លួនហ៊ានលះបង់ជីវិតឲ្យទៅមជ្ឈមណ្ឌល និងទទួលយកហានិភ័យនានា។ លោកវេជ្ជបណ្ឌិត Trinh Song Son ប្រធានមជ្ឈមណ្ឌលខាងលើ បានពិភាក្សាគម្រោងប្ដូរក្បាលដែលបង្កើតឡើងដោយអ្នកវិទ្យាសាស្ត្រអ៊ីតាលីមួយរូប។

ប្រសិនបើវាជោគជ័យ វៀតណាមនឹងបញ្ជូនបុគ្គលិកទៅបណ្ដុះបណ្ដាលរៀនសូត្រពីបច្ចេកទេស ឬអាចអញ្ជើញក្រុមវះកាត់មកវះកាត់នៅវៀតណាមតែម្ដង។ តែយ៉ាងណាគេមិនទាន់ដឹងថាវាអាចទៅរួច ឬយ៉ាងណាទេ៕ប្រភព សប្បាយ

Reviewed by share
on
March 15, 2017
Rating:
Reviewed by share
on
March 15, 2017
Rating: