loading...

ហេតុផល​១២​យ៉ាង​ដែល ​អ្នក​គួរ​រួមភេទ​ជាមួយ​ដៃគូ​រាល់ថ្ងៃ​!

​តើ​អ្នកមាន​កើត​ស្ត្រេ​ស៍​ទេ​? តើ​ពិបាក​គេង​ឱ្យបាន​លក់​រាល់​យប់​ទេ​? មានការ​លើកឡើងថា​ជំងឺ​ជាច្រើន​អាច​ព្យាបាល​បាន​ដោយ​គ្រាន់តែ​រួមភេទ​ឱ្យបាន​ទៀងទាត់​ប៉ុណ្ណោះ​។ ខាងក្រោម​នេះ​គឺជា​ហេតុផល​ទាំង ១២ ដែល​អ្នក​និង​ដៃគូ​គួរ​រួមភេទ​ឱ្យបាន​រាល់ថ្ងៃ​!
​ ​១. សិច​ជួយ​កាត់បន្ថយ​ស្ត្រេ​ស៍​
​ ​ប្រសិនបើ​អ្នកធ្វើការ​ហត់​ពេញ​មួយថ្ងៃ និង​កើត​ស្ត្រេ​ស៍​ខ្លាំង វិធី​បំបាត់​ស្ត្រេ​ស៍បាន​ភ្លាមៗ​គឺ​មានតែ​រួមភេទ​តែប៉ុណ្ណោះ ព្រោះ​អំឡុងពេល​រួមភេទ​រាងកាយ​របស់​អ្នក​ផលិត​នូវ​សារធាតុ Dopamine, Endorphins និង Oxytocin ដែល​ជួយ​បន្ថយ​ស្ត្រេ​ស៍ និង​បង្កើន​ភាព​រីករាយ​ឡើងវិញ​។

​ ​២. សិច​គឺជា​លំ​ហាត់ប្រាណ​ដ៏​រីករាយ​មួយ​
​ ​ការសិក្សា​បង្ហាញថា ការ​រួមភេទ​ស្មើនឹង​ការរត់​ហាត់ប្រាណ​ចម្ងាយ ១២៣ គីឡូម៉ែត្រ និង​អាច​ដុត​កាល់​ឡូរី​បាន ៧៥០០ កាល់​ឡូរី​។ ដូច្នេះ​បើ​គ្មាន​ពេល​ហាត់ប្រាណ អ្នក​គួរ​ងាក​មក​រួមភេទ​ជំនួស​វិញ​។
​ ​៣. សិច​ជួយ​ដល់​ប្រព័ន្ធ​ភាពស៊ាំ​
​ ​អ្នកស្រាវជ្រាវ​នៅ​សាកលវិទ្យាល័យ Wilkes University in Pennsylvania បាន​រកឃើញថា សិស្ស​របស់ខ្លួន​ដែល​និយាយថា​បានរួម​ភេទ​២​ដង​ក្នុង​មួយ​សប្តាហ៍​មាន​កម្រិត​អង្គ​បដិបក្ខ​ខ្ពស់ជាង​សិស្ស​ដែល​ពុំបាន​រួមភេទ​សោះ​។ អំឡុងពេល​រួមភេទ អង្គ​បដិបក្ខ​ដូចជា Immunoglobulin A ជាដើម​ត្រូវបាន​បញ្ចេញ ដែល​វា​អាច​ប្រឆាំង​ផ្តាសាយ និង​ជំងឺ​គ្រុន​។ ដូច្នេះ រួមភេទ​កាន់តែ​ទៀត​ទាត់​រាងកាយ​នឹង​កាន់តែ​បញ្ចេញ​អង្គ​បដិបក្ខ​មក​កាន់តែច្រើន​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​រាងកាយ​។
​ ​៤. សិច​ជួយ​បន្ថយ​សម្ពាធ​ឈាម​របស់​អ្នក​
​ ​មិនចាំបាច់​ដល់​តែ​រួមភេទ​នោះទេ គ្រាន់តែ​សាច់​ប៉ះ​សាច់​ក៏​អាច​បន្ថយ​សម្ពាធ​ឈាម​បាន​យ៉ាងច្រើន​ផងដែរ​។ ការសិក្សា​មួយ​រៀបចំ​ដោយ​សាកលវិទ្យាល័យ University of Paisley រកឃើញថា សិច​អាចជួយ​បន្ថយ​សម្ពាធ​ឈាម​ប្រភេទ Diastolic ជាហេតុ​ធ្វើឱ្យ​យើង​មាន​សុខ​ភាពល្អ​រៀងរាល់ថ្ងៃ​។​
​ ​៥. សិច​ជួយ​ឱ្យ​បេះដូង​មាន​សុខ​ភាពល្អ​
​ ​នៅពេល​រាងកាយ​យើង​ដុត​ជាតិ​កាល់​ឡូរី វា​ក៏​ជំ​រុញឱ្យ​សុខភាព​បេះដូង​យើង​ល្អ​ផងដែរ​។ អ្នកស្រាវជ្រាវ​មកពី​វិទ្យាស្ថាន New England Research Institute បាន​រកឃើញថា បុរស​បន្ថយ​ឱកាស​កើត​ជំងឺ​បេះដូង​បាន ៤៥% ប្រសិនបើ​រួមភេទ​បាន​ទៀងទាត់​។
​ ​៦. សិច​ជួយ​បំបាត់​ការឈឺចាប់​
​ ​ប្រសិនបើ​អ្នក​ឈឺចាប់​ត្រង់​កន្លែង​ណាមួយ​នៃ​រាងកាយ ឬ​ឈឺក្បាល​ប្រកាំង អ​ញ្ជឹ​ង​មានតែ​សិច​ទេ​ដែលជា​ឱសថ​ដ៏​សក្តិ​សិទ្ធ​សម្រាប់​ព្យាបាល​។ លោក​វេជ្ជបណ្ឌិត George Erlich អ្នកជំនាញ​ផ្នែក​ជំងឺ​រលាក​សន្លាក់​បានលើកឡើង​ថា អ្នក​ដែល​រួមភេទ​ទៀងទាត់​ពុំ​សូវ​មាន​អា​ការៈឈឺចាប់​ដូច​អ្នក​ដែល​ពុំបាន​រួមភេទ​ទៀត​ទាត់​នោះឡើយ​។

​ ​៧. សិច​ជួយ​ធានា​ឱ្យ​រដូវ​មក​ទៀងទាត់​
​ ​ប្រសិនបើ​រដូវ​របស់​អ្នក​មក​មិន​ទៀងទាត់ វា​អាច​បណ្តាលមកពី​ជីវិត​របស់​អ្នក​ពោរពេញ​ទៅដោយ​ស្ត្រេ​ស៍​។ ដូចដែល​បានលើកឡើង​ខាងលើ សិច​អាចជួយ​កាត់បន្ថយ​ស្ត្រេ​ស៍បាន ដូច្នេះ​វា​ក៏មាន​ឥទ្ធិពល​លើ​ការកាត់បន្ថយ​ការ​មក​រដូវ​មិន​ទៀងទាត់​ដែរ​។
​ ​៨. សិច​ជួយ​បង្កើត​សាច់ដុំ​ត្រគាក​ដ៏​រឹងមាំ​
​ ​ក្រៅពី​ជួយ​ដល់​សាច់ដុំ​ខ្នង សិច​នៅ​អាចជួយ​ឱ្យ​សាច់ដុំ​ត្រគាក​របស់​អ្នក​រឹងមាំ​ទៀតផង​។ ហើយ​បើកាលណា​មាន​សាច់ដុំ​ត្រគាក​រឹងមាំ​ហើយ​នោះ អ្នក​ក៏​អាច​សម្រេច​កាម​ដល់ទី​បំផុត​យ៉ាង​អស្ចារ្យ​ផងដែរ​។
​ ​៩. សិច​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺមហារីក​
​ ​ជាពិសេស​សម្រាប់​បុរស បើកាលណា​ពួកគេ​កាន់តែ​រួមភេទ​ទៀងទាត់ ពួកគេ​ក៏​នឹង​អាច​កាត់បន្ថយ​ឱកាស​កើត​ជំងឺមហារីក​ក្រពេញ​ប្រូ​ស្តា​ត​ផងដែរ​។ តាម​ការណែនាំ បុរស​គួរ​បញ្ចេញ​ទឹកកាម​ឱ្យបាន​យ៉ាងតិច ២១ ដង​ក្នុង​មួយខែ​។
​ ​១០. សិច​ជួយ​ឱ្យ​អ្នក​គេង​បាន​ស្កប់ស្កល់​
​ ​ដូច​ការហាត់​ប្រាណ​ដែរ សិច​ជួយ​បង្កើន​កម្រិត​បេះដូង ដែលនាំឱ្យ​អ្នក​គេង​បាន​ស្កប់ស្កល់​រាល់​រាត្រី​។

​ ​១១. សិច​ធ្វើឱ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ ១០ ឆ្នាំ​
​ ​គ្រាន់តែ​រួមភេទ​បី​ដង​ក្នុង​មួយ​សប្តាហ៍ អាចធ្វើឱ្យ​អ្នក​មើលទៅ​ក្មេង​ជាង​វ័យ​រហូតដល់​ទៅ ១០ ឆ្នាំ នេះ​បើតាម​សៀវភៅ Secrets of the Superyoung​។
​ ​១២. សិច​ជួយ​ឱ្យ​អ្នក​អាយុ​វែង​
​ ​សរុប​តាំងពី​ចំណុច​ទី​១​ដល់​១១ មក ឥទ្ធិពល​វិជ្ជមាន​របស់​សិច​នឹង​ជួយ​អ្នក​ឱ្យមាន​អាយុ​កាន់តែ​វែង ដោយហេតុថា អ្នកមាន​សុខភាព​ល្អ​ផ្លូវ​ទាំង​កាយ​និង​ផ្លូវចិត្ត​។ យោងតាម​ការសិក្សា​មួយ​ចេញផ្សាយ​ក្នុង​ព្រឹត្តិប័ត្រ British Medical Journal បានឱ្យដឹងថា បុរស​ដែល​រួមភេទ​ញឹកញាប់​មាន​អាយុ​វែង​ជាង​បុរស​ដែល​ពុំ​សូវ​រួមភេទ​ដល់​ទៅ​ពីរដង​ឯណោះ​៕
ហេតុផល​១២​យ៉ាង​ដែល ​អ្នក​គួរ​រួមភេទ​ជាមួយ​ដៃគូ​រាល់ថ្ងៃ​!  ហេតុផល​១២​យ៉ាង​ដែល ​អ្នក​គួរ​រួមភេទ​ជាមួយ​ដៃគូ​រាល់ថ្ងៃ​! Reviewed by share on April 02, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.