គួរយល់ដឹង! ក្រោយរួមរ័កដាច់រហែកសន្ទះព្រហ្មចារី តើអ្វីខ្លះប៉ះពាល់ដល់អារម្មណ៍នារី

*មុនពេលរួមភេទ៖
១-ត្រៀមសម្ភារចាំបាច់ទុកជាមុន
សូមកុំខ្មាសអៀនក្នុងការទិញស្រោមអនាម័យ (ក្នុងករណីមិនចង់មានកូន ឬជាមួយមិត្តប្រុសដែលយើងមិនប្រាកដថាមានរោគឆ្លងឬគ្មាន) ។ ទិញប្រេងរំអិល វាអាចសំខាន់ជាងស្រោម ព្រោះអាចជួយបន្ថយការឈឺចាប់ដោយការកកិតនិងការពារការដាច់រហែករន្ធយោនី ។
២-គួរបង្ហាញពីការព្រួយបារម្ភរបស់ខ្លួនប្រាប់ទៅបុរសជាដៃគូ
ការរួមភេទលើកដំបូងជាមួយបុគ្គលដែលអ្នកជឿជាក់និងស្គាល់ច្បាស់អាចជួយឱ្យការបារម្ភរបស់អ្នកស្ថិតនៅកម្រិតទាបបំផុត ។ បុរសជាដៃគូនោះនឹងពិចារណាយកចិត្តទុកដាក់លើអារម្មណ៍របស់អ្នក និងជួយអ្នកឆ្លងផុតពីកង្វល់ទាំងទ្បាយ ។
៣-ត្រូវស្គាល់ឱ្យច្បាស់តើសន្ទះព្រហ្មចារីជាអ្វី ? គឺជាស្រទាប់ភ្នាសស្តើងដែលគ្របដណ្តប់លើរន្ធយោនី ។ ក្មេងស្រីស្ទើរទាំងអស់តែងមានភ្នាសនេះតាំងពីកំណើត ។ ប៉ុន្តែរយៈច្រើនខែច្រើនឆ្នាំ វាអាចនឹងរហែកដាច់បាត់ដោយការធ្វើសកម្មភាពផ្សេងៗដូចជា លេងកីទ្បា ប្រើឆ្នុក Tampon ឬដំណើរវដ្តរដូវ ។ ការដាច់រហែកសន្ទះព្រហ្មចារីអាចនឹងមានឈាមហូរ ប៉ុន្តែមិនច្រើនដូចការមករដូវទ្បើយ ហើយសុភាពនារីខ្លះមិនទាំងមានឈាមផង ។ វាមិនធ្វើឱ្យមានការឈឺចាប់នោះទេ ។ មែនហើយ ប្រសិនជាមានការឈឺចាប់ក្នុងពេលរួមភេទលើកដំបូងនោះ វាគ្រាន់តែជាអារម្មណ៍ម្យ៉ាងដែលប្រដាប់ភេទអ្នកមិនធ្លាប់មានវត្ថុរឹងស៊កចូល ។
៤-គួរឈ្វេងយល់ថាតើគួរប្រើឥរិយាបថរួមភេទយ៉ាងម៉េចដែលនាំឱ្យខ្លួនឯងឈឺចាប់តិចតួច ។ អ្នកអាចនឹងចៀសផុតពីការឈឺចាប់ខ្លាំង ប្រសិនបើចេះជួយដៃគូក្នុងពេលស៊កលិង្គចូល ។ ត្រង់ចំណុចនេះ ទាមទារឱ្យអ្នកនិងដៃគូសហការគ្នាយ៉ាងស្អិតរមួត ដើម្បីស្វែងរកភាពស្រួលស្រណុកដល់ចំណុចកំពូល ។
៥-គួរបំបាត់អារម្មណ៍ដែលគិតថា «ការរួមភេទនាំឱ្យអ្នកឈឺចាប់»
ស្ត្រីភាគច្រើនភ័យមិនដឹងរឿង ហើយចេះតែបារម្ភថា មិនដឹងជាមានអ្វីកើតទ្បើង ។ អារម្មណ៍តានតឹងនិងភ័យខ្លាចបែបនេះ មិនអាចដោះស្រាយអ្វីបានក្រៅតែពីធ្វើឱ្យស្ថានការណ៍កាន់តែអាក្រក់នោះទេ ដ្បិតវាធ្វើឱ្យសាច់ដុំទ្វារមាសរបស់អ្នកកាន់តែប្រឹងខ្លាំង ហើយការឈឺចាប់ក៏កើនទ្បើងទៅតាមនឹងដែរ ។ ជំនួសឱ្យការមានអារម្មណ៍កង្វល់ភ័យខ្លាច អ្នកគួរបន្ធូរអារម្មណ៍និងគិតដោយជំនឿចិត្តថា ការបាត់បង់ព្រហ្មចារី និងការឈឺចាប់គ្រាដំបូងជាជម្រើសបុគ្គល។
*អំទ្បុងពេលកំពុងរួមភេទ ៖
១-ជ្រើសរើសកន្លែងដែលគ្មានការរំខាន ៖
រួមភេទបណ្តើរភ័យខ្លាចបណ្តើរអ្នកមិនទទួលបានភាពរីករាយស្រណុកស្រួលទ្បើយ ។ ត្រូវជ្រើសរើសទីកន្លែងនិងពេលវេលាដែលពុំជាប់ពាក់ព័ន្ធនឹងអ្វីមិនខ្វះទេបន្ទប់ពិសេសតាមផ្ទះសំណាក់ និងសណ្ឋាគារ ។
២-បង្កើតបរិយាកាសអារម្មណ៍រីករាយស្រស់ស្រាយ និងគ្មានការជាប់ជំពាក់
ចូររៀនស្រាយចំណងចិត្តតាមរយៈការធ្វើឱ្យបរិយាកាសគ្មានភាពតានតឹង ។ ត្រូវដោះស្រាយរឿងតូចតាចជាមុនដូចជា បិទទូរស័ព្ទ ចាក់ភ្លេងប្រគំ ប្រើអំពូលព្រាលៗបញ្ឆេះចំណង់ជាដើម… ។
៣-អ្វីៗត្រូវធ្វើតាមសម្រួលកុំបង្ខំរហន់តាមចិត្តចង់នោះ
ចូរគិតថា សិចប្រៀបបានដូចការរត់ម៉ារ៉ាតុង គឺធ្វើដោយមួយៗមិនបង្ខំពេកទេ ។ គួរចាប់ផ្តើមដោយការថើប បបោសអង្អែលថ្នមៗ… ។
៤-គួរប្រាប់ពីបំណងពិតដែលមានក្នុងចិត្ត
សុភាពនារីមិនត្រូវស្ទាក់ស្ទើរ ឬខ្លាចក្នុងការសុំអ្វីមួយពីដៃគូអំទ្បុងពេលរួមរ័កនោះទេ ។ ឧទាហរណ៍ ពេលដៃគូសម្រុកខ្លាំង អ្នកអាចប្រាប់ឱ្យគេបន្ថយល្បឿន ឬឱ្យប្រព្រឹត្តថ្នមៗ ។ ក្នុងករណីមានហូរឈាម គួរពិនិត្យមើលភ្លាមដើម្បីបង្ការគ្រោះថ្នាក់ជាយថាហេតុណាមួយ ព្រោះឈាមដែលហូរចេញមកនោះមិនប្រាកដថា ដាច់សន្ទះព្រហ្មចារីទេ អាចជាឈាមដាច់រហែកចំណុចផ្សេង ៕ Health-168.Info
គួរយល់ដឹង! ក្រោយរួមរ័កដាច់រហែកសន្ទះព្រហ្មចារី តើអ្វីខ្លះប៉ះពាល់ដល់អារម្មណ៍នារី
Reviewed by share
on
April 20, 2017
Rating: