ម្ដាយបង្កើតលក់ព្រហ្មចារីកូនស្រីមិន ទាន់គ្រប់អាយុឲ្យកំដរតណ្ហាបុរសម្នាក់ ក្នុងតម្លៃជាង៦រយដុល្លារប៉ុណ្ណោះ

ប្រភពព័ត៌មានខាងលើបានឲ្យដឹងថា ស្រ្តីដែលលក់កូនខ្លួនឯងនេះមិនត្រូវបានគេបង្ហាញឈ្មោះទេ គ្រាន់តែដឹងថា នាងមានអាយុ ៤៧ឆ្នាំ ជាអ្នករស់នៅទីក្រុង Kuching រដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី ។ មុនថ្ងៃកើតហេតុ ស្រ្តីរូបនេះបាននាំកូនស្រីរងគ្រោះ ឡើងយន្តហោះពីទីក្រុង Kuching ទៅកាន់ក្រុង Senai រដ្ឋ Johor ពេលដល់ហើយក៏បាននាំកូនស្រីទៅស្នាក់នៅសណ្ឋាគារមួយកន្លែង ដោយបានយកបន្ទប់សម្រាករយៈពេល ៣ថ្ងៃ ។ ពីរថ្ងៃក្រោយមក ស្រី្តចិត្តខ្មៅខាងលើបានប្រាប់ទៅកាន់កូនស្រីក្មេងខ្ចីរបស់នាងថា នឹងមានបុរសម្នាក់ចូលមកក្នុងបន្ទប់នេះ ហើយត្រូវធ្វើអ្វីគ្រប់យ៉ាងដែលគេត្រូវការ ។
ក្មេងស្រីរងគ្រោះ មិនបង្ហាញអត្តសញ្ញាណបាននិយាយឲ្យដឹងថា ការពិតគ្រប់យ៉ាងដែលនាងធ្វើនេះ គឺដោយសារតែការបង្ខំពីសំណាក់ស្រ្តីជាម្ដាយតែប៉ុណ្ណោះ ។ ក្រោយពីម្ដាយនិយាយបែបនេះ បន្តិចក្រោយមក ស្រាប់តែមានបុរសម្នាក់ចូលក្នុងបន្ទប់ ហើយចាប់ផ្ដើមបើកយុទ្ធនាការរួបភេទជាមួយនាងតែម្ដង ។
ក្មេងស្រីខាងលើបានបន្តទៀតថា ក្រោយពេលដែលនាងត្រូវបានគេរំលោភរាងកាយហើយ ម្ដាយរបស់នាងបានចូលទៅក្នុងបន្ទប់សណ្ឋាគារ និងបាននាំនាងចេញ ត្រឡប់មកផ្ទះវិញ ហើយពេលមកដល់ផ្ទះ ក្មេងស្រីរងគ្រោះបានរៀបរាប់គ្រប់សកម្មភាពដែលនាង ត្រូវចូលក្នុងអន្ទាក់កាមតណ្ហារបស់បុរសអ្នកមាន ហើយភ្លាមនោះបុរសជាឪពុកបានរាយការណ៍ទៅសមត្ថកិច្ច ដើម្បីចាប់ខ្លួនប្រពន្ធយកទៅដាក់ទោស ។ ជាមួយគ្នានេះ ស្រ្តីជាប់ចោទបាន សារភាពថា នាងបានទទួលលុយចំនួន ៦៧៦ ដុល្លារអាមេរិកពីសំណាក់បុរសម្នាក់ដែលស្គាល់ឈ្មោះថា Peter ដើម្បីសុំទិញព្រហ្មចារីកូនស្រីរបស់នាង ហើយសម្រាប់ទោសកុំហុសនេះ ស្រ្តីខាងលើត្រូវបានឃុំខ្លួនរយៈពេល ៦ឆ្នាំក្នុងពន្ធនាគារ ៕ ដែន KBN



ម្ដាយបង្កើតលក់ព្រហ្មចារីកូនស្រីមិន ទាន់គ្រប់អាយុឲ្យកំដរតណ្ហាបុរសម្នាក់ ក្នុងតម្លៃជាង៦រយដុល្លារប៉ុណ្ណោះ
Reviewed by share
on
April 02, 2017
Rating: