ព្រឺក្បាលហ្មង៖ សិស្សសាលា IFL ព្រឺសម្បុរខ្ញាកៗ ស្ទើរមិនហ៊ានចូលបត់ជើងក្នុងបន្ទប់ទឹកនាពេលរាត្រី ព្រោះមានអ្នកឃើញ…..ឈរនៅលើស្ពាននាគ
“នាងខ្ញុំ ជំនួសមុខឲ្យប្អូនៗ ដែលទើបនឹងចូលរៀននៅ IFL ទាំងអស់ សូមអំពាវនាវ ឲ្យម្ចាស់រូប ដែលពាក់អាវពណ៌ក្រហម ហើយឈរលើស្ពាននាគនេះ ចេញមុខបំភ្លឺការពិតផង ថាបងស្រីរឺក៏ប្អូនស្រី គឺជាមនុស្សសុទ្ធសាធ មិនមែនជានារីឈុតក្រហម ដែលគេល្បីថា ចូលចិត្តលេចរូបរាងនៅពេលថ្ងៃត្រង់ និងពេលយប់ ដូចពាក្យចចាមរ៉ាមនោះទេ។
សូមបងស្រី រឺប្អូនស្រីដែលជាម្ចាស់រូប អាណិតដល់ចិត្តពួកខ្ញុំ ឆាប់ធ្វើការស្រាយបំភ្លឺឲ្យបានទាន់ពេលវេលា បើមិនដូច្នោះទេ ពួកខ្ញុំប្រហែលមិនអាច ចូលបត់ជើង ក្នុងបន្ទប់ទឹកបានឡើយ នារាត្រីនេះ។
ហើយក៏សូមផ្តាំផ្ញើដល់បងប្អូនទាំងអស់ បើអាចចៀសបាន សូមកុំពាក់អាវក្រហម ហើយឡើងលើស្ពាននាគ នាពេលយប់អធ្រាតបែបនេះអី ព្រោះវាមិនមែនជារដូវកាល ចូលឆ្នាំចិន ដែលត្រូវ ពាក់អាវក្រហម ឡើងទៅទីខ្ពស់ស្រូបខ្យល់បរិសុទ្ធ យកហុងស៊ុយអីនោះទេ សូមអរគុណ សូមអភ័យទោស ! អរគុណជាពិសេស ដល់មេបំផុសបំផុល ដែលបានផ្តិតយករូបភាព ដ៏ស្រស់ត្រកាលនេះ។
បញ្ជាក់ ៖ ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Sandra Romdul បានលុបរូបភាពនេះហើយ
ព្រឺក្បាលហ្មង៖ សិស្សសាលា IFL ព្រឺសម្បុរខ្ញាកៗ ស្ទើរមិនហ៊ានចូលបត់ជើងក្នុងបន្ទប់ទឹកនាពេលរាត្រី ព្រោះមានអ្នកឃើញ…..ឈរនៅលើស្ពាននាគ
Reviewed by share
on
March 08, 2017
Rating: