ញាក់សាច់! ភោជនីយដ្ឋានមួយនៅចិន បែកគំនិតជួលនារីស្អាតៗ ស្លៀកឈុតប៊ីគីនីបម្រើភ្ញៀវ កំពុងរងការរិះគន់ (មានវីដេអូ)
ភោជនីយដ្ឋានមិនស្គាល់យីហោខាងលើនេះ ត្រូវបានគេជឿជាក់ថា ជាភោជនីយដ្ឋានដ៏ចម្លែកមួយ ក្នុងប្រទេសចិន ដែលបានបែកគំនិតរកស៊ី ជំរុញឲ្យមានការទាក់ទាញចិត្តអតិថិជន ឲ្យចូលមកទទួលទានអាហារ នៅភោជនីយដ្ឋានរបស់ខ្លួន។ ថ្វីបើយ៉ាងនេះក្តី ក៏នៅតែមានអតិថិជនជាច្រើន បន្តធ្វើការគាំទ្រទៅលើសេវាកម្ម របស់ភោជនីយដ្ឋានប្លែកភ្នែកមួយនេះផងដែរ។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ ជាងនេះទៅទៀតនោះ នារីស្រស់ស្អាតស្លៀកឈុតប៊ីគីនី បម្រើការនៅភោជនីយដ្ឋានខាងលើ មិនត្រឹមតែឈររង់ចាំទទួលស្វាគមន៍ អញ្ជើញភ្ញៀវឲ្យចូលតុតែប៉ុណ្ណោះទេ ប៉ុន្តែពួកនាងថែមទាំង តម្រូវឲ្យចំអិនអាហារ ឲ្យភ្ញៀវទទួលទាននៅនឹងកន្លែង យ៉ាងមួយស្អាតថែមទៀតផងដែរ។

ប្រភពបានបង្ហើបឲ្យដឹងដែរថា គោលបំណងនៃភោជនីយដ្ឋានខាងលើនេះធ្វើឡើង គឺចង់ទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវជាបុរសៗ ឲ្យចូលមកទទួលអាហារនៅហាងរបស់ពួកគេ ប៉ុន្តែទោះបីជាយ៉ាងណាក្តី ក៏មានភ្ញៀវជាសុភាពនារីជាច្រើន តែងតែចេញចូលភោជនីយដ្ឋានមួយនេះជាហូរហែ ហើយថែមទាំងបានពេញចិត្ត ទៅលើសេវាកម្មមួយនេះ មិនខុសគ្នាប៉ុន្មានទៅនឹងភ្ញៀវបុរសៗឡើយ។ នោះក៏ដោយសារតែ ពួកគេចង់ដឹងចង់ឃើញនូវអ្វីដែលប្លែក ក៏ដូចចង់មកភ្លក្សរសជាតិអាហារ ដ៏ឈ្ងុយដែលហាងនេះមានផងដែរ។
ទោះបីជាយ៉ាងណាក្តី បន្ទាប់ពីរូបភាព និងវីដេអូឃ្លីបរបស់ភោជនីយដ្ឋានមួយនេះ ត្រូវបានបែកធ្លាយបង្ហោះ នៅលើបណ្តាញសង្គមព្រោងព្រាតមក ក្នុងនោះក៏មានអ្នកនិយមលេង អ៊ីនធើណែតជាច្រើន សម្តែងការមិនពេញចិត្ត ទៅលើការបែកគំនិតរកស៊ី របស់ម្ចាស់ហាងមួយនេះផងដែរ។

អ្នកប្រើប្រាស់បណ្តាញសង្គម Weibo របស់ចិនម្នាក់ បានសរសេរមតិយល់ឃើញរបស់ខ្លួនថា «នេះគឺជាការរកស៊ីរបស់ភោជនីយដ្ឋានមួយនេះ ប៉ុន្តែមិនគួរឲ្យស្លៀកឈុតហែលទឹកចឹងទេ វាគឺពិតជាមិនសមភ្នែកទាល់តែសោះ» ៕
តើសម្រាប់ប្រិយមិត្តយល់យ៉ាងណាដែរ?
ទស្សនាវីដេអូខាងក្រោម៖
ញាក់សាច់! ភោជនីយដ្ឋានមួយនៅចិន បែកគំនិតជួលនារីស្អាតៗ ស្លៀកឈុតប៊ីគីនីបម្រើភ្ញៀវ កំពុងរងការរិះគន់ (មានវីដេអូ)
Reviewed by share
on
March 12, 2017
Rating: