ពឹងឲ្យជូននាងទៅយកស្បែកជើងនៅផ្ទះ ដល់ពាក់កណ្តាលផ្លូវ បែរជាចាប់នាងរំលោភ (មានវិឌីអូ)
អំពើចាប់រំលោភបានកើតមានឡើងជាបន្តបន្ទាប់
គួរឱ្យព្រួយបារម្ភចំពោះសុវត្ថិភាពរបស់នារីភេទ ។
ជាក់ស្តែងជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចប៉ូលិសស្រុកប្រាសាទសំបូរខេត្តចាប់ឃាត់ខ្លួន
បន្ទាប់ពីជនសង្ស័យរូបនេះបានធ្វើសកម្មភាពចាប់រំលោភសន្ថវៈលើនារីរងគ្រោះមួយរូបបានសម្រេច
នៅក្នុងឃុំឈូក ស្រុកប្រាសាទសំបូរ ។ ទាក់ទិនករណីលើនេះ
ប៉ូលិសស្រុកប្រាសាទសំបូរបានបញ្ជាក់ឱ្យដឹងថា
ផ្អែកតាមការស្រាវជ្រាវរបស់សមត្ថកិច្ច និងចម្លើយរបស់ជនរងគ្រោះបានឱ្យដឹងថា
មុនពេលកើតហេតុជនសង្ស័យឈ្មោះជាន ប៉ូច អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្រែវាល
ឃុំមេសរជ្រៃ ស្រុកស្ទឹងត្រែង ខេត្តកំពង់ចាម
បានធ្វើដំណើរមកចូលរួមពិធីមង្គលការ បងប្អូននៅកន្លែងកើតហេតុ
ហើយក៏បានទំនាក់ទំនងស្នេហា ជាមួយនារីរងគ្រោះអាយុ១៧ឆ្នាំ ។
ការបង្កាត់ភ្លើងស្នេហ៍ដ៏ឆាប់រហ័សនេះ បានធ្វើឱ្យនារីរងគ្រោះ ហ៊ានពឹងជនសង្ស័យខាងលើឱ្យជូនទៅផ្ទះ ដើម្បីយកស្បែកជើងពាក់រាំធុងបាស់ ។ ដោយសារខាងស្រីពឹងខាងប្រុសក៏ជូនទៅ ប៉ុន្តែមិនទាន់ដល់ផ្ទះផង ជនសង្ស័យក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសំរេចនៅពាក់កណ្តាលផ្លូវតែម្តង ។ បន្ទាប់មកជនរងគ្រោះក៏រត់ទៅប្រាប់បងប្រុសហើយក៏ឈានដល់ការប្តឹងសមត្ថកិច្ចតែម្តង ។ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យមកសាកសួរ និងកសាងសំណុំរឿង ហើយបញ្ជូនខ្លួនទៅសាលាដំបូងតែម្តង ។
ការបង្កាត់ភ្លើងស្នេហ៍ដ៏ឆាប់រហ័សនេះ បានធ្វើឱ្យនារីរងគ្រោះ ហ៊ានពឹងជនសង្ស័យខាងលើឱ្យជូនទៅផ្ទះ ដើម្បីយកស្បែកជើងពាក់រាំធុងបាស់ ។ ដោយសារខាងស្រីពឹងខាងប្រុសក៏ជូនទៅ ប៉ុន្តែមិនទាន់ដល់ផ្ទះផង ជនសង្ស័យក៏ធ្វើសកម្មភាពចាប់រំលោភរហូតបានសំរេចនៅពាក់កណ្តាលផ្លូវតែម្តង ។ បន្ទាប់មកជនរងគ្រោះក៏រត់ទៅប្រាប់បងប្រុសហើយក៏ឈានដល់ការប្តឹងសមត្ថកិច្ចតែម្តង ។ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួនជនសង្ស័យមកសាកសួរ និងកសាងសំណុំរឿង ហើយបញ្ជូនខ្លួនទៅសាលាដំបូងតែម្តង ។
ពឹងឲ្យជូននាងទៅយកស្បែកជើងនៅផ្ទះ ដល់ពាក់កណ្តាលផ្លូវ បែរជាចាប់នាងរំលោភ (មានវិឌីអូ)
Reviewed by share
on
March 21, 2017
Rating: