loading...

ហង្ស ម៉ារីនី ឆេះ​ដុំរឿង​មាន​តាតា​បើក​ហាង​ឲ្យ​តម្លៃ​ ២០​ម៉ឺន​ដុល្លារ

កញ្ញា ហង្ស ម៉ារីនី បាន​ប្រាប់​ Sabay ពាក់ព័ន្ធ​នឹង​​ព័ត៌មាន​មួយ​ចំនួន​ដែល​បាន​ចុះ​ផ្សាយ​ថា​​ នាង​បើក​ហាង​តម្លៃ​២០​ម៉ឺន​ដុល្លារ​មាន​តាតា​ចិញ្ចឹម​មិន​មែន​ជា​ការ​ពិត​ទេ​ នាង​សុំ​ច្រាន​ចោល​ព័ត៌មាន​នេះ​។
នាង​និយាយ​ថា​៖​ "ចាស​បង​ហាង​ យូ​នីក ខសមេធីក មិន​មែន​ជា​ហាង​របស់​ខ្ញុំ​ទេ​បង​ ហាង​នេះ​គឺ​ជា​ហាង​បង​ធម៌​របស់​ខ្ញុំ​ គាត់​ឈ្មោះ​ អ៊ា ប៉ហ៊ាប​ ហើយ​ហាង​ហ្នឹង​គាត់​បើក​យូរ​ហើយ​បង​ គាត់​រាប់​អាន​ជាមួយ​ខ្ញុំ​ទើប​យក​រូប​ខ្ញុំ​ទៅ​ដាក់​តាំង​នៅ​ហាង​គាត់​ ប្អូន​មិន​​ទាន់​មាន​សមត្ថភាព​បើក​ហាង​តម្លៃ​២០​ ទៅ​ ៣០ ម៉ឺន​ដុល្លារ​ទេ​បង ហើយ​នាំ​ចូល​ផលិត​ផល​មក​ពី​ក្រៅ​ប្រទេស​ទៀត​ប្អូន​ទៅ​អត់​រួច​ទេ​​"។
ហាង​បងធម៌ ហង្ស ម៉ារីនី
ទំនាក់​ទំនង​រវាង​នាង​​ និង​បង​ធម៌​ គឺ​រាប់​អាន​គ្នា​តាំង​ពី​រូប​នាង​ចូល​ប្រឡូក​សិល្បៈ​ដំបូង​មក​ម្ល៉េះ​។ ហាង​បង​ស្រី​នាង​ធ្វើ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​គិត​ថា​ជា​ហាង​របស់​នាង​ ហើយ​មាន​អ្នក​​ឧបត្ថម្ភ​នៅ​ពីក្រោយ​ខ្នង​ទៀត តែ​តារា​ស្រី​រូបនេះ​​អះអាង​ថា​ ថ្ងៃ​ណា​មួយ​បើ​នាង​មាន​សមត្ថភាព​បើ​ហាង​មែន​​នាង​ នឹង​ប្រកាស​ប្រាប់​ទស្សនិកជន​ឲ្យ​បាន​ដឹង​ជាក់​ជា​ពុំ​ខាន។ ហង្ស ម៉ារីនី បន្ថែម​៕​​​ ​​
ហង្ស ម៉ារីនី ឆេះ​ដុំរឿង​មាន​តាតា​បើក​ហាង​ឲ្យ​តម្លៃ​ ២០​ម៉ឺន​ដុល្លារ ហង្ស ម៉ារីនី ឆេះ​ដុំរឿង​មាន​តាតា​បើក​ហាង​ឲ្យ​តម្លៃ​ ២០​ម៉ឺន​ដុល្លារ Reviewed by share on March 15, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.