loading...

ពិតជាល្អមែនសម្រាប់នារីប្រាថា្នចង់ បានសក់ស្អាត! វិធីអប់សក់ធ្វើអោយ សក់ស្អាតដុះក្រាស់ល្អនិងមានទម្ងន់


ចំពោះបុរសនិងស្ត្រីទាំងទ្បាយដែលមានបញ្ហាសក់ជ្រុះ និយមលេងពណ៌សក់ធ្វើអោយសក់ខូច គិតច្រើនបណ្ដាលឲ្យសក់ជ្រុះ ឬកក់សក់ជ្រុះច្រើន។ល។ អ្នកទាំងអស់គ្នាប្រហែលជាធ្លាប់តែឃើញការណែនាំនេះតាមបណ្ដាញផ្សព្វផ្សាយផ្សេងៗ តែមិនទាន់បានអនុវត្តផ្ទាល់មែនទេ? នេះនែ៎! មកជួបជាមួយអ្នកដែលបានអនុវត្តរួច ហើយចង់ចែករំលែកបទពិសោធន៍ សូមអនុវត្តការអប់សក់តាមបែបធម្មជាតិដូចខាងក្រោម៖

  • ពងមាន់២គ្រាប់សំរាប់សក់មនុស្សស្រី ចំណែកមនុស្សប្រុសប្រើតែ១គ្រាប់បានហើយ
  • ក្រូចឆ្មា១ផ្លែ និងប្រេងអូលីវ២ស្លាបព្រាបាយ
  • យកពងមាន់ និងក្រូចឆ្មា ព្រមទាំងប្រេងអូលីវ វាយបញ្ចូលគ្នាឲ្យសព្វរួចយកមកលាបលើសរសៃសក់ និងចាក់ឲ្យជោកតាំងពីចុងសក់ដល់គល់សក់
វិធីប្រើដើម្បីទទួលបានប្រសិទ្ឋភាពខ្ពស់
  • ធ្វើឲ្យបាន២ដងក្នុងមួយសប្តាហ៍
  • អប់សក់រយះពេល១ម៉ោងឬ២ម៉ោងដើម្បីឲ្យវាជ្រាបចូលដល់គល់សក់ ដោយគ្របជាមួយនឹងថង់ផ្លាស្ទីក
  • អនុវត្តបែបនេះឲ្យបានរយះពេល២ខែ នោះសក់នឹងដុះកាន់តែក្រាស់ និងភ្លឺរលើបរលោងមានទម្ងន់ជាងមុន
️ចំណាំ
  • ពងមាន់យកតែពងក្រហមបានហើយ(ពងសក៏មានគុណប្រយោជន៍ដែរប៉ុន្តែវាធ្វើអោយមានក្លិនឆ្អាបជាប់សក់
  • បើសក់វែងប្រហែលសក់របស់ខ្ញុំត្រូវប្រើពងមាន់៣គ្រាប់
  • សម្រាប់សក់មនុស្សប្រុសប្រើក្រូចឆ្មាតែមួយចំហៀងបានហើយ។ បរិមាណក្រូចឆ្មាត្រូវប្រែប្រួលទៅតាមចំនួនពងមាន់
  • ប្រេងអូលីវដាក់២ស្លាបព្រាបាយឬប្រែប្រួលទៅតាមចំនួនពងមាន់ដូចគ្នា(បើអត់មានប្រេងអូលីវអាចប្រើប្រេងHoneyជំនួសក៏បានដែរ) ឬបើអាចថែមទឹកឃ្មុំទៀតកាន់តែប្រសើរ
បន្ទាប់ពីអប់សក់រួចសូមលាងជម្រះជាមួយក្រែមបន្ទន់សក់(conditioner) ជាការស្រេច។
ថ្ងៃសម្រាកចុងសប្ដាហ៍បែបនេះបើទំនេរអាចសាកល្បងបាន វាចំណាយលុយតិចហើយទទួលបានគុណប្រយោជន៍ខ្ពស់ គ្រាន់បើជាងផលិតផលតាមទីផ្សាមួយចំនួនចំណាយលុយច្រើនហើយសក់កាន់តែដុនដាបទៅ
Health-`168.Info
ពិតជាល្អមែនសម្រាប់នារីប្រាថា្នចង់ បានសក់ស្អាត! វិធីអប់សក់ធ្វើអោយ សក់ស្អាតដុះក្រាស់ល្អនិងមានទម្ងន់ ពិតជាល្អមែនសម្រាប់នារីប្រាថា្នចង់ បានសក់ស្អាត! វិធីអប់សក់ធ្វើអោយ សក់ស្អាតដុះក្រាស់ល្អនិងមានទម្ងន់ Reviewed by share on March 31, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.