ឡិចស៊ីស បោះពួយលឿន ជ្រុលបុកម៉ូតូ របួសធ្ងន់ស្រាល៣នាក់ លើផ្លូវជាតិលេខ៤
ខេត្តកំពង់ស្ពឺ ៖ យុវជន៣នាក់ បានរងរបួសធ្ងន់ស្រាល
ហើយត្រូវបានរថយន្តសាមុយ ដឹកយកទៅព្យាបាល ភ្លាមៗ ខណៈដែលជិះម៉ូតូ១គ្រឿង
ហើយត្រូវបានរថយន្ត បើកលឿនបុកពីក្រោយ ពេញទំហឹង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើង កាលពីវេលាម៉ោង
១២និង២៥នាទីថ្ងៃត្រង់ ថ្ងៃទី១៥ខែមីនា ឆ្នាំ២០១៧
នៅលើកំណាត់ផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ៤៣ ទៅ៤៤
ស្ថិតនៅភូមិរលាំងសង្កែ សង្កាត់សុព័រទេព ក្រុងច្បារមន
ខេត្តកំពង់ស្ពឺ។
នគរបាលចរាចរណ៍ក្រុងច្បារមន បាននិយាយអោយដឹងថា នៅមុនពេលកើតហេតុ មានម៉ូតូ០១គ្រឿង ម៉ាកហុងដាC125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1CV-8254 អ្នកបើបរឈ្មោះ សឿង សកល ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិផ្លូវជ្រូក ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឌុបមនុស្សពីក្រោយ០២នាក់ ទី១ឈ្មោះ ចន ផានុ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិមហាលំពាំងទី១ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ទី២ឈ្មោះ ចេង ចំណាន ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិមហាលំពាំងទី២ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មកដល់ចំណុចដូចខាងលើ ត្រូវបានរថយន្ដ០១គ្រឿង ម៉ាកលុចស៊ីស ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ 2AI-0383 អ្នកបើកបរឈ្មោះ ចាំង ជឹងស៊ីង ជនជាតិចិន ភេទប្រុស អាយុ៣៤ឆ្នាំ បច្ចុប្បន្នស្នាក់នៅខេត្តសៀមរាប បុកពីក្រោយ បណ្ដាលអោយគ្រោះថ្នាក់មនុស្ស និងខូចខាតសម្ភារៈដូចខាងក្រោម របួសធ្ងន់មនុស្ស០១នាក់ប្រុស របួសស្រាល មនុស្ស០២នាក់ប្រុស ( ភាគីខាងម៉ូតូ) ខូចរយន្ដ០១គ្រឿងស្រាល ខូចម៉ូតូ០១គ្រឿងធ្ងន់។
ក្រោយកើតហេតុ នគរបាលជំនាញ បានចុះវាស់វែងហៅរថយន្តសាមុយ ដឹកយកទៅសង្គ្រោះ។ ចំណែកវត្ថុតាង យកមករក្សាទុកនៅ ការិយាល័យនគរបាលចរាចេណ៍ កសាងសំណុំរឿងតាមនិវិធី៕ ដោយ សុវណ្ណ វឌ្ឍនៈ ។ ប្រភព vd7news

Reviewed by share
on
March 15, 2017
Rating: