ហួសហេតុ! នារីៗគួរប្រុងប្រយ័ត្ន អ្នកបើកតាក់ស៊ីថៃម្នាក់ លូកលាន់កេរ្តិ៍ខ្មាសនារីខ្មែរ (មានវីដេអូ)
ថៃ៖ អ្នកបើកតាកស៊ីថៃម្នាក់ បានសារភាពថាខ្លួនពិតជាបានចាប់សុដន់នារីរងគ្រោះជាជនជាតិខ្មែរម្នាក់ ពិតមែន ព្រោះរូបគេជឿថានាងមិនហ៊ានប្តឹងទេ ដោយសារនាងគ្រាន់តែជាជនចំណាកស្រុកម្នាក់។ នេះបើយោងតាមការចុះផ្សាយដោយវេបសាយកូកូណាត់របស់ថៃ កាលពីថ្ងៃទី៧ មីនា ម្សិលមិញ។ជនល្មើសជាអ្នកបើកតាក់ស៊ីរូបនេះ មានឈ្មោះ Thaworn Rammakien អាយុ ៤៨ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃចន្ទ ក្រោយពេលវីដេអូឃ្លីបនៃអំពើបៀតបៀនកេរ្តិ៍ខ្មាសនេះថតឡើងនៅព្រឹកថ្ងៃដដែល ត្រូវបានបង្ហោះ និងទទួលបានការចាប់អារម្មណ៍ខ្លាំង មានអ្នកចុចមើលយ៉ាងច្រើនរួចមក។ ជននេះបានសារភាពថាខ្លួនបានធ្វើសកម្មភាព នៅពេលដឹកនារីរងគ្រោះនិងមិត្តភក្តិរបស់នាង ទៅកាន់មន្ទីរពេទ្យមួួយកន្លែង នៅក្នុងខេត្តសាមុតប្រាកាន។ នេះបើយើងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Morning News។
យោងតាមការឲ្យដឹងពីជនរងគ្រោះដែលមិនត្រូវបានស្គាល់អត្តសញ្ញាណ នាងនិងមិត្តរបស់នាងបានឡើងជិះតាក់ស៊ីនៅតំបន់ Bang Pu។ អំឡុងពេលកំពុងជិះនោះ អ្នកបើកតាក់ស៊ីបានប្រាប់នាងឲ្យហ៊ុចដៃមកឲ្យគេមើល និងប្រាប់ថាគេចេះទាយ។ ផ្ទុយទៅវិញ បន្ទាប់ពីហ៊ុចដៃរួច គេបែរជាទាញដៃនាងជាប់ ហើយលូកដៃម្ខាងចូលទៅក្នុងអាវរបស់នាង។ ចំណែកមិត្តនារីរងគ្រោះ ឃើញដូចនេះ ភ័យតក់ស្លុតយ៉ាងខ្លាំង រួចក៏បានទាញទូរស័ព្ទដៃថតវីដេអូឃ្លីបតែម្តង។
នារីរងគ្រោះបានរៀបរាប់ប្រាប់ខាងសមត្ថកិច្ចថៃថា ក្នុងពេលកើតហេតុ នាងមិនហ៊ានតបតទេ ព្រោះខ្លាចជនល្មើសប្រើអំពើហិង្សាមកលើនាង។គួរឲ្យដឹងថា ចុងក្រោយអ្នកបើកតាក់ស៊ីនោះ ត្រូវបានជាប់ទោសពីបទបំពានផ្លូវភេទ ដែលអាចនឹងត្រូវជាប់គុកដល់ទៅ១០ឆ្នាំ និងពិន័យជាប្រាក់ ២ម៉ឺនបាត។ នេះបើតាមប្រភពព័ត៌មាន Thairath បានរាយការណ៍៕ទស្សនាវីដេអូខាងក្រោម៖
ហួសហេតុ! នារីៗគួរប្រុងប្រយ័ត្ន អ្នកបើកតាក់ស៊ីថៃម្នាក់ លូកលាន់កេរ្តិ៍ខ្មាសនារីខ្មែរ (មានវីដេអូ)
Reviewed by share
on
March 08, 2017
Rating:
Reviewed by share
on
March 08, 2017
Rating: