loading...

ស្រីស្អាតម្នាក់ លោតសម្លាប់ខ្លួន ពីលើអគារកំពស់៥ជាន់ ព្រោះមិនឃើញសង្សារ ត្រលប់មកវិញ

ប្រទេសថៃ៖ នារីវ័យក្មេង ស្រស់ស្អាតម្នាក់ បានលោតសម្លាប់ខ្លួនពីលើអគារ ផ្ទះសំណាក់ ដែលមានកំពស់៥ជាន់ បោកក្បាលស្លាប់ភ្លាមៗ នៅនិងកន្លែងកើតហេតុ ។ ហេតុការណ៍នេះ​ បានធ្វើអោយមនុស្សជាច្រើន ដែលបានឃើញហេតុការណ៍ មានភាពរន្ធត់ តកស្លុតយ៉ាងខ្លាំង ព្រោះឃើញមនុស្សធ្លាក់ ពីលើអគារស្រស់ៗនៅនិងមុខ។ការធ្វើអត្តឃាតដ៏អាថ៌កំបាំងនេះ បានកើតឡើងស្របពេលដែល ថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មិនា ជិតចូលមកដល់ នៅអគារផ្ទះសំណាក់មួយកន្លែង ស្ថិតក្នុងទីក្រុងបាងកក ។បើតាមសម្តីរបស់អ្នក ធ្វើការក្នុងសណ្ឋាគារ បាន
និយាយប្រាប់ប៉ូលិសថា គូរស្នេហ៍វ័យក្មេងមួយគូរ បានមកជួលអគារផ្ទះសំណាក់ មួយបន្ទប់ស្នាក់នៅ រយៈពេលពីរបីថ្ងៃមកហើយ ប៉ុន្តែនៅពេលល្ងាច ថ្ងៃទី៦ មិនា មិត្តប្រុសរបស់នាង បានចេញទៅបាត់ ហើយគេមិនបានឃើញ មិត្តប្រុសរបស់នាង ត្រលប់មកអគារស្នាក់នៅវិញនោះទេ ។លុះព្រឹកឡើង នារីជាសង្សារបានធ្វើអត្តឃាត ដោយលោតពីលើអគារសម្លាប់ខ្លួនតែម្តង ដោយគេមិនទាន់ដឹងថា មានរឿងអ្វីកើតឡើងធ្ងន់ធ្ងរនោះទេ បានជាដល់ថ្នាក់ លោតពីលើអគារ សម្លាប់ខ្លួនបែបនេះ ។
ក្រោយពីការពិនិត្យសាកសព ប៉ូលិសបានធ្វើការ សន្និដ្ឋានថា ហេតុការណ៍នេះគឺជាអំពើអត្តឃាត មិនមានសញ្ញាណណាមួយ ដែលបង្ហាញថា ជាអំពើឃាតកម្មឡើយ ៕ដកស្រង់ពី សារព័ត៌មានថៃ
ដោយ៖ KBN-live.com
ស្រីស្អាតម្នាក់ លោតសម្លាប់ខ្លួន ពីលើអគារកំពស់៥ជាន់ ព្រោះមិនឃើញសង្សារ ត្រលប់មកវិញ ស្រីស្អាតម្នាក់ លោតសម្លាប់ខ្លួន ពីលើអគារកំពស់៥ជាន់ ព្រោះមិនឃើញសង្សារ ត្រលប់មកវិញ Reviewed by share on March 07, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.