ព្រលឹងចុងសក់!!! រថយន្តចាប់ហ្វ្រាំងមិនទាន់ កៀរម៉ូតូធ្លាក់ផ្លូវកំពស់៥ម៉ែត្រ
ខេត្តស្វាយរៀង ៖ បុរសម្នាក់ បានរងរបួស ខណះដែលជិះម៉ូតូ
លើកំណាត់ផ្លូវជាតិលេខ១ ហើយបានបត់ឆ្វេង មិនមើលក្រោយ
ក៏ត្រូវរថយន្តសាំយ៉ុង១២កៅអី មកពីក្រោយចាប់ហ្វ្រាំងមិនទាន់
ក៏កៀរនិងគេច បណ្ដាលអោយធ្លាក់ស្រះហាវថ្នល់ ដែលមានកម្ពស់ជិត៥ម៉ែត្រ
សំណាងអ្នកបើក និងអ្នករួមដំណើរ មិនគ្រោះថ្នាក់ដល់ជីវិត។
ហេតុការណ៏នេះ បានកើតឡើង កាលពីវេលាម៉ោង ១និង១៥នាទីរសៀល
ថ្ងៃទី១៥ខែមីនាឆ្នាំ២០១៧ ស្ថិតក្នុងភូមិសាលា ស្រុកចាស់
សង្កាត់ព្រៃឆ្លាក់ ក្រុងស្វាយរៀង។
តាមសក្សីបានអោយដឹងថា មុនកើតហេតុ គេឃើញបុរម្នាក់មិនស្គាល់ឈ្មោះ បានធ្វើដំណើរដោយ ម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ ពណ៏ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង១G-៤៥៥៥ លើកំណាត់ផ្លូវជាតិលេខ១ ក្នុងទិសដៅពីកើតមកលិច លុះមកដល់ផ្លូវបំបែកជា៣ ក៏បានបត់ឆ្វេងខ្វះការប្រុងប្រយត្ន័ មិនមើលក្រោយ ស្រាប់តែមានរថយន្ត ម៉ាកសាំយ៉ុង ពណ៏ខៀវ ពាក់ស្លាកលេខ ភ្នំពេញ ២P-១៤៤៧ បើកបរដោយបុរសម្នាក់ឈ្មោះ ខៅ សៅ អាយុ៣៤ឆ្នាំ និងអ្នករួមដំណើរម្នាក់ ត្រូវជាឪពុកមិនស្គាល់ឈ្មោះ ដោយមានទីលំនៅ ភូមិឃុំព្រែកខ្សាយ ស្រុកពាមរក៍ ខេត្តព្រៃវែង ដែលបើកមកពីក្រោយ ពីកើតមកលិច ចាប់ហ្វ្រាំងមិនទាន់ ក៏គៀរម៉ូតូនិងបើកគេច បណ្ដាលអោយ ធ្លាក់ស្រះហាលថ្នល់ ដែលមានកំពស់ជិត៥ម៉ែត្រ យ៉ាងពេញទំហឹង បណ្ដាលអោយ ខូចខាតផ្នែកខាងមុខ រថយន្តទាំងស្រុង។
ក្រោយមកអ្នកធ្វើដំណើរ ក៏ដូចជាអ្នកភូមិចោមរោមមើល និងរាយការណ៍មកសមត្ថកិច្ច យកបុរសអ្នកបើកម៉ូតូ ទៅកាន់មន្ទីពេទ្យបង្អែកខេត្តស្វាយរៀង រីឯអ្នកបើករថយន្ត និងអ្នករួមដំណើរ បានចេញពីក្នុងរថយន្ត មិនមានគ្រោះថ្នាក់អ្វីនោះទេ។ បន្ទាប់មក សមត្ថកិច្ចនគរបាល បានធ្វើការវាស់វែង ព្រមទាំងស្ទូចយករថយន្ត មកកាន់អធិការដ្ឋាន នគរបាលក្រុង ចាត់ការបន្តតាមច្បាប់៕ ដោយ វិរះ ពៅ ស្វាយរៀង
ប្រភព vd7news

Reviewed by share
on
March 15, 2017
Rating:
Reviewed by share
on
March 15, 2017
Rating: