តើគួរ រួមភេទបែបណាដែលប្រកប ដោយភាពសុខដុមរបស់យុវវ័យ និងមានសុខភាពល្អ
យុវវ័យជាវ័យមួយដែលជាញឹកញាប់តែងជួបប្រទះនូវរឿងរ៉ាវនៃសេចក្តីស្មេហា
និងការរួមភេទ។ សម្រាប់វ័យនេះការរួមភេទ គឺជាគ្រោះថ្នាក់
បើសិនជាពួកគេមិនបានស្វែងយល់ ឬការពារឲ្យបានត្រឹមត្រូវនោះទេ។
តាមការសិក្សាគេឃើញថា
ក្នុងវ័យនេះយុវវ័យតែងតែនឹងបញ្ចេញអារម្មណ៍មានសេចក្តីត្រូវការផ្លូវភេទច្រើន
ដែលជាហេតុជំរុញឲ្យការរួមភេទរបស់ពួកគេមានការកើតឡើងខ្ពស់។
ក្រៅពីនេះគឺពួកគេស្ថិតនៅក្នុងវ័យចង់ដឹងចង់ឃើញ
និងមានចម្ងល់ខ្លាំងក្លាណាស់។
នៅក្នុងវ័យនេះ គឺពួកគេមានគ្រោះថ្នាក់បំផុតក្នុងការរួមភេទជាមួយដៃគូ ដោយសារពួកគេមិនបានប្រើស្រោមអនាម័យត្រឹមត្រូវដែលងាយចម្លងមេរោគ ជាពិសេសមេរោគអេដស៍ ដែលជារោគកាចសាហាវបំផុតដែលបានសម្លាប់មនុស្សរាប់ម៉ឺននាក់ក្នុងមួយឆ្នាំៗ។ សម្រាប់យុវវ័យបើចង់បំបាត់នូវរាល់អារម្មណ៍ដែលងប់ងុលមួយនេះ យើងគួរគប្បីរកពេលបំពេញការងារឲ្យបានច្រើន ឬរកពេលលេងកីឡា នោះទើបអាចចៀសផុតពីអារម្មណ៍មួយនេះបាន។ ត្រូវចងចាំថា យុវវ័យទាំងអស់ត្រូវរកពេលរៀនសូត្រ ដែលជាបញ្ហាចាំបាច់បំផុតទើបអនាគតរបស់យើងវាភ្លឺស្វាង។
ស្ថិតក្នុងវ័យ២0ឆ្នាំ វីរៈ រស់នៅក្នុងសង្គមគ្រួសារមួយមានកម្រិតជីវភាពមធ្យម ហើយបច្ចុប្បន្នជានិស្សិតឆ្នាំទី៣ នៃសាកលវិទ្យាល័យមួយក្នុងរាជធានីភ្នំពេញ។ ដោយគ្មានការលាក់លៀម យុវជននោះបាននិយាយរៀបរាប់ថា ធ្លាប់បានរួមភេទដែរ ហើយការរួមភេទនោះគឺធ្វើឡើងជាមួយសង្សារផង និងជាមួយស្ត្រីធ្វើការនៅកន្លែងកម្សាន្តផង។ យុវជនក្លាហានបានបញ្ជាក់ថា “ខ្ញុំរួមភេទបានប្រហែលជាង២ ដងដែរ គឺរួមភេទជាមួយសង្សារផង និងជាមួយនារីខារ៉ាអូខេ និងនារីអូតេស្តនៅហាងបៀរហ្គាឌិនផង ហើយពេលខ្លះមិនបានពាក់ស្រោមទេ ព្រោះស្រវឹងហើយនារីដែលខ្ញុំដេកជាមួយក៏នៅក្មេងដែរ ទំនងជាមិនកើតអេដស៍ទេ ហើយពួកគេក៏យល់ព្រមមិនពាក់ស្រោមជាមួយខ្ញុំដែរ។
នៅពេលដែលសួរដល់ចំណុចនេះថា តើរូបគេមានដែលទៅពិនិត្យឈាមរកមេរោគអេដស៍ដែរឬទេ? យុវជននោះបានឆ្លើយដោយប្រែទឹកមុខបន្តិច ហើយគ្រវីក្បាលយ៉ាងញាប់ថា “មិនហ៊ានទៅទេ បើជួសឈាមទៅហើយដឹងថា ផ្ទុកមេរោគអេដស៍នោះ ខ្ញុំមិនដឹងទៅជាយ៉ាងណាទេ? ហើយប៉ាម៉ាក់ និងបងប្អូនខ្ញុំពិតជាបន្ទោស ជាពិសេសអ្នកជិតខាងមិនដឹងជាសើចចំអកឲ្យខ្ញុំយ៉ាងម៉េចទេ”។ ខ្ញុំធ្លាប់បានឃើញ និងបានឮការផ្សាយពីការឆ្លងមេរោគអេដស៍នៅតាមទូរទស្សន៍ និងតាមទស្សនាវដ្ដីដែរ តែពេលស្រវឹង និងពេលរួមភេទម្តងៗ ខ្ញុំមិនចង់ពាក់ស្រោមសោះ ព្រោះមានអារម្មណ៍មិនសូវស្និទ ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ខ្ញុំបានប្រើស្រោមជាប់លាប់ដែរ។
ឥរិយាបទរួមភេទនេះ ជាឥរិយាបថមួយប្រកបដោយគ្រោះថ្នាក់ ដែលអាចធ្វើឲ្យរូបគេឆ្លងមេរោគអេដស៍ ឆ្លងកាមរោគ និងឆ្លងមេរោគថ្លើម បានដោយងាយហើយបើខ្លួនគេមានមេរោគទាំងនេះ នោះខ្លួនគេក៏អាចចម្លងទៅអ្នកដៃគូរួមភេទផ្សេងទៀតបានដែរក្នុង ករណីរួមភេទដោយមិនប្រើស្រោមអនាម័យនោះ។ អ្នកបំពេញការងារផ្នែកសុខភាពបន្តពូជ សុខភាពផ្លូវភេទ មេរោគអេដស៍ និងកាមរោគបាននិយាយថា ឥរិយាបថនៃការរួមភេទប្រកបដោយគ្រោះថ្នាក់ គឺមានច្រើននាក់នៅក្នុងចំណោមយុវវ័យកម្ពុជានាពេលបច្ចុប្បន្ន។
គណៈកម្មាធិការអន្តរនាយកដ្ឋានប្រយុទ្ធនឹងជំងឺអេដស៍ និងគ្រឿងញៀន នៃក្រសួងអប់រំ យុវជន និងកីឡា បានចេញផ្សាយសេចក្ដីប្រកាសព័ត៌មានមួយ ដោយលើកឡើងថា រាជរដ្ឋាភិបាលកំពុងតែមានការព្រួយបារម្មណ៍ពីការរាតត្បាតមេរោគអេដស៍ ក្នុងចំណោមយុវវ័យ ដោយសារថា ការប្រព្រឹត្តដែលគ្មានសុវត្ថិភាពពាក់ព័ន្ធនឹងការប្រើប្រាស់ គ្រឿងញៀន ការសេពគ្រឿងស្រវឹង និងការរួមភេទគ្មានសុវត្ថិភាព។
សេចក្ដីប្រកាសព័ត៌មានបានបញ្ជាក់ទៀតថា យុវវ័យកម្ពុជាដែលមានអាយុពី១០ឆ្នាំ ទៅ២៤ឆ្នាំគឺជាក្រុមប្រឈមមុខខ្ពស់នៃការឆ្លងមេរោគអេដស៍ ហើយការប្រឈមនឹងគ្រោះថ្នាក់នេះនឹងកើនឡើងកាន់តែខ្លាំង ដោយសារតែលទ្ធភាពក្នុងការទទួលសេវាសុខភាពផ្លូវភេទ និងសេវាសុខភាពបន្តពូជពុំមាន ឬមានតិចតួច និងដោយសារគ្មានកិច្ចការពារអំពើហិង្សា ការរំលោភបំពាន និងការកេងប្រវ័ញ្ច។
កាលពីពេលថ្មីៗនេះអង្គការសម្ព័ន្ធភាពខ្មែរប្រយុទ្ធនឹងជំងឺអេដស៍ ហៅកាត់ថា ខាណា ដោយសហការជាមួយអង្គការជាតិ និងអន្តរជាតិមួយចំនួនទៀតបានធ្វើការអង្កេតមួយលើឥរិយាបថរបស់យុវវ័យក្នុងការរួមភេទ។ ការអង្កេតនោះបានធ្វើឡើងក្នុងចំណោមយុវវ័យចំនួនជាង២៤០០នាក់ ដែលមានអាយុពី ១០ឆ្នាំ ទៅ២៤ឆ្នាំ នៅក្នុងខេត្តចំនួន៨ជាតំបន់ចំណុចក្ដៅ ដែលគេគិតថា អត្រាឆ្លងមេរោគអេដស៍មានកម្រិតខ្ពស់។ លទ្ធផលបានបង្ហាញពីទំនាក់ទំនងដ៏ខ្លាំងរវាងគ្រប់ការប្រព្រឹត្តដែលប្រឈមនឹងគ្រោះថ្នាក់ខ្ពស់ក្នុងចំណោមយុវវ័យ ដែលទាមទារឲ្យមានកិច្ចសហការជាពហុវិស័យ និងមានការសម្របសម្រួលឲ្យបានខ្លាំងក្លាជាងមុនរវាងសង្គមស៊ីវិល និងស្ថាប័នរាជរដ្ឋាភិបាល៕
ប្រភព៖ កំណើតថ្មី

Reviewed by share
on
March 21, 2017
Rating: