ពូស្រវឹងស្រា ចូលក្នុងបន្ទប់ក្មួយស្រី ចាប់ក្មួយស្រីរំលោ.... រហូតដល់ម្តាយនាងមកទាន់ ប្តឹងប៉ូលិសឲ្យចាប់ខ្លួន ( មានវីឌីអូ )
ខេត្តបាត់ដំបង ៖
បុរសម្នាក់ស្រវឹងស្រាបានចូលទៅចាប់ក្មួយស្រីរបស់ខ្លួននៅក្នុងបន្ទប់
បំណងចាប់រំលោភសេពសន្ថវៈ តែមិនបានសម្រេច
ព្រោះត្រូវនាងស្រែកឱ្យផ្អើល កាលពីវេលាម៉ោង០៩ និង៣៥នាទីយប់
ស្ថិតនៅភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងប្ញស្សី ។
ប្រភពបានឱ្យដឹងថា ជនសង្ស័យឈ្មោះហ៊ាន រស្មី ហៅសុខ
អាយុ២៥ឆ្នាំ
ត្រូវជាឪពុកមារបស់នារីរងគ្រោះមានអាយុ១៩ឆ្នាំ
ដែលមានផ្ទះនៅក្បែរគ្នាក្នុងភូមិ-ឃុំខាងលើ ។
លោកបន្តថា ជនសង្ស័យស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហើយបានចូលទៅចាប់ក្មួយស្រីនៅក្នុងបន្ទប់ ក្នុងបំណងចាប់រំលោភសេពសន្ថវៈតែមិនបានសម្រេច ព្រោះត្រូវនាងស្រែកហៅម្ដាយឱ្យជួយទាន់ ទើបជននេះរត់ចេញទៅសំងំនៅក្នុងផ្ទះរបស់ខ្លួន ហើយត្រូវកម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនភ្លាមៗតែម្ដង ។ នារីគ្រោះនិយាយដែរថា ពេលនាងបើកទ្វារចូលបន្ទប់ភ្លាម ស្រាប់តែពូរបស់នាងបានស្ទុះចូលដែរ ខណៈនាងស្លៀកតែកន្សែងចងពុង ។ នាងនិយាយទៀតថា ខណៈនោះពូរបស់នាងបានចាប់ទាញកន្សែងចេញពីខ្លួននាង រួចអោបស្ទាបច្របាច់គ្មានសល់ពេញរាងកាយប៉ងចាប់នាងរំលោភ តែនាងបានស្រែកហៅម្ដាយនាងឱ្យជួយ រហូតឪពុកមាគំរក់នេះ រត់ចេញពីបន្ទប់ទឹកវិញ ។
លោកបន្តថា ជនសង្ស័យស្ថិតក្នុងស្ថានភាពស្រវឹងស្រា ហើយបានចូលទៅចាប់ក្មួយស្រីនៅក្នុងបន្ទប់ ក្នុងបំណងចាប់រំលោភសេពសន្ថវៈតែមិនបានសម្រេច ព្រោះត្រូវនាងស្រែកហៅម្ដាយឱ្យជួយទាន់ ទើបជននេះរត់ចេញទៅសំងំនៅក្នុងផ្ទះរបស់ខ្លួន ហើយត្រូវកម្លាំងសមត្ថកិច្ចចុះទៅឃាត់ខ្លួនភ្លាមៗតែម្ដង ។ នារីគ្រោះនិយាយដែរថា ពេលនាងបើកទ្វារចូលបន្ទប់ភ្លាម ស្រាប់តែពូរបស់នាងបានស្ទុះចូលដែរ ខណៈនាងស្លៀកតែកន្សែងចងពុង ។ នាងនិយាយទៀតថា ខណៈនោះពូរបស់នាងបានចាប់ទាញកន្សែងចេញពីខ្លួននាង រួចអោបស្ទាបច្របាច់គ្មានសល់ពេញរាងកាយប៉ងចាប់នាងរំលោភ តែនាងបានស្រែកហៅម្ដាយនាងឱ្យជួយ រហូតឪពុកមាគំរក់នេះ រត់ចេញពីបន្ទប់ទឹកវិញ ។
ពូស្រវឹងស្រា ចូលក្នុងបន្ទប់ក្មួយស្រី ចាប់ក្មួយស្រីរំលោ.... រហូតដល់ម្តាយនាងមកទាន់ ប្តឹងប៉ូលិសឲ្យចាប់ខ្លួន ( មានវីឌីអូ )
Reviewed by share
on
March 05, 2017
Rating: