ស្គាល់ គីឡូម៉ែត្រមច្ចុរាជទេ ? នៅខ្មែរយើងហ្នឹងល្បីណាស់……..
ខេត្តបាត់ដំបង៖ នៅពេលយើងធ្វើដំណើរតាមផ្លូវាតិលេខ៥
ពីភ្នំពេញមកកាន់ខេត្តបាត់ដំបង មានបង្គោលគីឡូម៉ែត្រលេខ ២៦៤
ស្ថិតនៅក្នុងឃុំព្រៃតូច ស្រុកមោង ខេត្តបាត់ដំបង យើងនឹងឃើញសញ្ញាទង់ក្រពើ
និងព្រះភូមី ជាច្រើនត្រូវបានអ្នកស្រុក យកមកដាក់ដើម្បីសុំសេចក្ដីសុខ
បន្ទាប់ពីចំណុចនេះធ្លាប់មានគ្រោះថ្នាក់ចរាចរញឹកញាប់ហើយស្លាប់អ្នកដំណើរអស់ច្រើននាក់
។បើតាមប្រជាពលរដ្ឋនៅចំណុចនោះបានអោយដឹងថា
បន្ទាប់ពីមានកើតហេតុគ្រោះថ្នាក់ចរាចរញឹកញាប់ស្លាប់មនុស្សច្រើននាក់មក
យប់ៗឡើងអ្នកភូមិមិនសូវហ៊ានចេញក្រៅផ្ទះទេ
ដោយសារតែពួកគេលឺសម្លេងស្រែកយំអឺងកងនៅេពេលកណ្ដាលអាធ្រាត
ដែលសម្លេងនោះប្រជាពលរដ្ឋយល់ថាជាខ្មោចលង ។
មន្ត្រីនគរបាលចរាចរណ៍ខេត្តមួយរូបក៏បានប្រាប់ខ្ញុំដែរថា
ទីនេះមានគ្រោះថ្នាក់ញឹកញាប់មែន ជាពិសេសពីចន្លោះគីឡូម៉ែត្រលេខ ២៦៣
ដល់២៦៧ ស្ថិតក្នុងឃុំព្រៃតូច ស្រុកមោង ខេត្តបាត់ដំបង ។
ដោយសារតែមានគ្រោះថ្នាក់ញឹកញាប់នេះហើយទើបកន្លងមកអាជ្ញាធរខេត្តបាត់ដំបង និងសមត្ថកិច្ចខេត្តបាត់ដំបង បាននិមន្តព្រះសង្ឃសូត្រមន្តបង្សកូលសុំសេចក្ដីសុខនៅចំណុចគីឡូម៉ែត្រលេខ ២៦៤នេះ។ អ្នកដែលបានដឹងរឿងពេលបើកបរមកដល់ចំណុចនេះ តែងតែចុចស៊ីផ្លេរ និងនិយាយបួងសួងសុំសេចក្ដីសុខគ្រប់ៗគ្នា។ ដូច្នេះសូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ត្រង់ចំណុច គីឡូម៉ែត្រលេខ ២៦៤គួរតែប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតដើម្បីសុវត្ថិភាពទាំងអស់គ្នា៕
ប្រែសំរួលដោយ : trollkhmer
ប្រភព : ផែង វណ្ណៈ
ដោយសារតែមានគ្រោះថ្នាក់ញឹកញាប់នេះហើយទើបកន្លងមកអាជ្ញាធរខេត្តបាត់ដំបង និងសមត្ថកិច្ចខេត្តបាត់ដំបង បាននិមន្តព្រះសង្ឃសូត្រមន្តបង្សកូលសុំសេចក្ដីសុខនៅចំណុចគីឡូម៉ែត្រលេខ ២៦៤នេះ។ អ្នកដែលបានដឹងរឿងពេលបើកបរមកដល់ចំណុចនេះ តែងតែចុចស៊ីផ្លេរ និងនិយាយបួងសួងសុំសេចក្ដីសុខគ្រប់ៗគ្នា។ ដូច្នេះសូមបងប្អូនដែលធ្វើដំណើរឆ្លងកាត់ត្រង់ចំណុច គីឡូម៉ែត្រលេខ ២៦៤គួរតែប្រុងប្រយ័ត្នអោយបានខ្ពស់បំផុតដើម្បីសុវត្ថិភាពទាំងអស់គ្នា៕
ប្រែសំរួលដោយ : trollkhmer
ប្រភព : ផែង វណ្ណៈ
ស្គាល់ គីឡូម៉ែត្រមច្ចុរាជទេ ? នៅខ្មែរយើងហ្នឹងល្បីណាស់……..
Reviewed by share
on
March 20, 2017
Rating:
