loading...

ហួសចិត្ត៖ ស្រ្តីម្នាក់ដេកជាមួយគ្រូខ្លួនឯងក្នុងរថយន្ត… ប្តីមកឃើញផ្ទាល់ភ្នែក បានត្រឹមទាញកាម៉េរ៉ាឈរថត (មានវីដេអូ)


លោក Chen ជាបុរសម្នាក់ បានទៅធ្វើការក្នុងប្រទេសវៀតណាម រហូតដល់ថ្ងៃ ឈប់សម្រាក លោកបានសម្រេចចិត្ត ត្រលប់ទៅលេងស្រុកកំណើត នៅទីក្រុងតៃវ៉ាន់ ក្នុងគោលបំណងធ្វើឲ្យប្រពន្ធរបស់គេ មានការភ្ញាក់ផ្អើល តែផ្ទុយទៅវិញ រូបគេវិញទេ ដែលជាអ្នកភ្ញាក់ផ្អើល ព្រោះអ្វីដែលរូបគេបានឃើញ គឺវាស្ទើរតែមិនគួរឲ្យជឿ។
នៅពេលដែលបុរសម្នាក់នេះ បានទៅដល់តៃវ៉ាន់ គេស្រាប់តែតាមទាន់ សកម្មភាពផិតក្បត់ របស់ប្រពន្ធខ្លួន ជាមួយសាស្ត្រាចារ្យរបស់នាង នៅក្នុងឡាន ដោយហួសចិត្តពេក រូបគេក៏បានថតសកម្មភាពទាំងនោទុក។
ប្រពន្ធរបស់គេ ទើបតែបញ្ចប់ថ្នាក់អនុបណ្ឌិត កាលពីពេលថ្មីនេះៗ ហើយនាងមានគម្រោង សិក្សាបន្តយកថ្នាក់បណ្ឌិត ជាមួយសាស្ត្រាចារ្យ ដែលជាសហាយស្មន់របស់នាង។ ចាប់តាំងពីប្ដីរបស់នាង ភាគច្រើនចេញទៅ ធ្វើការ នៅប្រទេសក្រៅ នាងបានសម្រេចចិត្តថា នឹងខិតខំប្រឹងប្រែងរៀនសូត្រ ឲ្យបានល្អ ប៉ុន្តែបើតាមមើលទៅ ពាក្យថាខំប្រឹងរៀននេះ អាចមានន័យផ្សេងច្រើនណាស់។
ក្រោយពីកើតមាន រឿងអាស្រូវនេះមក ប្រពន្ធរបស់លោក Chen បានបញ្ឈប់ការសិក្សា ថ្នាក់បណ្ឌិតរបស់នាង ដើម្បីផ្ដោតអារម្មណ៍ លើការលែងលះរបស់នាង ចំណែកឯសហាយ របស់នាងវិញ បានលាឈប់ពីការងារភ្លាមៗ ក្រោយពេលវីដេអូបង្ហាញ ពីសកម្មភាពដ៏កខ្វក់របស់ពួកគេ ត្រូវបានបង្ហាញទៅដល់សាធារណជន៕


ហួសចិត្ត៖ ស្រ្តីម្នាក់ដេកជាមួយគ្រូខ្លួនឯងក្នុងរថយន្ត… ប្តីមកឃើញផ្ទាល់ភ្នែក បានត្រឹមទាញកាម៉េរ៉ាឈរថត (មានវីដេអូ) ហួសចិត្ត៖ ស្រ្តីម្នាក់ដេកជាមួយគ្រូខ្លួនឯងក្នុងរថយន្ត… ប្តីមកឃើញផ្ទាល់ភ្នែក បានត្រឹមទាញកាម៉េរ៉ាឈរថត (មានវីដេអូ) Reviewed by share on March 10, 2017 Rating: 5

ចុចខាងក្រោមទស្សនាវិដេអូ១៨+ HD

loading...
Powered by Blogger.